ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ប្រកាស​ទទួលស្គាល់ និង​ចុះបញ្ជី​គណបក្ស​ខ្មែរ​តែ​មួយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ឃើញ​ពី​ការ​គោរព​តាម​លក្ខណៈ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ចែង​ជា​ធរមាន​រួច​ហើយ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ទទួលស្គាល់​ចុះបញ្ជី​ជា​ផ្លូវការ​គណបក្ស​ខ្មែរ តែ​រួម​របស់​ប្អូនប្រុស​លោក បណ្ឌិត​កែម ឡី​ជា​ស្ថា​រ​ព​ហើយ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ ដោយ​ឃើញ​ពី​ការ​គោរព​តាម​លក្ខណៈ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ចែង​ជា​ធរមាន​រួច​ហើយ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ទទួលស្គាល់​ចុះបញ្ជី​ជា​ផ្លូវការ​គណបក្ស​ខ្មែរ តែ​រួម​របស់​ប្អូនប្រុស​លោក បណ្ឌិត​កែម ឡី​ជា​ស្ថា​រ​ព​ហើយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​បាន​ចុះ​ឈ្មោះ គណបក្ស​ខ្មែរ​តែ​មួយ​ដែល​សរសេរ​អក្ស​កាត់ (​គ​.​ខ​.​ម​) ដែល​មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល ផ្លូវ​លេខ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ក្នុង​បញ្ជី​គ ណ​បក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។

ក្រសួងមហាផ្ទៃ​ក៏​បាន​បញ្ជាក់​ថា «​គណបក្ស​ខ្មែរ​តែ​មួយ​ដែល​លោក​កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ត្រូវធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​លិខិត​ប ទ​ដ្ឋា​ន​គតិយុត្តិ​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​» ។
ទាក់ទិន​នឹង​ការ​បង្កើត​គណបក្ស​ខ្មែរ​តែ​មួយ​នេះ​ដែរ លោក គុ​ជ លី អនុប្រធាន​ទី​១ និង ជា​អ្នកនាំពាក្យ​គណបក្ស​នៅ​ថ្ងៃ​ទី​២៧ ខែមីនា​កន្លង​មក ក៏​បាន​សរសេរ​លិខិត​មូ​យ​ច្បាប់ ទៅ​លោក សម រ​ង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​តែ​មួយ​ផង​ដែរ ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​ចា​ទ គុ​ជ លី សូម​អរគុណ​លោក​សម រ​ង្ស៊ី បាន​ចាប់អារម្មណ៍​លើ​គណបក្ស​ខ្មែរ​តែ​មួយ​ដែល​ជា​កូន​គណបក្ស​ថ្មី​នេះ បាន​កើត​ចេញពី​ការ​រៀនសូត្រ​ពី​លោក​សម រ​ង្ស៊ី និង​លោក​កឹ​ម សុខា ពីព្រោះ​លោក​ទាំង​ពីរ​ជា​លោកគ្រូ​នយោបាយ​ដ៏​ល្អ​សម្រាប់​ខ្ញុំបាទ​ជា​អ្នកនយោបាយ​ខ្មែរ​ម្នាក់​បន្តវេន​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​គុ​ជ លី ក៏​បាន​ប្រកាស​គាំទ្រ​ធ្វើ​សកម្មភាព​ចលនា​សង្គ្រោះ ជាតិ​របស់​លោក​សម រ​ង្ស៊ី និង​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ និង​សកម្មជន​អតីត​សង្គ្រោះ ជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​តែ​មួយ​ផង​ដែរ ។

សូម​ជម្រាប​ថា គណបក្ស​ខ្មែរ​តែ​មួយ​របស់​លោក កែម រិ​ទ្ធិ​សិត មុន​ដំបូង​ឡើយ​មាន ឈ្មោះ​គណបក្ស​កែម ឡី ប៉ុន្តែ​ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឈ្មោះ គណបក្ស​កែម ឡី នោះ​ទេ ដោយ​មិន​ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

គណបក្ស​ខ្មែរ​តែ​មួយ​បាន​កំណត់​គោលនយោបាយ​១០​ចំណុច​សម្រាប់​ចូល​រូ​មកា​របោះ ឆ្នោត​សកល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ រួម​មាន ៖ ទី​១- គោលដៅ​រួម ៖ ត្រូវ​បាន​កំណត់ និង​ជ្រើសរើស​យក​ទស្សនាទាន​ល្អ​របស់​លោក​បណ្ឌិត កែម ឡី ។ ទី​២ – បេស​កម្ម​រួម ៖ ត្រូវ​បន្តដំណើរ​ទៅ​មុខជា​និច្ច ដើម្បី​ឲ្យ លោក កែម ឡី និង​ក្លាយទៅជា​ការ​ពិត ។ ទី​៣ – ភារត​ភាព ៖ លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​ចង់​ចាំ​ខ្លួន​ជា​ខ្មែរ ទោះបីជា​កើត និង​រស់នៅ​ទីណា​ក៏​ខ្លូ​ន​នៅ​ជា​ខ្មែរ មាន​កាតព្វកិច្ច និង​មាន​សិទ្ធិ​ទទួល​បាន​ផលប្រយោជន៍​ពី​កេរ្តិ៍​មរតក​នៃ​មាតុភូមិ​កម្ពុជា ស្មើ​ៗ​គ្នា និង​ដូច​គ្នា ។ ការ​ឲ្យ​តម្លៃ​ប្រជាពលរដ្ឋ​ខ្មែរ គឺជា​ក្តី​សុខសាន្ត​រវាង​ខ្មែរ​នឹង​ខ្មែរ ស្រប​តាម​បណ្តាំ​ដូនតា​ខ្មែរ​យើង​ផ្តាំ «​ខ្មែរ​សាមគ្គី ខ្មែរ​រស់​បែកបាក់​សាមគ្គី​ខ្មែរ​ស្លាប់​» ។ ទី​៤ – សុវត្ថិភាព​ចំណីអាហារ ៖ ត្រូវ​ពង្រឹង និង​ចាត់វិធានការ​តាម​ច្បាប់ ដើម្បី​ទប់ស្កាត់​ចំណីអាហារ​ដែល​មាន​ជាតិ​គីមី​នាំ​ចូល​ពី​បរទេស ។ ទី​៥ – គ្រឿងញៀន​ជាស​ត្រូវ​នៃ​សេចក្តីសុខ​សាន្ត​សម្រាប់​គ្រួសារ​យើង ដូច្នេះ​ត្រូវ​ពង្រឹង និង​ចាត់វិធានការ​តាម​ច្បាប់ ដើម្បី​ស្វែងរក​អ្នកលក់ និង​អ្នក​ប្រើប្រាស់ ។ ទី​៦ – កសិកម្ម ៖ ប្រជាពលរដ្ឋ​ប្រមាណ​ពី​៦៥% ទៅ​៧០%​ប្រកប​មុខរប​ជា​កសិកម្ម​តាម​បែប​ប្រពៃណី ។ ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជា​កសិករ​ត្រូវ​បង្កើត​ទីផ្សារ​ទិញ​ផលិតផល​របស់​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សម​ស្រប​តាម​ទីផ្សារ និង​បែងចែក​ដី​កសិកម្ម​ដល់​គ្រួសារ​កសិករ តាម​រយៈ​គោលនយោបាយ​សម្បទាន ស ង្គ​ម​កិច្ច​របស់​រដ្ឋ​ធានា​ឲ្យ​កសិករ​មាន​ដី​គ្រប់គ្រាន់​សម្រាប់​ប្រកប​រប​កសិកម្ម ។

ទី​៧ – បង្កើត​ការងារ ៖ ទទួលខុសត្រូវ​ដល់​យុវជន យុវនារី​មានការ​ងារ​ធ្វើ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា និង​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន ។ ទី​៨ – សេវា​សាធារណៈ ៖ ការ​ផ្តល់​លិខិត​ស្នាម​រដ្ឋបាល​ផ្សេង​ៗ និង​អត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​មិន​គិតថ្លៃ មិន​រើសអើង និង​មិន​ប្រកាន់បក្ស​ពូក​និយម​ជា​ដាច់ខាត់ ។ ទី​៩- តុលាការ ៖ ត្រូវ​កំណែទម្រង់​ស្ថាប័ន​តុលាការ​ដោយ​ឲ្យ​តម្លៃ​ខ្លួន​ឯករាជ្យ​ភាព តម្លាភាព សុចរិត​ភាព និង​យុត្តិធម៌​ពិតប្រាកដ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​ត្រូវ​មាន​ជំនឿរ​យ៉ាង​មុតមាំ​នូវ​លើ​រាល់​ទ​ង្វើ​សុចរិត​ដោយ​រដ្ឋ​ធានា​យ៉ាង​ម៉ើ​ង​ម៉ាត់​បំផុត ។ និង​ទី​១០-​សាសនា ៖ គណបក្ស​ខ្មែរ​តែ​មួយ​(​គ​.​ខ​.​ម​) មិន​រើស​អើយ​ប្រកាន់​សាសនា​មួយ​ណា​ទេ ប៉ុន្តែ​គណបក្ស​នឹង​ពង្រឹង​ព្រះពុទ្ធ​សាសនា​ជា​អាទិភាព ពីព្រោះ​វា​ជា​សាសនា​របស់​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ