ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រៀបចំ​បណ្តា​វិធានការ​តបត​អា​មេ​រិ​ក​វិញ

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ កាសែត​ចិន GLOBAL TIMES រាយការណ៍​នា​ថ្ងៃ​ទី​២៨ មីនា ថា ចិន​នឹង​ប្រកាស​​នា​ពេល​ឆាប់​ៗ​បញ្ជី​ពន្ធគយ​លើ​បណ្តា​ការ​នាំ​ចេញ​របស់​អា​មេ​រិ​កមក​កាន់​ប្រទេស​ចិន ជា​ការ​សងសឹក​ចំពោះ​វិធានការ​ការ​ពង្រឹង​ពន្ធ​ដែល​សហរដ្ឋ​អា​េម​រិ​ក​នឹង​អនុវត្ត​លើ​បណ្តា​ទំនិញ​នាំ​ចូល​ចិន…

ប្រទេស​ចិន ៖ កាសែត​ចិន GLOBAL TIMES រាយការណ៍​នា​ថ្ងៃ​ទី​២៨ មីនា ថា ចិន​នឹង​ប្រកាស​​នា​ពេល​ឆាប់​ៗ​បញ្ជី​ពន្ធគយ​លើ​បណ្តា​ការ​នាំ​ចេញ​របស់​អា​មេ​រិ​កមក​កាន់​ប្រទេស​ចិន ជា​ការ​សងសឹក​ចំពោះ​វិធានការ​ការ​ពង្រឹង​ពន្ធ​ដែល​សហរដ្ឋ​អា​េម​រិ​ក​នឹង​អនុវត្ត​លើ​បណ្តា​ទំនិញ​នាំ​ចូល​ចិន ។

កាសែត​នេះ​និយាយ​ថា បញ្ជី​នេះ​នឹង​មាន​បណ្តា​ផលិតផល​សំខាន់​បំផុត​ទាំងឡាយ​សម្រាប់ការ​នាំ​ចេញ​របស់​អា​មេ​រិ​កមក​កាន់​ចិន ។ បែប​នេះ​នឹង​ជា​អន្លូង​យ៉ាងដំណំ​មួយ​លើ​ក្រុង​វ៉ា​ស៊ី​នតោន ដែល​នាំអាទិ៍​ឱ្យ​មាន​ស្រមោល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ ហើយ​សហរដ្ឋ​អា​មេ​រិ​ក​ត្រូវ​រង​ការ​បង់ខាត​ចំពោះ​នយោបាយ​ពាណិជ្ជកម្ម​រ៉ា​ឌី​កាល់​របស់​ខ្លួន​ចំពោះ​ចិន ។

ក្រុង​ប៉េ​កាំ​ង​ដែល​និយាយ​ថា ត្រៀម​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​នោះ​បាន​បញ្ចេញ​ប្រតិកម្ម​តបត​វិញ ចំពោះ​ការ​យក​ពន្ធគយ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​លើ​ដែកថែប និង​អា​លុយ​មី​នី​ញ៉ូ​ម ហើយដោយ​លាតត្រដាង​កាលពី​ដំណាច់​ស​ប្តា​ហ៍​មុន​ពី​បញ្ជី​ផលិតផល​ចិន​នាំ​ចូល​អា​េ​ម​រិ​ក​១២៨​មុខ ដែល​ទំនិញ​ទាំងនេះ​អាច​ដាក់​ពន្ធ​បន្ថែម ។

ភាព​តានតឹង​រវាង​ក្រុង​ប៉េ​កាំ​ង និង​ក្រុង​វ៉ា​ស៊ី​ន​តោន​មានការ​កើនឡើង​ចាប់តាំងពី​ប្រ​ធានា
ធិ​បតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​ពី​ការ​ដាក់​ពន្ធគយ​លើ​ការ​នាំ​ចូល​ដែកថែប និងអា​លុយ​មី​នី​ញ៉ូ​ម ដែល​សំដៅ​ជា​ពិសេស​លើប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ