ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​អវកាស​ចិន​នឹង​ទម្លាក់​ ហើយ​បំផ្លាញ​ចោល​ពីលើ​ផែនដី​ឆាប់​ៗ​នេះ

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ការ​ព្យាករណ៍​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA ថា ស្ថានីយ​អវកាស​ចិន TIANGONG-1 ត្រៀម​ទម្លាក់​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​មក​ក្នុង​បរិយាកាស​ផែនដី​នា​ចុង​ស​ប្តា​ហ៍​នេះ ។ ESA…

ប្រទេស​ចិន ៖ យោង​តាម​ការ​ព្យាករណ៍​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA ថា ស្ថានីយ​អវកាស​ចិន TIANGONG-1 ត្រៀម​ទម្លាក់​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​មក​ក្នុង​បរិយាកាស​ផែនដី​នា​ចុង​ស​ប្តា​ហ៍​នេះ ។ ESA គូសបញ្ជាក់​ពីគ្រោះថ្នាក់​ដែល​អាច​កើត​មាន​លើ​មនុស្ស​ដោយសារ​បំណែក​តូច​មួយ​របស់​វា ។

តាម​វ៉េបសាយ​របស់​ខ្លួន ESA និយាយ​ថា ផ្នែក​ធំ​បំផុត​នៃ​ស្ថានីយ​នេះ​នឹង​ត្រូវ​ឆេះ​រលាយ​ដោយ​ឯកឯង ដោយសារ​ឥទ្ធិពល​នៃ​កំ​ដៅ​ខ្ពស់​បំផុត​ពេល​ធ្លាក់​ចុះ​ក្នុង​ល្បឿន​យ៉ាង​លឿន​​​មក​ក្នុង​បរិយាកាស​ផែនដី ។ ទោះបី​យ៉ាងណា ចំពោះ​អ្វី​ដែល​គេ​កត់សម្គាល់​ឃើញ​ពេល​បណ្តា​យានអវកាស​មាន​ទំហំ​ធំ និង​ធ្ងន់​បែប​នេះ​ធ្លាក់​ចុះ​បណ្តាផ្នែក​ដែល​ធន់​ពុំ​ព្រម​ឆេះ​អស់ ហើយ​ធ្លាក់​មក​លើ​ផែនដី ។

ចំណែក​ចិន​វិញ​ពុំ​ធ្វើការ​វិភាគ​បែប​នេះ​ឡើយ ។ CHINA MANNED SPACE ENGINEERING OFFICE (CMSEO) ដកស្រង់​ដោយ​ស៊ី​ន​ហួ​អះអាង​នា​ថ្ងៃ​ទី​២៦ មីនា ថា ស្ថានីយ TIANGONG-1 ត្រូវ​ឆេះ​រលាយ​អស់ទាំង​ស្រុង​ពេល​ចូល​ក្នុង​បរិយាកាស ។

យោង​តាម​ការ​វាយតម្លៃ​ចុង​ក្រោយ​របស់ ESA ថា កាលបរិច្ឆេទ​នៃ​ការ​ធ្លាក់​ស្ថានីយ​គ្មាន​មនុស្ស​ប្រចាំការ​នេះ​ដែល​មាន​ទំហំ​ប៉ុន​រថយន្ត​បឺស​មួយ គឺ​អាច​រវាង​ថ្ងៃ​ទី​៣១ មីនា និង​២ មេ​សា រួច​កាលបរិច្ឆេទ​នៃ​លទ្ធភាព​ខ្ពស់​បំផុត​នៃ​ការ​ធ្លាក់​គឺ​ថ្ងៃ​ទី​១ មេ​សា ។

វ៉េបសាយ​របស់ CHINA MANNED SPACE គូសបញ្ជាក់​ថា នា​ថ្ងៃ​ទី​២៧ មីនា ស្ថានីយ TIANGONG-1 ស្ថិត​នៅ​កម្ពស់​មធ្យម​២០៧,៧​គីឡូម៉ែត្រ ពី​ផែនដី​រួច​គ្មាន​អ្វី​ប្រែប្រួល​ខុស​ពី​ធម្មតា​ឡើយ ។

ESA យល់​ថា ចិន​បាត់បង់​ការ​ត្រួតត្រា​លើ​ស្ថានីយ TIANGONG-1 ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៦​មក​ម្ល៉េះ ។

ស្ថានីយ​អវកាស​ចិន​ដំបូង​គេ​បាញ់​បង្ហោះ​កាលពី​ខែកញ្ញា ឆ្នាំ​២០១១ TIANGONG-1 ជា
ឈ្មោះ​មាន​ន័យ​ថា វិមាន​អវកាស​មាន​បណ្តោយ​១០,៤​ម៉ែត្រ និង​ទទឹង​៣,៣​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ