ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​​​ថា ​នឹង​មាន​វិធានការ​ថ្មី​ៗ​ទៀត​ប្រឆាំង​រុ​ស្ស៊ី

6 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​-​ប្រទេស​រុ​ស្ស៊ី ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី THERESA MAY ឱ្យ​ដឹង​នា​ថ្ងៃ​ទី​២៧ មីនា ថា វិធានការ​ថ្មី​ៗ​នឹង​ត្រូវ​ចាត់​ទៀត​ប្រឆាំង​រុ​ស្ស៊ី​ក្រោយ​ការ​ប៉ុនប៉ង​ធ្វើឃាត​កាលពីដើម​ខែមីនា…

ប្រទេស​អង់គ្លេស​-​ប្រទេស​រុ​ស្ស៊ី ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី THERESA MAY ឱ្យ​ដឹង​នា​ថ្ងៃ​ទី​២៧ មីនា ថា វិធានការ​ថ្មី​ៗ​នឹង​ត្រូវ​ចាត់​ទៀត​ប្រឆាំង​រុ​ស្ស៊ី​ក្រោយ​ការ​ប៉ុនប៉ង​ធ្វើឃាត​កាលពីដើម​ខែមីនា នៅ​ចក្រភព​អង់គ្លេស​អតីត​ចារបុរស​រុ​ស្ស៊ី​ម្នាក់ និង​កូនស្រី​ដែល​គេ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​រុ​ស្ស៊ី ។

ប្រទេស​អៀរ​ឡង់ ម៉ុ​ល​ដា​វី បែ​ល​ហ្ស៊ិ​ក និង​អូតង់​ទើប​ប្រកាស​នា​ថ្ងៃ​ទី​២៧ មីនា ពី​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​ក្រោយ​រលក​នៃ​ការបណ្តេញចេញ​ប្រកាស​នា​ថ្ងៃ​ទី​២៦ មីនា ដោយ​ប្រទេស​ជា​ច្រើន ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស ។

ក្រុង​ឡុ​ង​ដ៍​ប្រកាស​នា​ពាក់កណ្តាល​ខែមីនា​ពី​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​២៣​នាក់ ចោទ​ថា ជា​ចារបុរស​ក្រោម​ការ​បិទ​បាំង​ខាង​ការទូត ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក្រុង​មូ​ស្គូ​បាន​តបត​វិញ​បណ្តេញ​អ្នកការទូត​អង់គ្លេស ក្នុង​ចំនួន​ដូច​គ្នា​ព្រមទាំង​បិទ​ស្ថាន​កុងស៊ុល​អង់គ្លេស​ប្រចាំ​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ។

យោង​តាម​លោកស្រី May ថា ប្រទេស​២៥ប្រកាស​រួច​ហើយពី​ការ​បណ្តេញ​ពួក​អ្នក​ការទូត​រុ​ស្ស៊ី ។ ក្នុង​ចំណោម​ប្រទេស​ទាំងនោះ​រួម​មាន​ប្រទេស​អឺរ៉ុប​២២​គិត​ទាំង​អង់គ្លេស ព្រមទាំង​សហរដ្ឋអាមេរិក​ដែល​ប្រកាស​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​៦០​នាក់ ប្រទេស​កា​ណា​ដា និង​អូស្ត្រាលី ។ បែ​ល​ហ្ស៊ិ​ក​ទើប​ប្រកាស​ពី​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​ម្នាក់ ។ អគ្គលេខាធិការ​អូតង់​ប្រកាស​ពី​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​៧​នាក់ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នា​ថ្ងៃ​ទី​២៧ មីនា លាតត្រដាង​ពី​ការ​មួលបង្កាច់​មតិ​សាធារណៈ​យ៉ាង​ធំ​របស់​អង់គ្លេស​លើ​រឿង​បំពុល​អតីត​ចារបុរស​រុ​ស្ស៊ី ដោយ​លោកស្រី​លើក​ពី​បរាជ័យ​យ៉ាង​អាម៉ាស់​​របស់​លោកស្រី THERESA MAY ។ ឯកសារ​នានា​ដែល​លោកស្រី​បង្ហាញ​ពី​ការ​មួលបង្កាច់​នោះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​រុ​ស្ស៊ី KOMMERSANT ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ