ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​៦​ប្រទេស​ត្រូវ​បាន​ជ្រើសរើស​ដោយ UEFA និង HEINEKEN®

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ កាល​ថ្ងៃ​ទី ១៧ ខែមីនា ប្រទេស​កម្ពុជា​មាន​កិត្តិយស​ពិសេស​ក្នុង​នាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម ៦ ប្រទេស​នៅ​ក្នុង​ពិភពលោក ដែល​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions…

​រាជធានី​ភ្នំពេញ​៖ កាល​ថ្ងៃ​ទី ១៧ ខែមីនា ប្រទេស​កម្ពុជា​មាន​កិត្តិយស​ពិសេស​ក្នុង​នាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម ៦ ប្រទេស​នៅ​ក្នុង​ពិភពលោក ដែល​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ​នេះ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®​។​

​ក្រុមហ៊ុនស្រា​បៀរ Heineken® ប្រចាំ​កម្ពុជា​បាន​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជាង ១៩២ ដើម្បី​ដណ្តើម​យក​ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពាន​រង្វាន់​ក្របខ័ណ្ឌ UEFA Champions League​។ ដោយសារ​តែ​មានការ​គាំទ្រ​យ៉ាងច្រើន​ចំពោះ​​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League និង​ដោយសារ​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​មាន​តំបន់​ទេសភាព​សម្រស់​ធម្ម​ជាតិ​​ដ៏​ស្រស់​ស្អាត ប្រទេស​នេះ​ត្រូវ​បាន​ជាប់​ជា​ប្រទេស​បេក្ខភាព​ដ៏​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ​នេះ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®​។​

​ក្នុង​ប្រវត្តិសាស្ត្រ​ដប់​មួយ​ឆ្នាំ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​បាន​ទៅ​ដល់ ២៦ ប្រទេស​នៅ​ទូ​ទាំង​ទ្វីបអាហ្វ្រិក អាស៊ី អា​មេ​រិ​ក​ខាងត្បូង និង​អា​មេ​រិ​ក​ខាងជើង​។ ឆ្នាំ​នេះ កម្មវិធី​ដំណើរ​​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ នេះ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នឹង​មក​ដល់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​។​

​កម្មវិធី​ដំណើរ​ទេសចរណ៍​រយៈពេល​បី​ថ្ងៃ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ Heineken® ហើយ​កម្មវិធី​នេះ​នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ទូ​ទាំង​ពិភពលោក​នូវ​ឱកាស​ផ្ទាល់​ក្នុង​ការ​ចូលរួម​ទទួល​បាន​ភាព​រំភើប​រីករាយ​នៃ​ការ​ទស្សនាការ​ប្រកួត​នេះ​តាម​រយៈ​យុទ្ធនាការ​របស់​ស្រា​បៀរ Heineken® ដែល​មានឈ្មោះ​ថា «​ចែករំលែក​ភាព​រំភើប​រីក​រាយ ចែករំលែក​ពានរង្វាន់​»​។​

​ដោយសារ​តែ​កម្មវិធី​កីឡាបាល់ទាត់​អន្តរជាតិ​មិន​ដែល​ធ្លាប់​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ពី​មុន​មក ស្រា​បៀរ Heineken® មាន​កិត្តិយស​ណាស់​ក្នុង​ការ​ផ្តល់​នូវ​ឱកាស​នេះ​ជូន​ដល់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា និង​កីឡាករ​​កម្ពុជា​ដែល​មាន​ទេព​កោសល្យ ដែល​ពួក​គេ​មិន​មានឱកាស​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​រំភើប​រីករាយ និង​អារម្មណ៍​រំជើបរំជួល​ចំពោះ​​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ