ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ជីវិត​ខ្លួន​និង​កូន​ៗ​មក​ភ្នាល់ ព្រោះ​ចង់​ដឹង​រឿង​មួយ (មាន​វីដេអូ)

6 ឆ្នាំ មុន

ហ្ស​ក​ហ្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ដោយសារ​តែ​មាន​បំណង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចេតនា និង​មិន​ខ្វល់​ពី​កូន​ៗ​នៅ​ជិះ​ជាមួយ​។ នៅ​ក្នុង​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​លើ​ផ្លូវ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ត្រី​ម្នាក់​អាយុ​២៥​ឆ្នាំ…

ហ្ស​ក​ហ្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ដោយសារ​តែ​មាន​បំណង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចេតនា និង​មិន​ខ្វល់​ពី​កូន​ៗ​នៅ​ជិះ​ជាមួយ​។

នៅ​ក្នុង​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​លើ​ផ្លូវ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ត្រី​ម្នាក់​អាយុ​២៥​ឆ្នាំ Bakari Warren បើកបរ​លើ​ផ្លូវ Peachtree Industrial ក្រុង Gwinnett ប្រទេស​ហ្ស​ក​ហ្ស៊ី បុក​ជាមួយនឹង​បង្គោល​ស៊ីម៉ង់​។ កូន​របស់​នាង​ពីរ​នាក់ អាយុ​៥​ឆ្នាំ និង​៧​ឆ្នាំ កំពុង​អង្គុយ​នៅ​កៅអី​ខាងក្រោយ​។ សំណាងល្អ​ណាស់ ដែល​ពួក​គេ​ទាំងអស់​គ្នា​មិន​មាន​របួស​អ្វី​ធំដុំ។

អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​នាង​ធ្វើ​បែប​នេះ​ដោយសារ​តែ​ចង់​ដឹង​ថា «​ព្រះ​ពិតជា​មាន​មែនដែរ​ឬ​អត់? បើ​មាន​មែនពិត តើ​លោក​នឹង​ជួយ​នាង​ទេ?» វា​ហាក់បីដូចជា​មិន​គួរ​ឲ្យ​ជឿ​មែន តែ​ពេល​ប៉ូលិស​សាកសួរ​កូន​របស់​នាង ពួក​គេ​ក៏​និយាយ​បែប​នេះ​ដែរ​។

នៅ​ពេល​នេះ តុលាការ​ចោទប្រកាន់​នាង​ពី​រឿង​ធ្វើបាប​ក្មេង (​កូន​របស់​នាង​) ដោយ​ឲ្យ​នាង​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​តម្លៃ ២២.០០០​ដុល្លា​អា​មេ​រិ​ក​។ ចំពោះ​កូន​ទាំង​ពីរ​នាក់​របស់​នាង​វិញ គឺ​ត្រូវ​បាន​យាយ​តា​យក​ទៅ​ចិញ្ចឹម​៕

ប្រភព​វីដេអូពី ChasinDatPaperMedia ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ