ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ពិជ័យ​សេនា​៖ រត់​សម្ងំសុខ​តែ​រៀងខ្លួន បែរមក​តាំងខ្លួន​ជា​អ្នក​សេ្ន​ហា​ជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា អ្នក​ដែលរ​ត់ទៅ​ពួន​សម្ងំ​រក​សុខ​តែ​រៀងខ្លួន ក្នុង​ប្រទេស​មាន​សង្គ្រាម​ បែរជា​មក​តាំងខ្លួន​ជា​អ្នក​​ស្នេហា​ជាតិ​ទៅ​វិញ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា អ្នក​ដែលរ​ត់ទៅ​ពួន​សម្ងំ​រក​សុខ​តែ​រៀងខ្លួន ក្នុង​ប្រទេស​មាន​សង្គ្រាម​ បែរជា​មក​តាំងខ្លួន​ជា​អ្នក​​ស្នេហា​ជាតិ​ទៅ​វិញ ។ ការ​លើក​ឡើង​របស់​សម្តេច​ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា បន្ទាប់​ពី​ឃើញ​សកម្មភាព​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​ បាន​តាំងខ្លួន​ជា​អ្នក​ស្នេហា​ជាតិ ដោយ​ខ្លួនឯង​មិន​បាន​ជួយ​ដល់​ជាតិ​ផង​នោះ ពិសេស​​គ្រា​មាន​សង្គ្រាម​ក្នុង​ប្រទេស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៨​យ៉ាង​ដូច្នេះ​ថា ក្នុង​គ្រា​សង្គ្រាម មនុស្ស​មួយ​ចំនួន​ដែល​តាំងខ្លួន​ជា​អ្នក​ស្នេហា​ជាតិ​ បាន​រត់​ចាកចោល​ប្រទេស​ ទៅ​ពួន​សម្ងំ​យកសុខ​តែរៀងខ្លួន ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ រួម​ទាំង​វីរជន​របស់​យើង​ធ្វើការ​តស៊ូ​រើបម្រះ​រហូត​ទទួល​បាន​សុខ​សន្តិភាព និង​រស់នៅ​ដោយ​ភាពសប្បាយ​រុងរឿង​មក​ដល់​បច្ចុប្បន្ន ។

សម្តេច​បាន​បញ្ជាក់​ថា​៖ «​រឿង​ដែល​ខ្ញុំ​គិត​មិន​យល់​នោះ​ គឺអ្នក​ដែល​បានរ​ត់ទៅ​សម្ងំសុខ​តែ​រៀងខ្លួន​នា​ពេល​កលិយុគ បែរជា​មក​តាំងខ្លួន​ជា​អ្នក​ស្នេហា​ជាតិ និង​ចង់​សង្គ្រោះ​ជាតិ​ក្នុង​គ្រា​ប្រទេស​កំពុង​មាន​សន្តិភាព​ទៅ​វិញ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​ក្រសួងការពារជាតិ បន្ទាប់​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​មាន​លោក​សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​គេច​ពី​អំណាចតុលាការ​ក្រុងភ្នំពេញ លោក​កឹ​ម សុខា ដែល​​កំពុង​ជាប់​ពន្ធនាគារ និង​បក្ខពួក​មួយ​ចំនួន​ទៀត​បាន​អះអាង​ថា ខ្លួន​ជា​អ្នក​សេ្ន​ហា​ជាតិ ទាំង​អ្នកខ្លះ​មិន​បាន​ចូលរួម​រំដោះជាតិ​ក្នុង​សម័យ​សង្គ្រាម​ផង​នោះ ៕

អត្ថបទសរសេរ ដោយ