ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងតូច​ៗ​មិន​ប្រើ​ថ្នាំ​ទាំង​នេះ​ទេ

6 ឆ្នាំ មុន

អ្នក​ត្រូវ​តែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត មុន​ពេល​សម្រេចចិត្ត​ផ្តល់​ឱសថ​ណាមួយ ឲ្យ​ទារក​តូច​របស់​អ្នក ជា​ពិសេស​ប្រសិនបើ​វា​ជា​ការ​ប្រើប្រាស់​លើក​ដំបូង ។ ទារក​គឺ​ងាយ​នឹង​ទទួល​រង​ប្រតិកម្ម​នឹង​ថ្នាំ ជាង​មនុស្ស​វ័យ​ជំទង់ ដូច្នេះ​ការ​ផ្តល់​ឲ្យ​ទារក​របស់​អ្នក​នូវ​វេជ្ជបញ្ជា ឬ​ឱសថ​ដែល​មានការ​ព្យាបាល ថែម​ទាំង…

អ្នក​ត្រូវ​តែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត មុន​ពេល​សម្រេចចិត្ត​ផ្តល់​ឱសថ​ណាមួយ ឲ្យ​ទារក​តូច​របស់​អ្នក ជា​ពិសេស​ប្រសិនបើ​វា​ជា​ការ​ប្រើប្រាស់​លើក​ដំបូង ។ ទារក​គឺ​ងាយ​នឹង​ទទួល​រង​ប្រតិកម្ម​នឹង​ថ្នាំ ជាង​មនុស្ស​វ័យ​ជំទង់ ដូច្នេះ​ការ​ផ្តល់​ឲ្យ​ទារក​របស់​អ្នក​នូវ​វេជ្ជបញ្ជា ឬ​ឱសថ​ដែល​មានការ​ព្យាបាល ថែម​ទាំង ឱសថ​បុរាណ​ផង​ដែរ អាច​ជា​រឿង​មួយ​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ ។

ប្រសិនបើ​ទារក​របស់​អ្នក មានការ​ក្អួតចង្អោរ ឬ​ឡើង​កន្ទួល​ក្រហម បន្ទាប់​ពី​ពួក​គេ​បាន​ទទួលទាន​ឱសថ​ណាមួយ សូម​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ជា​បន្ទាន់ ។ អ្នក​ក៏​ត្រូវ​កត់ចំណាំ​នូវ​លេខ​សង្គ្រោះ​បន្ទាន់ នៅ​ជិត​ទូរស័ព្ទ​របស់​អ្នកផង​ដែរ​។ ពេល​ខ្លះ​ឳ​ពុក​ម្តាយ ឬ​អ្នក​ថែទាំ​ទារក អាច​នឹង​រក​ឃើញ​ថ្នាំ​នៅ​ក្បែរ​ទារក ហើយ​វា​អាច​នឹង​មាន​ភាព​ពិបាក​នឹង​ប្រាប់​បាន​ថា តើ​ពួក​គេ​មានបាន​ញ៉ាំ​វា​ដែរ ឬទេ ។ ទោះបីជា​អ្នក​មិន​មាន​ភាព​ច្បាស់លាស់​ក៏​ដោយ អ្នក​ត្រូវ​តែ​ហៅរក​ជំនួយ ។

ទាំងនេះ​ គឺជា​ឱសថ​មួយ​ចំនួន​ដែល​អ្នក​មិន​ត្រូវ​ផ្តល់​អោយ​ទារក​របស់​អ្នក​នោះ​ទេ ​៖

អាស្ពីរីន
អ្នក​មិន​ត្រូវ​ផ្តល់​ថ្នាំ​អាស្ពីរីន​ឲ្យ​ទារក​របស់​អ្នក​នោះ​ទេ ឬ​ឱសថ​ណា​ដែល​មាន​ផ្ទុក​សារ​ជាតិ​​ថ្នាំ​អាស្ពីរីន លុះត្រាតែ​អ្នក​បាន​ទទួល​ការ​អនុញ្ញាត​ពី​វេជ្ជបណ្ឌិត​របស់​អ្នក ។ អាស្ពីរីន អាច​ធ្វើ​ឲ្យ​ក្មេង​តូច​ងាយ​នឹង​ទទួល​នឹង​រោគ​សញ្ញា​នៃ Reye វា​ជា​ករណី​កម្រ ប៉ុន្តែ​ជា​ជំងឺ​ខ្លាញ់​ដែល​មាន​សក្តានុពល​។ អ្នក​មិន​ត្រូវ​សន្មត​ថា ឱសថ​សម្រាប់​ទារក​ដែល​មាន​ដាក់​លក់​នៅ​តាម​ឱសថស្ថាន នឹង​មិន​មាន​ផ្ទុក​សារជាតិ​អាស្ពីរីន​នោះ​ទេ ។

អ្នក​ត្រូវ​អាន​ស្លាក​សញ្ញា​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រុង​ប្រយ័ត្ន ( ពេល​ខ្លះ​អាស្ពីរីន​អាច​ជា​សាលី​ស៊ី​ឡា​ត (salicylate) ឬ​អា​សេ​ទីល​សាលី​ស៊ី​លី​ក អាស៊ីត (acetylsalicylic acid) រួច​អ្នក​ត្រូវ​សួរ​បញ្ជាក់​វេជ្ជបណ្ឌិត ឬ​ឱសថការី​ប្រសិនបើ អ្នក​មិន​ច្បាស់​ថា ឱសថ​នោះ​គ្មាន​សារជាតិ​អាស្ពីរីន ឬទេ ? សម្រាប់​គ្រុនក្តៅ ឬ​ភាព​មិន​ផាសុក​ណាមួយ សូម​សាកសួរ​វេជ្ជបណ្ឌិត​អំពី​ការ​ផ្តល់​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វែ​ន ( acetaminophen) ឬ​អ៊ី​បូ​ប្រូ​ហ្វែ​ន ( ibuprofen) ប៉ុន្តែ​ចូរ​អ្នក​ចង​ចាំ​ថា អ្នក​មិន​ត្រូវ​ផ្តល់​ឱសថ អ៊ី​ប្រូ​ហ្វែ​ន ( ibuprofen) ទៅ​ឲ្យ​ទារក​តូច​របស់​អ្នក​ដែល​មាន​អាយុ​តិច ជាង​ប្រាំមួយ​ខែ​នោះ​ទេ ។

ថ្នាំ​បំបាត់​ក្អក និង ថ្នាំ​ផ្តាសាយ
វិទ្យា​សា្ថ​ន​សិក្សា​នៃ​សហរដ្ឋអាមេរិក​ផ្នែក ជំងឺ​កុមារ បាន​ឲ្យ​ដំបូន្មាន​ប្រឆាំង​នឹង​ការ​ផ្តល់​នូវ​ថ្នាំ​បំបាត់​ក្អក និង​ថ្នាំ​ផ្តាសាយ​ទៅ​កាន់​ទារក តូច​ៗ ។ ការ​សិក្សា​បាន​បង្ហាញ​ថា ពួក​វា​គឺ​ពិតជា​មិន​បាន​ជួយ​ឲ្យ​រោគ​សញ្ញា​ស្រាកស្រាន្ត​បាន​នោះ​ទេ ចំពោះ​កុមារ​ដែល​ស្ថិត​ក្នុង​អំឡុង​អាយុ​នេះ ។ ពួក​វា​អាច​ផ្តល់​ផល​ប៉ះពាល់ ជា​ពិសេស​នៅ​ពេល​ដែល​ទារក​ទទួល​យក​វា​ក្នុង​កម្រិត​មិន​ត្រឹមត្រូវ​ណាមួយ​ដែល​ច្រើន​ជាង​ការ​ណែនាំ ។

បន្ថែម​​ទៅ​លើ​ផល​រំខាន​មួយ​ចំនួន ដូច​ជា​ការ​ដេក​លក់ រលីវ​ៗ ឬ​ការ​ដេក​មិន​លក់​, ឈឺ​ពោះ​, មាន​ឡើង​កន្ទួល​ក្រហម ឬ បន្ទាល​ត្រ​អា​កកូន​ក្មេង​ក៏​អាច​ទទួល​រង​នូវ​ឥទ្ធិពល​អាក្រក់​ជាង​នេះ ដូច​ជា​ចង្វាក់បេះដូង​ដើរ​ញាប់​, ប្រកាច់ និង​ថែម​ទាំង​អាច​ទទួល​រង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ ។ ជា​រៀង​រាល់​ឆ្នាំ មាន​កុមារ​ជា​ច្រើន​ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់​ពី​ពួក​គេ​បាន​លេបថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ​ច្រើន​ហួស​កម្រិត ។

ទោះបីជា​កន្លង​ទៅ​ពីរ​បី​ឆ្នាំទៅ​នេះ ចំនួន​នៃ​ទារក និង​កុមារ តូច​ៗ​ដែល​បាន​បញ្ជូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់ មានការ​ធ្លាក់​ចុះ​បាន​ពាក់កណ្តាល​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​កំណត់​ពី​ការ​ពិត​ដែល​បាន​មក​ពី​ការ​ធ្លាក់​ចុះ ដែល​ឧស្សាហករ​មិន​ត្រូវ​បាន​ដាក់​លក់​នូវ​ថ្នាំ​បំបាត់​ក្អក និង​ផ្តាសាយ​នេះ​ទៅ​កាន់​កូន​ក្មេង​ដែល​មាន​អាយុ​តិច នោះ​ទេ ។

ឱសថ​ប្រឆាំង​នឹង​ការ​ក្អួត
អ្នក​មិន​ត្រូវ​ផ្តល់​នូវ​វេជ្ជបញ្ជា ឬ​ឱសថ​ដែល​ប្រឆាំង​នឹង​ការ​ក្អួត​ទេ លុះត្រាតែ​វេជ្ជបណ្ឌិត​ដែល​មាន​ជំនាញ បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​វា ។ ភាគច្រើន​នៃ​រយៈពេល​នៃ​ការ​ក្អួត​នេះ គឺ​មាន​រយៈពេល​ខ្លី​នោះ​ទេ ហើយ​ទារក​ភាគច្រើន និង​កុមារ តូច​ៗ អាច​ប្រឈម​នឹង​វា​បាន​ដោយ​ស្រួល ដោយ​មិន​ចាំ​ត្រូវ​ប្រើ​ឱសថ​អ្វី​នោះ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត ឱសថ​ដែល​ប្រឆាំង​នឹង​ការ​ក្អួត​នេះ​គឺ​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ និង​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​ថ្ងៃក្រោយ​ផង​ដែរ ។ ប្រសិនបើ​ទារក​របស់​អ្នក​កំពុង​ក្អួត និង​ចាប់ផ្តើម​ខ្សោះ​ជាតិ​ទឹក​សូម​ទាក់ទង​ទៅ​កាន់​វេជ្ជបណ្ឌិត​ដើម្បី​ទទួល​បាន​នូវ​ដំបូន្មាន​នៃ​អ្វី​ដែល​អ្នក​ត្រូវធ្វើ ។

ឱសថ​សម្រាប់​មនុស្ស​ពេញវ័យ
ការ​ផ្តល់​ឱសថ​ឲ្យ​ទារក​របស់​អ្នក​នូវ​កម្រិត​ដូ​ស​តិចតួច​ណាមួយ​ដែល​ត្រូវ​ប្រើ​សម្រាប់​មនុស្ស​ពេញវ័យ គឺ​ពិតជា​ផ្តល់​គ្រោះថ្នាក់​ចំពោះ​ពួក​គេ​។ ថ្នាំ​តំណក់​សម្រាប់​កុមារ តូច​ៗ ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​ជាង​ថ្នាំ​ដែល​ប្រើ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ច្រើន​ផង​ដែរ ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំនួន​នៃ​ការ​ផ្តល់​ឱសថ​ទៅ​ឲ្យ​ទារក​តូច​របស់​អ្នក ។ ប្រសិនបើ​ស្លាក​សញ្ញា​វា​មិន​បាន​បង្ហាញ​ពី​កម្រិត​ដូ​ស​សម្រាប់​ទម្ងន់ និង​អាយុ​របស់​កូន​អ្នក​នោះ​អ្នក​មិន​ត្រូវ​ផ្តល់​ថ្នាំ​នេះ​ឲ្យ​កូន​អ្នក​នោះ​ទេ ។

ឱសថ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​នរណា​ម្នាក់​ផ្សេង​ទៀត ឬ សម្រាប់​ករណី​ផ្សេង​ទៀត ឱសថ​ដែល​បាន​ចេញ​វេជ្ជបញ្ជា​សម្រាប់​តែ​អ្នក​ផ្សេង​ទៀត (​ដូច​ជា​សមា​ជិក​ក្នុង​ក្រុម​គ្រួសារ​ណាមួយ​)​ឬ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង​ទៀត អាច​នឹង​មិន​មាន​ប្រសិទ្ធភាព ឬ​ថែម​ទាំង​អាច​ផ្តល់​គ្រោះថ្នាក់​ទៀត​ផង នៅ​ពេល​ដែល​អ្នក​បាន​ផ្តល់​វា​ឲ្យ​ទារក​តូច​របស់​អ្នក ។ សូម​ផ្តល់​តែ​ឱសថ​ណា​ដែល​បាន​ចេញ​វេជ្ជបញ្ជា​សម្រាប់​តែ​កូន​តូច និង​ក្នុង​ករណី​ច្បាស់លាស់​សម្រាប់​ពួក​គេ ។

ឱសថ​ទាំងឡាយ​ណា​ដែល​ហួស​ថ្ងៃ​ប្រើប្រាស់
បោះចោល​នូវ​ឱសថ ឬ​វេជ្ជបញ្ជា​នូវ​ឱសថ​ទាំងឡាយ​ណា​ដែល​ហួសកំណត់​ថ្ងៃ​ដែល​ត្រូវ​ប្រើប្រាស់ ។ អ្នក​ក៏​ត្រូវ​បំផ្លាញ​ចោល​នូវ​ឱសថ​ដែល​បាត់បង់​ពណ៌ ឬ​ខ្ទេច​ទ្រង់ទ្រាយ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដើម ដូច​ពេល​ដែល​អ្នក​បាន​ទិញ​វា​មក​នៅ​លើក​ដំបូង​។ បន្ទាប់​ពី​លើស​ថ្ងៃ​កំណត់ នៃ​ការ​ប្រើប្រាស់​ឱសថ​ទាំងនោះ​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព និង​ថែម​ទាំង​អាច​ផ្តល់​គ្រោះថ្នាក់​ថែម​ទៀត​ផង ។

ជា​ទូទៅ វា​មិនមែន​ជា​គំនិតល្អ​នោះ​ទេ ដែល​អ្នក​ត្រូវ​ចោល​ឱសថ​ទាំងនោះ ទៅ​ក្នុង​បង្គន់​តាម​ដែល​វា​អាច​នឹង​បំពុល​ទឹក​ក្រោម​ដី និង​ចុង​ក្រោយ​វា​ថែម​ទាំង​អាច​បំពុល​ដល់​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ថែម​ទៀត​ផង ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ស្ថាប័ន​ផ្នែក​ឱសថ និង អាហារ​នៃ​សហរដ្ឋអាមេរិក​បាន​ណែនាំ ឲ្យ​ចោល​នូវ​ឱសថ​ពីរ​បី​ប្រភេទ ដែល​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​កុមារ ទៅ​ក្នុង​បង្គន់ ជា​ជាង​ការ​ចោល​វា​ទៅ​ក្នុង​ធុងសំរាម។

ពិនិត្យ​មើល​ស្លាក​សញ្ញា​នៃ​ឱសថ​ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ​វា​គួរ​ត្រូវ​បោះចោល​ដែរ​ឬ​ទេ? ប្រសិនបើ​អ្នក​មិន​ច្បាស់ អ្នក​អាច​សាកសួរ​ឱសថការី​ពី​អ្វី​ដែល​អ្នក​ត្រូវធ្វើ ឬ​ស្វែងរក​ថា តើ​សហគមន៍​របស់​អ្នកមាន​កម្មវិធី​ប្រមូល​យក​ឱសថ ចាស់​ៗ និង​ផុតកំណត់​ទាំងនេះ ទៅ​រក្សា​ទុក​ដែរ ឬទេ?

ប្រសិនបើ​ឱសថ​ទាំងនេះ​មិន​ត្រូវ​បាន​បោះចោល ឬ​គ្មាន​កម្មវិធី​ប្រមូល​យក​ថ្នាំ ចាស់​ៗ​ទាំងនេះ​ទេ សូម​ចាក់​ឱសថ​ទាំងនោះ​ចេញពី​ដប​របស់​វា​ទៅ​កាន់​ប្រអប់​អ្វីមួយ ដែល​បិទ​ជិត​មុន​ពេល​ចោល​វា​ទៅ​ក្នុង​ធុងសំរាម ។ អ្នក​មិន​ត្រូវ​កិនកម្ទេច​គ្រាប់​ថ្នាំ នៅ​ពេល​អ្នក​លាយ​ឱសថ​ទាំងនេះ ជាមួយនឹង​សារជាតិ​ដែល​មិន​ចាំបាច់​នោះ​ទេ ។

ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វែ​ន​បន្ថែម ( Extra acetaminophen)
មាន​ឱសថ​មួយ​ចំនួន​មាន​ផ្ទុក​សារជាតិ​អា​សេ​តា​មី​ណូ​ហ្វែ​ន ដែល​អាច​ជួយ​បំបាត់​គ្រុនក្តៅ និង​ការ​ឈឺចាប់ ដូច្នេះ​អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដោយ​មិន​ត្រូវ​ធ្វើការ​ផ្តល់​នូវ​កម្រិត​ដូ​ស​នៃ​អា​សេ​តា​មី​ណូ​ហ្វែ​ន​បន្ថែម​ផ្សេង​ទៀត ទៅ​កាន់​ទារក​អ្នក​នោះ​ទេ ប្រ​សិ​បើ​គេ​បាន​ទទួលយក​ឱសថ​ប្រភេទ​នោះ​ហើយ ។ ប្រសិនបើ​អ្នក​មិន​មាន​ភាព​ច្បាស់លាស់ ថា​តើ​មាន​សារជាតិ​អ្វីខ្លះ​នៅ​ក្នុង​ឱសថ​ជាក់លាក់​ណាមួយ សូមកុំ​ផ្តល់​វា​ឲ្យ​កូន​របស់​អ្នក​នូវ​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វែ​ន ឬ​អ៊ី​ប៊ូ​ប្រូ​ហ្វែ​ន លុះត្រាតែ​អ្នក​បាន​ទទួល​ការ​អនុញ្ញាត​ពី​វេជ្ជបណ្ឌិត ឬ​ឱសថការី ។

ថ្នាំ​ដែល​ទំពារ​បាន
ថ្នាំ​គ្រាប់​ដែល​អាច​ទំពា​បាន ឬ​ប្រភេទ​ផ្សេង​ទៀត នៃ​ថ្នាំ​ដែល​មាន​សណ្ឋាន​ជា​ថ្នាំ​គ្រាប់ គឺជា​ការ​ឈ្លក់​មួយ​ដ៏​គ្រោះថ្នាក់​សម្រាប់​កូន​តូច​។ ប្រសិនបើ​កូន​តូច​របស់​អ្នក​ត្រូវ​ទទួល​ទាន​នូវ​វត្ថុ​រឹង ហើយ​អ្នក​ចង់​ប្រើ​ថ្នាំ​គ្រាប់ សូម​សាក សួរ​វេជ្ជបណ្ឌិត ថា​តើ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប្រសិនបើ​អ្នក​ចង់​កិន​ថ្នាំ​នោះ និង​ដាក់​វា​ចូល​ទៅ​ក្នុង​ស្លាបព្រា​នៃ​អាហារ​ទន់ ដូច​ជា​យ៉ា​អួ ឬ​ទឹក​ប៉ម ។ វា​ប្រាកដ​ណាស់ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​គេ​នឹង​ញ៉ាំ​វា​អោយ​អស់​មួយ​ស្លាបព្រា ដើម្បី​ឲ្យ​គេ​ទទួល​បាន​នូវ​ដូ​ស​ថ្នាំ​ពេញលេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ