ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួឯក​ប្រុស​ចង់ឱ្យ​អ្នក​រិះគន់​កុន​ខ្មែរ​ចូល​ទស្សនា​រួច​ចាំ​ថា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ២០១៨ ផលិតកម្ម​ខ្មែរ​មេគង្គ បាន​រៀបចំ​សម្ពោធ​រឿង​ថ្មី​មួយ​មាន​ចំណងជើង​ថា «​កំពូល​អ្នក​ថត​Selfie (King Selfie)»​ដោយ​មានការ​ចូលរួម​ពី​ក្រុមការងារ…

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ២០១៨ ផលិតកម្ម​ខ្មែរ​មេគង្គ បាន​រៀបចំ​សម្ពោធ​រឿង​ថ្មី​មួយ​មាន​ចំណងជើង​ថា «​កំពូល​អ្នក​ថត​Selfie (King Selfie)»​ដោយ​មានការ​ចូលរួម​ពី​ក្រុមការងារ ម្ចាស់​ផលិតកម្ម ផលិតករ​តួ​សម្តែង និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត ។

ពិធី​នេះ​រៀបចំ​ធ្វើ​ឡើង​នៅ​រោង​ភាពយន្ត​Major Cineplex នា​ផ្សារ​ទំនើប​សូ​រិ​យា​រាជធានី​ភ្នំពេញ ។ វត្តមាន​តារា​ចូលរួម​រួម​មាន​លោក​ខាត់ សម្បត្តិ​កិ​ត្យា ជា​តួឯក​រឿង កញ្ញា​ម៉ូ​ណា តារា​សម្តែង ញឹ​ម ចាន់​ថន ឌី លី​ន​ណា ម៉េ​ង ប៊ុ​ន​ឡូ ចាន់​ណា រ៉ូ​ណា​ន ទ្រី តារា​វុ​ធ ចាង​ហ្វាង​ផលិតកម្ម​កេស​រា និង​ចាងហ្វាង​ផលិតកម្ម​ចក្កវាឡ​ជាដើម ។

លោក​ខាត់ សម្បត្តិ​កិ​ត្យា តួឯក​ក្នុង​រឿង​ឲ្យ​ដឹង​ថា «​ខ្ញុំ​ដើរតួ​ក្នុង​រឿង​នេះ​ជា​មនុស្ស​ដែល​មាន​មន្ត​ស្នេហ៍ ហើយ​ក្រោយមក​ក្លាយជា​តារា​ម្នាក់ ។ ប៉ុន្តែ​ពេល​ជោគជ័យ​សិល្បៈ​បែរជា​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ដូច​ជា​អ្នក​ស្និទ្ធស្នាល ហើយ​ក៏​ទទួល​បាន​វិប្បដិសារី​យ៍ ។ សាច់​រឿង​នេះ​ចង់​បង្ហាញ​ថា ​មនុស្ស​យើងម្នាក់​ៗ កុំ​មាន​អំនួត​ខ្លួនឯង​ពេក ។ យើង​ត្រូវ​គិត​ថា ពេល​នេះ​យើង​ខ្លាំង​ហើយ ក៏​មិន​ប្រាកដ​ថា​ស្អែក​យើង​ខ្លាំង​រហូត​ដែរ ។

សង្ឃឹម​៨០%​ថា ផ្ទៃរឿង​ថ្មី​នេះ​នឹង​ជោគជ័យ ហើយ​អ្វី​ដែល​សំខាន់​ចង់​សំណូមពរ​ដល់​ពុក​ម៉ែ​បងប្អូន​ទស្សនា​ជា​មុន​សិន​មុន​វាយតម្លៃ​រឿង «​កំពូល​អ្នក​ថត​សែ​ល​ហ្វី​» ព្រោះថា​ភាគច្រើន​បងប្អូន​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក គាត់​អត់​បាន​ទស្សនា​ទេ បាន​តែ​វាយតម្លៃ​ថា​មិនល្អ​មើល​តែ​ត្រូវ​មក​មើល​ឲ្យ​ឃើញ​សិន​ដើម្បី​ដឹង​ពី​គុណភាព​។ ណាមួយ​រឿង​នេះ​ជា​ការ​ខំ​សម្រិតសម្រាំង​ដើម្បី​កុន​ខ្មែរ »​។

លោក​Matthew Robinson អ្នកដឹកនាំ​រឿង​King Selfie ឲ្យ​ដឹង​ថា «​ការ​ថត​រឿង​នេះ​ដូច​ជា​ការ​មាន​បុត្រ​ដែរ ចេញពី​ការ​សរសេរ​ប៉ា​រ៉ូ​ល​ការ​រើស​តួ​សម្តែង ការ​កាត់ត​ភាពយន្ត ការ​បញ្ចូល​សំឡេង ផ្សេង​ៗ​ដូច​ដំណាក់កាល​នៃ​ការ​ពពោះ​ដែរ ។ ដំណាក់កាល​ទាំងអស់​មាន​​គ្រប់​រសជាតិ ទាំង​ភាព​សប្បាយ​រីករាយ ភាព​មួម៉ៅ ការ​រង់ចាំ​ក្តី​បារម្ភ ទម្រាំ​តែ​បាន​ឃើញ​ពន្លឺ​នៃ​ភាពយន្ត​យើង​បាន​កកើត »​។

លោក​សៅ សុខ​នី នាយក​ប្រតិបត្តិ​នៃ​រោង​ភាពយន្ត​មេ​ជើរ​ឲ្យ​ដឹង​ថា ផលិតកម្ម​ខ្មែរ​មេគង្គ​ជា​ផលិតកម្ម​មួយ​ដែល​មាន​ស្នាដៃ​ផលិត​រឿង​មាន​គុណភាព​កន្លង​មក ។ ជាក់ស្តែង​ក្នុង​ពេល ថ្មី​ៗ​នេះ ខ្មែរ​មេគង្គ​បាន​ទទួល​ពានរង្វាន់​ជា​ច្រើន​ក្នុង​ស្នាដៃ​រឿង​មួយ​ដែល​មាន​ឈ្មោះ​ថា «​តម្លៃ​ស្នេហ៍​»​នា​ឱកាស​មហោស្រព​ភាពយន្ត​ខ្មែរ ។ លោក​សង្ឃឹមថា ស្នាដៃ​បន្ទាប់​នេះ​ពិតជា​ទាក់ទាញ​អ្នក​ទស្សនា​មិន​ចាញ់​រឿង​មុន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ