ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ​នាយទាហាន នាយទាហានរង ពល​ទាហាន និង​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​៦២០​ម៉ែត្រ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ចុះ​សួរសុខទុក្ខ​របស់​ប្រតិភូ​អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង​ដល់​នាយទាហាន នាយទាហានរង ពល​ទាហាន និង​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​៦២០​ម៉ែត្រ ដែល​ជា​អំណោយ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ…

ខេត្តបាត់ដំបង ៖ ការ​ចុះ​សួរសុខទុក្ខ​របស់​ប្រតិភូ​អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង​ដល់​នាយទាហាន នាយទាហានរង ពល​ទាហាន និង​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​៦២០​ម៉ែត្រ ដែល​ជា​អំណោយ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ ស្ថិត​នៅ​ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​ដ​ផ​យ​លោក ងួ​ន រត​នះ គណ​អភិបាលខេត្ត​បាត់ដំបង លោក​ខាន់ ម៉ា​ណេ​រ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង​ព្រមទាំង​សប្បុរសជន​ក្នុង​ខេត្ត​មាន​កងរាជអាវុធហត្ថ អង្គភាព​អគ្គី​ស​នី ជលផល និង​មេព្រៃ បា​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ទាហាន​ចំនួន​៥០០​នាក់​នៅ​ក្នុង​កងពល​ថ្មើរជើង​លេខ​៥២ ដែល​កំពុង​ឈរជើង​នៅ​ទីនោះ ។

 

លោក​ឧត្តមសេនីយ៍ទោ ម៉ី សឹ​ង្ហ​ន មេបញ្ជាការ​កងពល បាន​មាន​មតិ​ស្វាគមន៍​និង​លើ​ឡើង​ពី​សកម្មភាព​កងទ័ព​ដែល​បាន​ឈរជើង​នៅ​ទី​នេះ​គឺ​បាន​ពង្រឹង​ផ្នែក​ហ្វឹកហ្វឺន បង្ករ​បង្កើន​ផល ចិញ្ចឹមសត្វ​សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​កងទ័ព បន្ទាប់​ពី​បាន​រក្សាសុខ​សន្តិភាព​តាម​ព្រំដែន និង​រួម​គ្នា​ការពារ​សណ្តាប់ធ្នាប់​ក្នុង​សង្គម​រួច​មក យើង​នៅ​តែ​រក្សា​ការពារ​រាល់​បញ្ហា​ណា​ដែល​កើត​មាន​ភាព​វឹកវរ​ច្របូកច្របល់​ដល់​សង្គម​ជាតិ និង​រំខាន​ដល់​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​មិន​ឲ្យ​កើត​មាននៅ​តំបន់​នេះ​ឡើយ ។

បន្ទាប់​មក​លោក ងួ​ន រត​នះ អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត​សូម​គាំទ្រ​ពាក្យស្លោក​ថា ស៊ូ​បង្ហូរញើស​ក្នុង​ទីលាន​ហ្វឹកហាត់ ប្រសើរ​ជាង​បង្ហូរឈាម​គ្នា​ក្នុង​សមរភូមិ ដែល​ប្រទេស​យើង​ទទួល​បាន​សុខ​សន្តិភាព​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ​នេះ​គឺ​មានការ​លំបាក​ណាស់ ពិសេស​បងប្អូន​កងទ័ព​យើង​ដែល​បាន​ជួយ​ការពារ​រក្សា​បាន​កន្លង​មក​នោះ​គឺ​តាម​គោលនយោ​បាយ​ដឹកនាំ​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​កើត​មាន​ប្រ​ព័​ន្ឋ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ក្នុងភូមិ ឃុំ ពិសេស​ផ្លូវជាតិ​លេខ​៥​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​វិស័យសេដ្ឋកិច្ច​ក្នុង​អាស៊ាន ដែល​បាន​ភ្ជាប់​ពី​ប្រទេស​ថៃ​កាត់​តាម​កម្ពុជា​ក្នុង​ខេត្តបា​ត់​ដំបង​យើង​នេះ​បន្ត​តាម​ផ្លូវជាតិ​លេខ​១ ឆ្លងកាត់​ស្ពាន​អ្នក​លឿង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​បន្ត​ទៅ​ទៀត និង​ផ្លូវ​លេខ​៥៥ ចាក់​កៅស៊ូ​ហើយ​ស្រេច​ពី​ស្រុក​រតន​មណ្ឌល់​ឆ្ពោះទៅ​ព្រំដែន​ថៃ​១​ខ្សែ​ទៀត​ទៅ​ច្រក​៤០០​ក្នុងស្រុក​សំឡូត​ប្រវែង​៥១​គីឡូម៉ែត្រ​បាន​ធ្វើ​រួចរាល់​ត្រៀ​ង​បើក​ឲ្យ​ប្រើប្រាស់​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន​ផង​ដែរ ហើយ​ក៏​មានការ​រីក​ដុះដាល​លើ​អាគារ​មន្ទីរពេទ្យ សាលារៀន វត្ត​អារាម សំខាន់​អាង​ទប់ទឹក​សេក​សក​អាច​ផ្ទុក​ទឹកបាន​ចំនួន​ជា​២០០​លាន​ម៉ែត្រគូប​ពង្រឹង​វិស័យ​កសិកម្ម​សម្រាប់​យក​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើស្រែ​ចំការ​ច្រើន​រដូវ​បន្ថែម​ទៀត​ទៅ​តាម​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ