ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដូចសណ្ឋាគារ​ផ្កាយ​៥ ​ឃើញ​ហើយ​ប្រាកដ​ជា​លាន់​មាត់​

6 ឆ្នាំ មុន

«Volkner Mobil Performance» ជា​រថយន្ត​ផ្ទះ​មាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទាំង​បន្ទប់​គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និង​បន្ទប់ទឹក លើស​ពី​នេះ​ក៏​មាន​ចំណតរថយន្ត​ធុន​តូច​មួយ​គ្រឿង​ទៀត រួម​ទាំង​មាន​តម្លៃ​ដ៏​សក្ដិ​សម ។…

«Volkner Mobil Performance» ជា​រថយន្ត​ផ្ទះ​មាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទាំង​បន្ទប់​គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និង​បន្ទប់ទឹក លើស​ពី​នេះ​ក៏​មាន​ចំណតរថយន្ត​ធុន​តូច​មួយ​គ្រឿង​ទៀត រួម​ទាំង​មាន​តម្លៃ​ដ៏​សក្ដិ​សម ។ រថយន្ត​ផ្ទះ​ខ្នាត​ធំ​ទំហំ​ប៉ុន​រថយន្ត​ក្រុង​មាន​ប្រវែង​១២​ម៉ែត្រ ទទឹង​២,៥​ម៉ែត្រ និង​កម្ពស់​៣,៨​ម៉ែត្រ​ជា​ប្រភេទ​«Mercedes-Benz» និង​«Volvo» ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ ​នៅ​ផ្នែក​ខាងក្នុង​របស់​ផ្ទះរថ​យន្ត​បាន​តុបតែង​យ៉ាង​ស្រស់​ស្អាត​ប្រហាក់ប្រហែល​នឹង​សណ្ឋាគារ​ផ្កាយ​៥ មាន​បន្ទប់​គេង​ខ្នាត​ធំ បន្ទប់ទទួលភ្ញៀវ និង​ផ្ទះ​បាយ រួម​ទាំង​មាន​កន្លែង​ចត​រថយន្ត​ធុន​តូច ប៉ុន្តែ​តម្លៃ រថយន្ត​អាស្រ័យ​លើ​ការ​តុប​តែង​​តាម​តម្រូវការ​របស់​អតិថិជន ។

រថយន្ត​ផ្ទះ​នេះ​មាន​ម៉ាក​«Mercedes-Benz» និង «Volvo» ក្នុង​កម្លាំង​សេះ​ពី​៤៣០ ទៅ​៤៦០ ។ ចំណែក​តម្លៃ​មាន​ប្រហែល​១,៥​លាន​ដុល្លារ ឬ​ខ្ពស់​ជាង​នេះ​វា​អាស្រ័យ​លើ​ការ​តុបតែង​តាម​តម្រូវការ​របស់​អតិថិជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ