ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តតាកែវ​ថា​នៅ​តែ​ស្រឡាញ់​ទឹកដី​តាកែវ​ទោះបីជា​ដក​តំណែង​ដល់​ទីណា​ក៏​ដោយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទ​ទទួល​ដំណឹង​ថា ត្រូវ​ដក​តំណែង​ពី​អភិបាល​ខេត្តតាកែវ​ទៅ​ក្ន​ង​បម្រើ​ការ​នៅ​ក្រសួងមហាផ្ទៃ​វី​ញ ក្តី​លោក ឡាយ វណ្ណៈ​អភិបាល​ខេត្តតាកែវ​បាន​អះអាង​ថា លោក​នៅ​តែ​ស្រឡាញ់​ទឹកដី​ខេត្តតាកែវ​ជា​និច្ច ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទ​ទទួល​ដំណឹង​ថា ត្រូវ​ដក​តំណែង​ពី​អភិបាល​ខេត្តតាកែវ​ទៅ​ក្ន​ង​បម្រើ​ការ​នៅ​ក្រសួងមហាផ្ទៃ​វី​ញ ក្តី​លោក ឡាយ វណ្ណៈ​អភិបាល​ខេត្តតាកែវ​បាន​អះអាង​ថា លោក​នៅ​តែ​ស្រឡាញ់​ទឹកដី​ខេត្តតាកែវ​ជា​និច្ច ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ។

លោក​ឡាយ វណ្ណៈ​បាន​សរសេ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា «​ទោះបី​ខ្លួន​ខ្ញុំ​ត្រូវ​បាន​ផ្លាស់​ទៅ​ដល់​ទីណា​ក៏​ដោយ តែ​បេះដូង​ខ្ញុំ​នឹង​នៅ​ទី​នេះ​ក្នុង​ខេត្តតាកែវ​ជាមួយ​បងប្អូន​ជា​និច្ច ។ ខ្ញុំ​នៅ​តែ​នឹក និង​គោរព​ស្រឡាញ់​បងប្អូន​មន្ត្រីរាជការ​សហការី​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តតាកែវ​យើង​ដដែល ខេត្តតាកែវ​ជា​ទឹកដី​ដែល​ខ្ញុំ​ស្រឡាញ់​ស្មើ​ជីវិត​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​ស្នើ​ពលរដ្ឋ​ដែល​មានចិត្ត​គោរព ស្រឡាញ់ និង​អាណិត​ដល់​លោក​សូម​មេត្តា​កុំ​ភ្លេច​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​យើង​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨ ឲ្យ​បាន​ឈ្នះ​ភ្លូកទឹកភ្លូកដី ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រក្សា​បាន​សន្តិភាព​ស្ថេ​រ​ភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ផង​ដែរ ។

លោក​បន្ត​ថា ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំបាទ បាន​ដឹកនាំ​ខេត្តតាកែវ រយៈពេល​ជាង​៤​ឆ្នាំ​កន្លង​មកនេះ និង​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​កន្លង​មក​ពី​សំណាក់​បងប្អូន​មន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​ចំពោះ​រូប​ខ្ញុំ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាល​ក៏​បាន​ជូនពរ​លោក អ៊ូច ភា ដែល​ត្រូវ​ទទួល​ដំណែង​អភិបាល​ខេត្តតាកែវ​ថ្មី​ឲ្យ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ការ​ដឹកនាំ​ខេត្តតាកែវ​បន្ត​ទៅ​មុខ​ទៀត ។
សូម​ជម្រាប​ថា សម្តេច​សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​សម្រេច​ដក​លោក​ឡាយ វណ្ណៈ ចេញពី​អភិបាល​ខេត្តតាកែវ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយ​ដាក់​ជំនួស​លោក អ៊ូ ភា ធ្វើ​ជា​អភិបាល​ខេត្តតាកែវ​វិញ ។

យ៉ាងណា​ក្តី​ការ​ដក​តំណែង​អភិបាល​ខេត្តតាកែវ​ដោយ​ស្ងាត់​ៗ​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ស្រទាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ពិសេស​នោះ​អ្នកគាំទ្រ​ការ​ដឹកនាំ​របស់​លោក​កន្លង​មក ។
ជា​កត់សម្គាល់​ការ​ដក់​តំណែង​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បន្ទាប់​ពី​មាន​ករណី​បង្ក្រាប​ទីតាំង​ប្រជល់​មាន់​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ កាលពី​ពេល​កន្លង​មក រហូត​ចាប់​បាន​អ្នកលេង​ជា​ច្រើន​រូប​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ