ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ខ្មែរ​តែ​មួយ​នឹង​ធ្វើ​សមាជ​បក្ស​នៅ​ខែ​ត្ត​តាកែវ​កន្លែង​បញ្ចុះសព​លោក​កែម ឡី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាបនិក​នៃ​គណបក្ស​ខ្មែរ​តែ​មួយ​និង​ជា​អនុប្រធាន​គណបក្ស​លោក គុ​ជ លី បាន​ប្រាប់​កោះសន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា​ឆ្នាំ​២០១៨ ថា គណបក្ស​របស់​លោក​នឹង​ធ្វើ​សមាជ​បក្ស​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៨ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ស្ថាបនិក​នៃ​គណបក្ស​ខ្មែរ​តែ​មួយ​និង​ជា​អនុប្រធាន​គណបក្ស​លោក គុ​ជ លី បាន​ប្រាប់​កោះសន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា​ឆ្នាំ​២០១៨ ថា គណបក្ស​របស់​លោក​នឹង​ធ្វើ​សមាជ​បក្ស​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តតាកែវ ទី​ដែល​សព​លោក​កែម ឡី​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ទីនោះ​។

ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ បាន​ប្រកាស​ទទួលស្គាល់ «​គណបក្ស​ខ្មែរ​តែ​មួយ​» ដោយ​ចុះបញ្ជី​ផ្លូវការ​គណបក្ស​ដែល​ទើបបាន​ចាប់កំណើត​នេះ​ជាមួយ​ក្រសួង ។

ក្រសួងមហាផ្ទៃ​ក៏​បាន​បញ្ជាក់​ថា ទៅ​កាន់​គណបក្ស​ខ្មែរ​តែ​មួយ​ថា គណបក្ស​មួយ​នេះ​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន តែ​ត្រូវ​គោរព​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​មាន​កំណត់​ជា​ធរមាន ។ លោក​គុ​ជ លី​បាន​បញ្ជាក់​ថា គណបក្ស​របស់​លោក​នឹង​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ទួទៅ​ប្រទេស​២៥ រាជធានី​ខេត្ត ។

លោក​បន្ត​ថា ៖ «​យើង​បាន​រៀបចំ​បាន​១០​ខេត្ត​ក្រុង​ហើយ ។ យើង​នឹង​ដាក់​បេក្ខជន​របស់​យើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​» សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​អាណត្តិ​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩  ខែកក្កដា ២០១៨ ​ខាង​មុខ ។ គណបក្ស​ខ្មែរ​តែ​មួយ​លោក កែម រិ​ទ្ធិ​សិត ជា​ប្រធាន លោកស្រី ឃី ម៉េ​ង​លី​ន អនុប្រធាន លោក​គុ​ជ លី​ជា​អនុប្រធាន និង​អ្នកនាំពាក្យ ៕

កែសម្រួលដោយ