ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធាន​ភូមិធ្វើ​ទារុណ​កម្ម​ប្រពន្ធ​យ៉ាង​ព្រៃ.ផ្សៃ

5 ឆ្នាំ មុន

ស្ត្រី​ម្នាក់​រស់​នៅ​ក្រុង​ភូ​ឡាន​ថា​សា រដ្ឋ​ឧត្តរ​ប្រា​ដេ​ស ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ត្រូវ​ប្ដី​ចាប់​​ចងដៃ​នៅ​ដើមឈើ ហើយ​វាយ​នឹង​ខ្សែក្រវាត់ ដោយ​ចោទប្រកាន់​ថា​ លួច​មាន​សហាយ ។ វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ថា ​បុរស​ជា​ប្ដី​បាន​ប្រើ​ខ្សែក្រវាត់​ស្បែក​វាយ​ប្រពន្ធ​ដែល​ចង​នៅ​ដើម​ឈើ…

ស្ត្រី​ម្នាក់​រស់​នៅ​ក្រុង​ភូ​ឡាន​ថា​សា រដ្ឋ​ឧត្តរ​ប្រា​ដេ​ស ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ត្រូវ​ប្ដី​ចាប់​​ចងដៃ​នៅ​ដើមឈើ ហើយ​វាយ​នឹង​ខ្សែក្រវាត់ ដោយ​ចោទប្រកាន់​ថា​ លួច​មាន​សហាយ ។

វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ថា ​បុរស​ជា​ប្ដី​បាន​ប្រើ​ខ្សែក្រវាត់​ស្បែក​វាយ​ប្រពន្ធ​ដែល​ចង​នៅ​ដើម​ឈើ ។ មាន​របាយការណ៍​បញ្ជាក់​ថា អ្នក​ភូមិ​មួយ​ចំនួន​ព្យាយាម​គំរាម និង​វាយដំ​លើ​រាង​កាយ​របស់​នារី​រង​គ្រោះ​ដែល​កំពុង​សន្លប់ ប៉ុន្តែ​នៅ​ពេល​នាង​ដឹងខ្លួន​ឡើង ពួក​គេ​គំរាម​នាង​​កុំ​ឲ្យ​ប្រាប់​ប៉ូលិស ហើយ​ពួក​គេ​ក៏​គេចខ្លួន​បាត់​អស់ ។

បន្ទាប់​ពី​កើតហេតុ​ប្រហែល​មួ​យស​ប្ដា​ហ៍នា​រី​រង​គ្រោះ​ក៏​ទៅ​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​ប្ដី​ឈ្មោះ​​សាវ​ដាន លោក​សឺ ស៊ីង អតីត​ប្រធាន​ភូមិ និង​កូនប្រុស​របស់​គេ ។ ក្រៅពី​នេះ​ប៉ូលិស​តាម​ចាប់ខ្លួន​បុរស​៤​នាក់​ទៀត​ពាក់ព័ន្ធ​ការ​វាយដំ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ