ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន​ម្នាក់ត្រូវ​​ខ្មាន់កាំភ្លើង​​​បាញ់សម្លាប់​​ទាំង​កណ្តាល​​ថ្ងៃ

15 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន​​​ម្នាក់​ទទួលបន្ទុក​​ជនជាតិ​​ភាគតិច លោក Shahbaz Bhatti ត្រូវបាន​​ប្រកា​សថា ស្លាប់​ក្រោយពី​ត្រូវបាញ់​ប្រហារ​​ដោយខ្មាន់កាំភ្លើង​​មិនស្គាល់អត្តសញ្ញាណ​​នៅ​ក្នុង​ទីក្រុង​​អ៊ីស្លាម៉ាបាដ កាលពី​ព្រឹកថ្ងៃទី​​២ មីនា ។  ទូរទស្សន៍​​​ក្នុងស្រុក​​បានដកស្រង់​​ប្រភព​​មន្ទីរ​​​ពេទ្យ​​ដែលនិយាយ​ថា លោក Shahbaz Bhatti បានទទួល​មរណភាព​​​នៅមន្ទីរ​ពេទ្យ​ក្នុងស្រុក​ដោយ​​សារ​រង​របួស​​ធ្ងន់ធ្ងរ ។​
តាមប្រភពព័ត៌មាន​​ថា ការ​បាញ់​​ប្រហារ​​លោក Shahbaz កើតឡើង​​​នៅវេលាម៉ោង​​ប្រហែល​​១១​និង​១៥នាទី ​នៅពេល​​លោក​ ​ធ្វើដំណើរ​​ចេញពីភូមិ​​គ្រិះ​របស់​លោក​ទៅ​កន្លែង​​ធ្វើ​​ការ​ ។ ខ្មាន់កាំភ្លើង​​បាញ់​រះ​ទៅ​លើ​​រថយន្ត​​​របស់​លោកតែម្តង ។​
សាក្សី​និយាយ​ថា ខ្មាន់កាំភ្លើង​​​នោះ​មានគ្នា​​២​នាក់ ​ជិះរថយន្ត​មួយគ្រឿង បើកឈប់​ពីមុខ​រថ​យន្ត​​របស់លោក Shahbaz រួចប្រើកាំភ្លើង​​​យន្តបាញ់​​សំដៅ​លោក​ ក្រោយ​មក​​​បើក​រថយន្ត​​​រត់​គេច​ខ្លួនបាត់ ។​
ក្រោយពី​រងការ​បាញ់​ប្រហារ​​លោក Shahbaz ត្រូេះបាន​នាំ​​ទៅជួយសង្គ្រោះនៅ​មន្ទីរ​ពេទ្យ​​មួយ​ស្ថិត​​នៅក្បែរ​​នោះ ប៉ុន្តែ​​​លោក​ទទួល​មរណ​ភាព​​ក្រោយពី​​​ទៅដល់មន្ទីរពេទ្យ​​ដោយ​សារ​ស្ថាន​ភាព​​របួសធ្ងន់​​ធ្ងរពេក ៕