ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិ​ជ្ចា​ជីវៈ​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ នៃ​ទិវា​ពលម្ម​អន្តរជាតិ​១​ឧសភា កម្មវិធី​ប្រកួត​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨ វគ្គ​ជម្រុះ​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព​លោក​យន្ត មីន…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិ​ជ្ចា​ជីវៈ​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ នៃ​ទិវា​ពលម្ម​អន្តរជាតិ​១​ឧសភា កម្មវិធី​ប្រកួត​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨ វគ្គ​ជម្រុះ​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព​លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​ជំទាវ នៅ​បរិវេណ​សាលាស្រុក​ព្រៃ​នប់ នា​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ ។

លោក​យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​ថា ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC សហភាព​សហ​សហព័ន្ធ​យុវជន​កម្ពុជា អង្គការ​សហជីព ប្រឡង​ជ្រើស​រើស​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨ ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជូន​បងប្អូន​កម្មករ និង​ការ​យល់​ដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តី​ពី​ការងារ​បង្កើន​ភាព​សុខដុមរមនា​រវាង​និយោ​ជក​និង​កម្មករ និ​យោ​ជិ​ក ក្នុង​នោះ​កំណត់​យក​ទីតាំង​៤​មណ្ឌល ក្នុង​ការ​ប្រឡង​ជ្រើសរើស​សម្រស់​ឯក​វាយ​ន​ភណ្ឌ គឺ​មណ្ឌល​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ ស្វាយ​រៀង និង​ខេត្តបន្ទាយមានជ័យ សម្រាប់​ប្រលង​ជ្រើសរើស​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ប្រចាំឆ្នាំ​២០១៨ ។

លោក​យ៉ូ​វ ខែ​ម​រ៉ា ប្រធាន​មន្ទី​ការងារ​ខេត្ត​ព្រះ​សីហ​នុ បាន​ឡើង​អាន​របាយការណ៍​ថា មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ មាន​ខេត្ត​ព្រះ​សីហ​នុ កោះកុង កំពត និង​ខេត្ត​កែប មាន​បេក្ខជន បេ​ក្ខ​នារី ដាក់​ពាក្យ​ប្រឡង​ជ្រើសរើស​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ប្រចាំឆ្នាំ​សរុប​១៧៥​នាក់ ស្រី​១២៣​នាក់ ក្នុង​នោះ​បេក្ខជន​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន ១០៧​នាក់ ស្រី​៧៣​នាក់​, ខេត្ត​កោះកុង​៥០​នាក់ ស្រី​៣៥​នាក់​, ខេត្តកំពត​១៨​នាក់ ស្រី​៣​នាក់ ដោយឡែក​ខេត្ត​កែប មិន​បាន​បញ្ជូន​បេ​ក​ជន​ចូលរួម​ប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ​នោះ​ទេ​។ ការ​ប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ​២០១៨ សម្រាប់​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​នេះ គឺ​ជ្រើស​រើស​យក​បេក្ខជន​៣​រូប​និង​បេ​ក្ខ​នារី​៣​រូប​ក្នុង​ចំណោម​បេក្ខជន បេ​ក្ខ​នារី ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រឡង ។ ការ​ប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល់​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ ។

លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ថា ការ​ប្រឡង​ជ្រើសរើស​សម្រស់​ឯក​វាយ​ន​ភណ្ឌ​នេះ គឺជា​ការ​ប្រារព្ធ​ជា​លើក​ទី​៤​ហើយ នៅ​ទូ​ទាំង​ប្រទេស ប៉ុន្តែ​សម្រាប់​មណ្ឌល​​ខេត្ត​ព្រះ​សីហ​នុ ការ​ប្រឡង​ជ្រើសរើស​សម្រស់​ឯក​វាយ​ន​ភណ្ឌ​នេះ​ជា​លើក​ទី​៣ ហើយ​កម្មវិធី​នេះ​ក្រោម​ការ​យកចិត្តទុកដាក់​ផ្ដួចផ្ដើម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ក្រសួង​ការ​ងារ​បាន​ផ្ដល់​ឱកាស​ដល់ បងប្អូន​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ចូលរួម​ប្រកួតប្រជែង ដើម្បី​បញ្ចេញ​នូវ​សមត្ថភាព​របស់​ខ្លួន​ម្នាក់​ក្នុង​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨ ឈាន​ទៅ​ប្រឡង​ជ្រើសរើស​នៅ​ថ្នាក់​ជាតិ នេះ​ជា​កិត្តិយស​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​របស់​យើង ដើម្បី​អភិវឌ្ឍ​ការ​រស់នៅ​ប្រកបដោយ​សុខដុមរមនា តាម​សមត្ថភាព​ជំនាញ រៀង​ៗ​ខ្លួន ។

លោក​អភិបាលខេត្ត​ព្រះ​សីហ​នុស​ង្ឃឹ​ម​ថា ពេល​នេះ​យើង​នឹង​ជ្រើសរើស​បាន​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨ ប្រចាំ​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឈាន​ទៅ​កា​រ្រ​ឡង​ជ្រើស​រើស​ជ័យ​លា​ភី​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ ហើយ​រដ្ឋបាល​ខេត្ត សូម​ជូនពរ​ដល់​សម្រស់​ឯក​វាយ​ន​ភណ្ឌ​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ទទួល​បាន​ជោគជ័យ​នៅ​ថ្នាក់​ជាតិ​បន្ត​ទៀត។

ជ័យ​លា​ភី​ផ្នែក​បុរស លេខ​១​បាន​ទៅ​លើ​ឈ្មោះ​ជួប សុធា​រី អាយុ​២៨​ឆ្នាំ បម្រើ​ការ​នៅ​កាស៊ីណូ​យ៉ា​ឌូ​លី កម្ពស់​១,៨០​ម៉ែត្រ មក​ពី​ព្រះ​សីហ​នុ ។

លេខ​២​បាន​ទៅ​លើ ឈ្នោះ​ទូច ហ៊ុន​ហួរ​អាយុ​២១​ឆ្នាំ បម្រើ​ការ​នៅ​រោងចក្រ​kkn​កម្ពស់​ស់​១,៧៨​ម៉ែត្រ​មក​ពី​កោះកុង ។ លេខ​៣ បាន​ទៅ​លើ​ឈ្មោះ​ទី​ច ទិ​ត្យា អាយុ​២៤​ឆ្នាំ កម្ពស់​១,៨៣ ពី​រោងចក្រ​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ខេត្ត​ព្រះ​សីហ​នុ ។

ចំណែក​ផ្នែក​នារី​លេខ​១ បាន​ទៅ​លើ​ប៊ិ​ន អ៊័​ន អាយុ​២០​ឆ្នាំ រោងចក្រ​ម៉ែ​ន​អ៊ូ​កម្ពស់​១,៦០​ម៉ែត្រ ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ លេខ​២​បាន​ទៅ​លើ​ឈ្មោះ​លី ស្រី​និ​ច អាយុ​២២​ឆ្នាំ​រោងចក្រ​YAZAKI កម្ពស់​១,៧២​ម៉ែត្រ ពី​កោះកុង ។ លេខ​៣ បាន​ទៅ​លើ​ឈ្មោះ​សេ រិ​ទ្ឋា អាយុ​២០​ឆ្នាំ រោងចក្រ​ស៊ី​ណូ​ប្រៅ​ដ៍ កម្ពស់​១,៦២ ខេត្ត​ព្រះ​សីហ​នុ ។

សម្រាប់​បេក្ខជន​បែ​ក្ខ​នារី​ទាំង​៦​នាក់​នោះ ទទួល​បាន​ទឹកប្រាក់​ក្នុង ម្នាក់​ៗ៦០​ម៉ឺន​រៀល និង​បាន​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១ ឧសភា ២០១៨ ។

ចំណែក​បែ​ក្ខ​នារី​បេក្ខជន​ដែល​មិន​ជាប់ ទទួល​បាន​រង្វាន់​លួង​ចិត្ត​ក្នុង ម្នាក់​ៗ​ម្នាក់​៤០​ម៉ឺន​រៀល ចំនួន​១៨​នាក់ និង​១២​នាក់​ទៀត បាន​ទទួល​ស្បែកជើង​ម្នាក់​មួយគូ ។

ការ​ប្រឡង​ជ្រើសរើស​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០១៧ ផ្នែក​បុរស លេខ​១​បាន​ទៅ​ខេត្ត​ព្រះ​សីហ​នុ ចំណែក​បេ​ក្ខ​នារី​លេខ​២ បាន​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ