ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ដកតំណែង​មេគុក​ព្រៃ.ស​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​២៧ មីនា បាន​ព្រមាន​ដក​តំណែង​មេ​គុក​ព្រៃ​.ស និង​បាន​ប្រកាស​ថា គ្មាន​ឡើយ​ការ​លើកលែងទោស​លោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​២៧ មីនា បាន​ព្រមាន​ដក​តំណែង​មេ​គុក​ព្រៃ​.ស និង​បាន​ប្រកាស​ថា គ្មាន​ឡើយ​ការ​លើកលែងទោស​លោក មា​ជសុ​ណ្ណា​រ៉ា មន្ត្រីជាន់ខ្ពស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ។ សម្តេច​តេ​ជោ​ ក៏​បាន​បញ្ជា​ឱ្យ​ប្រធាន​ពន្ធនាគារ​ព្រៃ.​ស​ដកហូត​ទូរស័ព្ទ​ដៃ​ពី​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ដោយ​សម្តេច​ចោទ​ថា​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ចេញពី​ពន្ធនាគារ ។ ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នេះ​បាន​ធ្វើ​ឡើង​នា​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។ សម្តេច​តេ​ជោ​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ឱ្យ​ដក​ទូរស័ព្ទ​ដៃ​របស់​លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​បាន​ស្តីបន្ទោស​ប្រធាន​ពន្ធនាគារ​ដែល​បណ្តោយ​ឱ្យ​អតីតមន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ និយាយ​សារ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ដោយ​សេរី​ចេញពី​ក្នុង​ពន្ធនាគារ ។ សម្តេច​បាន​ទំលាយ​ថា បាន​បញ្ជា​ឱ្យ​ប្រធាន​ពន្ធនាគារ​ដកហូត​ទូរស័ព្ទ​ពី​លោក មា​ជ សុវណ្ណ​រ៉ា ពីរ​ដង​រួច​ទៅ​ហើយ ក៏​ប៉ុន្តែ​គ្មាន​ចំណាត់ការ​ណាមួយ​ទាល់តែ​សោះ ។

ប្រតិកម្ម​ធ្ងន់​ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​នេះ​ បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា​ «​ទៅ​ដក​ពី​អាមា​ជ
សុ​វ​ណ្ណា​រ៉ា ដក​ពី​អាហ្នឹង​ឱ្យ​បាន ! បញ្ជា​ភ្លាម កុំ​ភាន់ច្រឡំ​ឱ្យ​សោះ​ណា ! ហើយ​អា មា​ជ សុ​ណ្ណា​រ៉ា ប្រហែល​កំពុង​ស្តាប់​អាហ្នឹង​ណា ព្រោះ​វា​ដោ​ន​ឡូត​ចូល អា​ក្នុង​ហ្នឹង​មាន​អុ​ី​ន​ធើ​ណែ​ត​ទៀត ! ប្រាប់​លោក​ឯង​ទៅ ជាប់​អត់​ថ្ងៃ​ចេញ​ទេ ! អញ​ប្រាប់​ឱ្យ​ហើយ ! ព្រោះ​មេ​លោក​ឯង​ព្រហើន ។ មើល​ៗ​បាន​បញ្ជា​ហើយ​ឬ​នៅ ? បញ្ជា​ហើយ ។ មើល​អា​មេ​គុក​ហ្នឹង បើ​គ្រប់គ្រង​មិន​បាន​ដូរ​អា​មេ​គុក​ហ្នឹង​ចោល​ទៅ ។ មិច​បានជា​បណ្តោយ​ឱ្យ​អា​មា​ជ សុ​វ​ណ្ណា​រ៉ា និយាយ​ទាក់ទង​ទូរស័ព្ទ​រាល់ថ្ងៃ ! ឥឡូវ​ឱ្យ​តែ​ហ៊ាន​និយាយ​ទៀត អញ​ដក​មេ​ប៉ូលិស ដក​ទាំងអស់​ហ្នឹង​» ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុ​ត សវ​នា បាន​ប្រាប់​វី​អូ​ឌី​ថា អគ្គនាយកដ្ឋាន​នឹង​បញ្ជូន​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​នា​ពេល​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​រៀបចំ​ឯកសារ​រួច ។ លោក​បន្ថែម​ថា ប្រសិនជា​រក​ឃើញ​ថា​មាន​មន្ត្រី​ពន្ធនាគារ​ដែល​អនុញ្ញាតិ​ឱ្យ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា អាច​ប្រើ​ទូរស័ព្ទ​បាន​នោះ​លោក​ថា មន្ត្រី​នោះ​អាច​នឹង​ប្រឈម​ទោស​ព្រហ្មទណ្ឌ​ផង​ដែរ ។ លោក​ថា «​មិនមែន​តែ​នៅ​ស្រុក​ខ្មែរ​យើង​មួយ​ទេ រឿង​ហ្នឹង​គឺ​នៅ​គ្រប់​ប្រទេស ។ នៅ​អា​មេ​រិ​ក អូស្ត្រាលី​ហ្នឹង ក៏​មាន​ករណី​ហ្នឹង​ដែរ ! ហើយ​មូលហេតុ​សំខាន់ ​ដែល​ជន​ជាប់​ឃុំ​គាត់​មាន​វត្ថុ​ហាមឃាត់​ជាប់​ខ្លួន​បាន​ហ្នឹង ដោយសារ ទី​មួយ​កត្តា​ភាព​ស្មោះត្រង់​របស់​មន្ត្រី​។ បើ​មន្ត្រី​យើង​គាត់​ខ្វះ​ភាព​ស្មោះត្រង់ គាត់​លួច​យក​របស់​អស់ហ្នឹង​មក​ឱ្យ ក៏​ជា​កត្តា​មួយ​ដែល​ពិបាក​ហ្នឹង​ហាមឃាត់​ដែរ​» ។ លោក មា​ជ សុវណ្ណ​រ៉ា ត្រូវ​បាន​សាលាដំបូង​រាជធានី​សម្រេច​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៥ ពី​បទ​ដឹកនាំ​កុបកម្ម និង​ចូលរួម​ចលនា​កុបកម្ម បន្ទាប់​ពី​ការ​តវ៉ា​ឱ្យ​បើក​ទីលាន​ប្រជា​ធិប​តេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ៕ ​

អត្ថបទសរសេរ ដោយ