ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​អនុញ្ញាត​ឲ្យ​បក្ស​ភ្លើងទៀន រៀបចំ​ពិធី​បង្សុកូល​ឧ​ទ្ធិ​កុសល​ដល់​អ្នក​ស្លា.ប់​ឆ្នាំ​១៩៩៧

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​របស់​លោក យូ ស៊ា​ន​ហេង អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ក្នុង​ការ​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល ដើម្បី​ឧ​ទ្ធិ​ស​កុសល​ដល់​ជន​រង​គ្រោះ ដែល​បាន​បាត់បង់​ជីវិត ក្នុង​ករណី​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ចាស់​កាលពី​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​របស់​លោក យូ ស៊ា​ន​ហេង អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ក្នុង​ការ​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល ដើម្បី​ឧ​ទ្ធិ​ស​កុសល​ដល់​ជន​រង​គ្រោះ ដែល​បាន​បាត់បង់​ជីវិត ក្នុង​ករណី​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ចាស់​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ។

យោង​តាម​លិខិត​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​២៦ ខែមីនា បាន​បញ្ជាក់​ថា​៖ «​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើងទៀន រៀបចំ​ពិធី​បង្សុកូល​តាម​ការ​ស្នើ​សុំ ដែល​មាន​មនុស្ស​១០០​នាក់ ចូលរួម និង​ព្រះសង្ឃ​៧​អង្គ​» ។ រដ្ឋបាល​សាលា​រាជធានី​បាន​លើក​ឡើង​ថា​៖ «​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុង​អង្គពិធី​ម្ចាស់​សំណើ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង សមត្ថកិច្ច​ទទួលខុសត្រូវ ការពារ​សន្តិសុខ​ផ្នែក​ខាងក្រៅ នៅ​ក្នុង​ករណី​មាន​ជនសង្ស័យ​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចាត់ការ​ទាន់​ពេលវេលា​» ។

គួរ​បញ្ជា​ក់់ថា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ១៩៩៧ មានការ​បោក​គ្រាប់បែក​ទៅ​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​ជាតិខ្មែរ បាន​បណ្តាល​បាតុករ​ស្លាប់​ចំនួន ១៦​នាក់ និង​របួសធ្ងន់​ស្រាល​ប្រមាណ​១៥០​នាក់​ផ្សេង​ទៀត ក្នុង​ហេតុការណ៍​នោះ ៕

កែសម្រួលដោយ