ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ វិស័យ​ឧស្សាហកម្ម​រួមចំណែក​នៃ​សេដ្ឋកិច្ចជាតិ​របស់​យើង​ប្រមាណ​ជាង​៣០%

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​បាន​នឹង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ​កម្ពុជា ដែល​ក្នុង​នោះ ចំណែក​នៃ​ផលទុនជាតិ​របស់​កម្ពុជា​មាន​វិស័យ​ឧស្សាហកម្ម​បាន រួមចំណែក​ជាង ៣០% រួច​ស្រេច​ទៅ​ហើយ ដែល​ពី​មុន​មាន​ចំណែក​ត្រឹមតែ…

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​បាន​នឹង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ​កម្ពុជា ដែល​ក្នុង​នោះ ចំណែក​នៃ​ផលទុនជាតិ​របស់​កម្ពុជា​មាន​វិស័យ​ឧស្សាហកម្ម​បាន រួមចំណែក​ជាង ៣០% រួច​ស្រេច​ទៅ​ហើយ ដែល​ពី​មុន​មាន​ចំណែក​ត្រឹមតែ ៤% ឬ​៥% តែ​ប៉ុណ្ណោះ ។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ។ សម្តេច​តេ​ជោ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ប្រមាណ​១៤,៦៤៩​នាក់ មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​២៣ នៅ​តំបន់​ព្រៃ​ទា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​បន្ថែម​ថា ឆ្នាំ​២០១៨ ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ពេល​ដែល​វិស័យ​កសិកម្ម​មាន​ចំណែក​ត្រឹមតែ​២៥% សេវាកម្ម​ឡើង​ដល់​៤៥% នៃ​សេដ្ឋកិច្ចជាតិ​របស់​កម្ពុជា ។

ជា​ពិសេស​ក្នុង​ដំណាក់​កាលដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ឧស្សាហកម្ម ២០១៥ -២០២៥ សម្រាប់​ពង្រឹង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា មិនមែន​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ចជាតិ​បាន​មក​ពី​ការ​និយាយ​របស់​ក្រុម​អ្នកប្រឆាំង​នោះ​ទេ តែ​វាស្នា​ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ និង​ចេញពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ។
សម្តេច​តេ​ជោ ហ៊ុន សែន​បន្ថែម​ថា​៖ «​ការ​កើនឡើង​នៃ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម គឺ​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ចជាតិ​របស់​យើង​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​កម្មករ​-​កម្មការិនី​បន្ថែម​ថា​៖ «​ហើយ​ដំបូង​បំផុត​ក៏​សូម​បញ្ជាក់​ជូន​ក្មួយ​ជា​កម្មករ​-​កម្មការិនី​នៅ​ទី​នេះ​ឲ្យ​បាន​ជ្រាប​ថា ថ្ងៃនេះ​ក្មួយ​មានការ​ងារ​ធ្វើ ក្មួយ​មាន​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​ទៅ​ៗ តើ​បាន​មក​ពី​អ្វី ? មិនមែន​បាន​មក​ពី​ប្រទេស​ដែល​មាន​សង្គ្រាម​នោះ​ទេ ហើយ​ក៏​មិនមែន​បាន​មក​អំពី​ការ​និយាយ​របស់​ក្រុមប្រឆាំង​មួយ​ក្រុម​ណា​នោះ​ដែរ ។ តែ​បាន​មក​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្រឹងប្រែង​យ៉ាងច្រើន​ក្នុង​ការ​ផ្តួលរំលំ​របប​ប៉ុ​ល ពត ទប់ស្កាត់​ការ​វិល​ត្រឡប់​នៃ​របប​ប៉ុ​ល ពត និង​បង្កើត​ឡើង​នូវ​សន្តិភាព​តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ។

ធ្វើ​ឲ្យ​កម្ពុជា​ដែល​ធ្លាប់​ជា​ប្រទេស​មួយ​មាន​តំបន់​គ្រប់គ្រង​ច្រើន​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​តំបន់​គ្រប់គ្រង​តែ​មួយ ព្រះមហាក្សត្រ​តែ​មួយ រដ្ឋធម្មនុញ្ញ​តែ​មួយ រាជរដ្ឋាភិបាល​តែ​មួយ កម្លាំងប្រដាប់អាវុធ​តែ​មួយ ។ នោះ​ហើយ​ជា​ឱកាស​មាស ឱកាស​ពេជ្រ ដើម្បី​ដោះស្រាយ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​យើង​»​។ ប្រឹងប្រែង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន កំពង់​ផែ និង​លក្ខខណ្ឌ​ដទៃ​ទៀត ដើម្បី​ទាក់ទាញ​វិនិយោគិន មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ។ សម្តេច​ក៏​បាន​ពន្យល់​ទៅ​កម្មករ​-​កម្មការិនី​អំពី​គោលបំណង​នៃ​ជំនួប​ដាច់​ដោយឡែក​មួយ របស់​នាយក​រដ្ឋមន្ត្រី​ជាមួយ​កម្មករ​-​កម្មការិនី និង​ម្ចាស់​រោងចក្រ​និង​រដ្ឋបាល​រោងចក្រ​ថា គោលដៅ​សំខាន់​បំផុត​នោះ គឺ​ពាក់ព័ន្ធ​ក្តី​សុខសាន្ត​នៃ​រោងចក្រ​នីមួយ​តែ​ម្តង ។

សម្តេច​តេ​ជោ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ដូច្នេះ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ពូ​មាន​គោលដៅ​មួយ​សំខាន់​ធ្វើ​ឲ្យ​រោងចក្រ​មួយ​ទៅ​ជា​សហគមន៍​សុខសាន្ត​មួយ​ដែល​គ្មាន​ជម្លោះ​ទាស់ទែង​នៅ​តាម​រោងចក្រ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ