ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកគាត់​ចង់ឆ្លាត… ប៉ុន្តែត្រូវ​ភ្លាត់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការដ្ឋាន​ខេត្ត ដោយ​មានការ​ចង្អុល​បញ្ជា​ពី​លោក​​​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី​លោក​បណ្ឌិត ឯក ឆេ​ង…

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការដ្ឋាន​ខេត្ត ដោយ​មានការ​ចង្អុល​បញ្ជា​ពី​លោក​​​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី​លោក​បណ្ឌិត ឯក ឆេ​ង
​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ ​នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង០២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា បាន​ចុះ​ពិនិត្យ​ក្រុម​ដឹក​កាបូប​មក​ដាក់​តាំ​ង​លក់​ក្នុង​ថ្ងៃ​តាំងពិព័រណ៍​ខាង​មុខ ។ ការ​ត្រួតពិនិត្យ​ ក៏​បាន​ប្រទះ​​ឃើញ​ក្រុម​លួច​បន្លំ​លក់​សម្ភារ​បង្កប់​ដោយ​គ្រឿងញៀន ហើយ​បាន​ឃាត់​ទាំង​រថយន្ត​មក​កាន់​ស្នងការ​ខេត្ត​ ដើម្បី​ពិនិត្យ​និង​ឆែកឆេរ​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​(​ម៉ា​ទឹកកក​)​ចំនួន​៦៦​កញ្ចប់​តូច ។
ក្រោយ​ពី​ឆែកឆេរ​ឃើញ​ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-ស្រី​៥​នាក់ ដើម្បី​ធ្វើការ​សាកសួរ ។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​៥​នាក់​មាន ៖១-​​ឈ្មោះ ចាន់ ភារ​ម្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​, ២-​ឈ្មោះ ខាន់ ណា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​, ៣-​ឈ្មោះ ឆេ ណូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​តា​ហែ​ន ឃុំ​ក្តុល​លើ ស្រុក​កំ​រៀង ខេត្ត​បាត់​ដំបង​, ៤-​ឈ្មោះ ស លាង​ហ៊​ន ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​ក្បាលដំរី​លើ ឃុំ​ក្បាលដំរី​លើ ស្រុក​កោះធំ ខេត្តកណ្តាល និង​៥-​ឈ្មោះ មុំ ម៉ី ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ នេះ​ជា​ករណី​លើក​ដំបូង​ហើយ​ដែល​មាន​ក្រុម​ជនខិលខូច​បាន​លួច​បង្កប​គ្រឿងញៀន​យក​មក​តាំង​លក់​ក្នុង​ពិព័រណ៍ ។ ជា​ការ​ឆក់​ឱកាស​បន្លំ​លក់​ឱ្យ​ម៉ូយ​របស់​ខ្លួន ប៉ុន្តែ​មិន​អាច​គេច​ផុត​ពី​សមត្ថកិច្ច​បាន​ឡើយ ៕​

អត្ថបទសរសេរ ដោយ