ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ​ពេញទំហឹង​ស្លា.ប់​ពីរ​នាក់​មួយ​រំពេច

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​ឡិច​ស៊ី​ស RX៣០០ មួយ​គ្រឿង បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ខណ​:​ម៉ូតូ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់…

ខេត្តរតនគិរី ៖ រថយន្ត​ឡិច​ស៊ី​ស RX៣០០ មួយ​គ្រឿង បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ខណ​:​ម៉ូតូ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​នៅ​ភូមិ​ទុ​យ ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

អធិការ​នគរបាល​ស្រុក​ប​កែវ លោក ជួប វណ្ណ​រក្ស បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស អត់​ផ្លា​ក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ ខណៈ​បើកបរ​បញ្ច្រាសទិស​គ្នា​ពី​កើតមក​លិច​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ពី​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

លោក ជួប វណ្ណ​រក្ស បន្ត​ថា ជន​រង​គ្រោះ​ពី​នាក់​ដែល​ស្លាប់​នោះ​មិន​ទាន់​ស្គាល់​អត្តសញាណ​នៅឡើយ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ហើយ​រថយន្ត​បាន​បុក​ម៉ូតូ​ជ្រុះ​ម៉ាស៊ីន​ចេញពី​តួរ​ម៉ូតូ​ប្លោង​ទៅ​ម្ខាង ចំណែក​រថយន្ត​បាន​ផ្ងារជើង​ឡើង​លើ ។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ភ្លាម​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង នឹង​បន្ត​ស្រាវជ្រាវ​រក​សាច់ញាតិ នៃ​សព​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក អ្នកបើកបរ​រថយន្ត​បង្កហេតុ បណ្ដាល​ឲ្យ​មនុស្ស​ពី​នាក់​បាន​ស្លាប់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ បច្ចុប្បន្ន មធ្យោបាយ​ទាំង​ពី​គ្រឿង​សមត្ថកិច្ច​បាន​រឹបអូស​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ទីង​ចាក់ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ