ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ខ្មែរ​! ជិះឡាន​ក្រុង​ឥត​គិតថ្លៃ​មើល​ទេសភាព​នៅ​ភ្នំពេញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា រថយន្តក្រុង​សាធារណៈ​នឹង​នៅ​តែ​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ នា​ពេល​ខ្លី​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា រថយន្តក្រុង​សាធារណៈ​នឹង​នៅ​តែ​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ នា​ពេល​ខ្លី​ខាង​មុខ​នេះ ជា​ពិ​សេ​សេ​នោះ​មហាជន​ទូទៅ​មិនមែន​ត្រឹមតែ​កម្មករ​-​កម្មការិនី​រោងចក្រ​នោះ​ទេ គឺ​នឹង​អនុញ្ញាតិ​ជិះឡាន​ក្រុង​សាធារណៈ​ដោយ​មិន​គិតថ្លៃ ។

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ប្រមាណ​១៤,៦៤៩​នាក់ មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​២៣ នៅ​តំបន់​ព្រៃ​ទា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ឡាន​តាក់ស៊ី​ទាំងអស់ «​សូម​មេត្តា​កុំ​តម្លើង​ថ្លៃ​»​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា បើ​និយាយ​ពី​ចំណូល​កម្មករ​-​កម្មការិនី​យើង​វិញ គិត​ប្រាក់​ឈ្នួល​អប្បបរមា​១៧០​ដុល្លារ​អា​មេ​រិ​ក អ​ញ្ចឹ​ង​បើ​គិត​អំពី​ចំនួន​នេះ​បូក​នឹង​ចំនួន​ប្រាក់​ដទៃ​ទៀត ដែល​ជា​អត្ថប្រយោជន៍​កម្មករ​-​កម្មការិនី​ទទួល​បាន គឺ​មាន​ចំនួន​ជាង​២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ។

សម្តេច ហ៊ុន សែន បាន​បន្ត​ថា ៖ «​អ​ញ្ចឹ​ង​ទេ​ក្នុង​មួយ​ឆ្នាំ​ក្មួយ​ៗ​អាច​ទទួល​បាន​ដល់​ជាង​២០០០ ដុល្លារ​សហរដ្ឋអាមេរិក នៅ​ក្នុង​ពេល​ដែល​នៅ​លើ​ពិភពលោក​នេះ គេ​បាន​កំណត់​អត្រា​នៃ​ភាព​ក្រីក្រ​ដែល​កាលពី​ពេល​មុន គេ​បាន​កំណត់​ត្រឹម​ថា រកបាន​១​ដុល្លារ​ឡើង​លើ​ឆ្លង​ផុត​បន្ទាត់​ភាព​ក្រីក្រ ។ ការ​កំណត់​ឡើង​វិញ គឺ​រកបាន​ចំណូល ១.២៥ ដុល្លារ​ឡើង​លើ​ឆ្លង​ផុត​បន្ទាត់​ភាព​ក្រីក្រ « ប៉ុន្តែ​តាម​រយៈ​នៃ​ប្រាក់​ចំណូល​អប្បបរមា និង​ប្រាក់​បៀរ​វត្ស​អប្បបរមា​របស់​ក្មួយ​ៗ គឺ​កម្មករ​-​កម្មការិនី​រក​ប្រាក់​បាន​ជាង​៦​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ថ្ងៃ ។

ដូច្នេះ​បាន​សេចក្តី​ថា​យើង​បាន​ចេញ​ឆ្ងាយ ។ សម្រាប់​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម គឺ​យើង​បាន​ចេញ​ឆ្ងាយ​អំពី​ចំណុច​ដែល​ជា​បន្ទាត់​នៃ​អត្រា​ភាព​ក្រីក្រ ។ ហើយ​នៅ​ប្រទេស​យើង​ចំនួន​អ្នកមាន​ការងារ​ធ្វើ គឺ​មាន​ច្រើន មាន​តែ​អ្នកខ្លះ​អត់​ចង់​ធ្វើការ​ទេ ហើយ​ថា អត់​ការងារ​ធ្វើ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ