ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ធូរ​ការ​កំណត់​ចំនួន​រថយន្ត​នាំ​ចូល ដើម្បី​រួច​ផុត​ពី​ពន្ធ​​អា​មេ​រិ​ក

6 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋអាមេរិក​បាន​អនុញ្ញាត​ឲ្យ​កូរ៉េ​ខាងត្បូង​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​ដាក់​តែ​កូតា​ប៉ុណ្ណោះ ខណៈ​ប្រទេស​ទាំង​ពីរ​ព្រមព្រៀង​លើ​ការ​កែទម្រង់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ រិះគន់​យ៉ាង​ខ្លាំង…

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋអាមេរិក​បាន​អនុញ្ញាត​ឲ្យ​កូរ៉េ​ខាងត្បូង​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​ដាក់​តែ​កូតា​ប៉ុណ្ណោះ ខណៈ​ប្រទេស​ទាំង​ពីរ​ព្រមព្រៀង​លើ​ការ​កែទម្រង់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ រិះគន់​យ៉ាង​ខ្លាំង ។

តាម​ក្រសួងពាណិជ្ជកម្ម ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​យានយន្ត​អា​មេ​រិ​ក​កាន់តែ​ងាយស្រួល​ចូល​ក្នុង​ទីផ្សារ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដែល​មានឈ្មោះ​ថា KORUS ។

កាលពី​ខែមេសា លោក​ត្រាំ និយាយ​ថា លោក​អាច​នឹង​ចរចា ឬ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​មិនល្អ​នេះ ដែល​វា​បង្ក​ឲ្យ​ឱនភាព​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ជាមួយ​កូរ៉េ​ខាងត្បូង​កើនឡើង​ទ្វេ​ដង តាំងពី​ឆ្នាំ​២០១២​មក ។

ប៉ុន្តែ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ចន្ទ មាន​ន័យ​ថា ប្រទេស​កូរ៉េ​ខាងត្បូង គឺជា​សម្ព័ន្ធមិត្ត​ទី​១​របស់​អា​មេ​រិ​ក ដែល​អាច​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​លើ​ដែកថែប ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង លោក Kim Hyun-Chong បាន​ថ្លែង​ថា ៖« ពួក​យើង​បាន​ចរចា​យ៉ាង​ក្តៅ​គគុក​មួយ ។ កិច្ចព្រមព្រៀង​ថ្មី​ៗ​នេះ​បាន​ដក​រាល់​ភាព​មិន​ប្រាកដ​ប្រជា​ទាំងឡាយ » ។

កាលពី​ស​ប្តា​ហ៍​មុន លោក​ត្រាំ បាន​អនុញ្ញាត​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​ចំនួន​៦​ប្រទេស​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​ជា​បណ្តោះអាសន្ន ដូច​ជា ប្រទេស​កា​ណា​ដា​, ម៉ិ​ក​ស៊ិ​ក​, អូស្ត្រាលី និង​សហ​ភាព​អឺរ៉ុប ជាដើម ។

ប៉ុន្តែ​ប្រទេស​ជប៉ុន​មិន​ទាន់​រួច​ផុត​ទេ ។ ក្រុមហ៊ុន​របស់​ជប៉ុន​បាន​ចាប់ផ្តើម​ដំណើរការ​ស្នើ​ឲ្យ​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល​នេះ​ផង​ដែរ ។

រដ្ឋាភិបាល​អា​មេ​រិ​ក​ត្រូវការ​រយៈពេល​ប្រមាណ​៩០​ថ្ងៃ​ក្នុង​ការ​សម្រេច​ថា តើ​ត្រូវ​ដក​ចេញ​នូវ​ផលិតផល​ណាមួយ​ពី​ពន្ធគយ ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​ជប៉ុន លោក Hiroshige Seko បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា លោក​គិត​ថា សហរដ្ឋអាមេរិក​នឹង​អនុញ្ញាត​ឲ្យ​ផលិតផល​មួយ​ចំនួន​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ