ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស៊ីទែន​សាំង​ក្រឡាប់​ផ្ងារជើង​ផ្អើល​កម្មការិនី​នៅ​ក្រុង​បា​វិត

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ​កម្មការិនី​ចេញពី​ធ្វើការ​ម្នាក់​ៗ​ភ័យ​ស្លន់ស្លោ ខណៈ​កំពុង​ដោយ​ជិះ​លើ​រថយន្ត និង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​នៅ​លើ​ដងផ្លូវ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច​មួយ​គ្រឿង បើក​ជែង​រថយន្ត និង​គេច​ពីរ​ម៉ូតូ បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ក្រឡាប់​ពី​បី​ត្រឡប់​ធ្លាក់​ស្រះ​ទឹក​ជាប់​ថ្នល់ជាតិ​លេខ​១ ដូច​វី​ដេ​អូ​ក្នុង​ភាពយន្ត​ភ័យ​ញាក់សាច់ តែ​សំណាងល្អ​មិន​ផ្ទុះ…

ខេត្តស្វាយរៀង ៖ កម្មករ​កម្មការិនី​ចេញពី​ធ្វើការ​ម្នាក់​ៗ​ភ័យ​ស្លន់ស្លោ ខណៈ​កំពុង​ដោយ​ជិះ​លើ​រថយន្ត និង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​នៅ​លើ​ដងផ្លូវ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច​មួយ​គ្រឿង បើក​ជែង​រថយន្ត និង​គេច​ពីរ​ម៉ូតូ បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ក្រឡាប់​ពី​បី​ត្រឡប់​ធ្លាក់​ស្រះ​ទឹក​ជាប់​ថ្នល់ជាតិ​លេខ​១ ដូច​វី​ដេ​អូ​ក្នុង​ភាពយន្ត​ភ័យ​ញាក់សាច់ តែ​សំណាងល្អ​មិន​ផ្ទុះ ។

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ។ បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មាន​គ្រោះថ្នាក់ គេ​ឃើញ​រថយន្ត​ដឹក​ស៊ីទែន​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច​១​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៣០១៥ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​មធ្យម ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​គេច​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​ពី​ខាង​មុខ​ជាន់​ហ្វ្រាំង​មិន​ជាប់ បួង​ចង្កូត​ក្រឡាប់​ពី​បី​ត្រលប់​ធ្លាក់​ចូល​ស្រះ​អត់​ទឹក​បោក ធ្លាយ​ប្រេង​ចេញ​មក​ក្រៅ​ស៊ីទែន តែ​សំណាងល្អ​ពុំ​មាន​ឆាបឆេះ ឬ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។ ក្រោយ​គ្រោះថ្នាក់​ភ្លាម​ៗ សមត្ថកិច្ច​បាន​ចុះ​មក​ជួយ​សម្រួល​ចរាចរណ៍ និង​មិន​ឲ្យ​ពលរដ្ឋ​ចោមរោម​មើល​នោះ​ទេ ដោយ​ខ្លាច​មាន​អ្នក​ជក់បារី​អាច​បង្ក​ជា​អគ្គិភ័យ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​តំបន់​ខាងលើ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​ហើយ​ជា​រឿយ​ៗ​នៅ​ពេល​ព្រឹក និង​ល្ងាច គឺ​ស្ទះ​ចរាចរ​ស្ទើរ​រាល់ថ្ងៃ ដូច្នេះ​ហើយ​សូម​ឲ្យ​បងប្អូន​ដែល​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាងលើ​នេះ មានការ​ប្រុង​ប្រយ័ត្ន​ផង ពីព្រោះ​សម្បូរ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​ធ្វើ​ដំណើរ​ឆ្លងកាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ