ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះលោកយោធាម្នាក់​ ខ្ទេច​សល់​តែ​ផេះ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ បាន​ត្របាក់​ផ្ទះ​របស់​មន្ត្រី​យោធា​ម្នាក់​ហ្មត់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៧ មីនា ស្ថិត​ក្នុងភូមិ​ខ្ទង់ ឃុំ​ស្រែ​ឈូក…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ បាន​ត្របាក់​ផ្ទះ​របស់​មន្ត្រី​យោធា​ម្នាក់​ហ្មត់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៧ មីនា ស្ថិត​ក្នុងភូមិ​ខ្ទង់ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា របស់​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង ដែល​មាន​ទំហំ​៩​ម៉ែត្រ​គុណ​១១​ម៉ែត្រ សង់​ពី​ឈើ​ប្រក់ស​ង្ក័​សី​។​

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ ឈ្មោះ ឡុ​ង ប្រុស អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ប្រពន្ធ​ឈ្មោះ​ឡុ​ង វ​ណ្ណា អាយុ​៤១​ឆ្នាំ មានកូន​ពីរ​នាក់​ក្នុង​បន្ទុក ។ បើ​តាម​លោក​អធិការ​ស្រុក​កែវ​សីមា​ថា សម្ភារ
ខូ​ត​ខាត​មានផ្ទះ​១​ខ្នង​, កង់​គោ​យន្ត​កន្ត្រៃ​២​គូ , ម៉ូតូ​ចាស់​១​គ្រឿង​, ផ្ទាំង​សឡា និង​អា​គុយ​២​គ្រឿង​, ឈើ​គ្រឿង​សម្រាប់​ធ្វើ​ផ្ទះ​ចំនួន​មួយ​គូប​, គ្រឿង​សង្ហា​រឹម តុ ទូ ចាន ឆ្នាំង ។​ល​។

សមត្ថកិច្ច​បញ្ជាក់​ថា ដំបូង​ភ្លើង​បាន​ឆេះ​ចេញពី​ផ្ទះបាយ អស់​ពាក់កណ្តាល​ហើយ ទើប​មាន​អ្នក​ជិតខាង​បានឃើញ ។ ដោយ​អំណាច​ភ្លើង​ឆេះ​ពេញបន្ទុក​ខ្លាំង​ពេក មិន​អាច​ជួយ​ពន្លត់​បាន ម្យ៉ាង​ដោយសារ​ទីតាំង​កើតហេតុ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ប្រជុំជន​ស្រុក (​ភូមិ​នេះ​ស្ថិត​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ ពិបាក​ផ្លូវ​ធ្វើ​ដំណើរ​)​ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ជួយ​បាន ។

លោក​ឡោក សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ផ្តាំផ្ញើរទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​តែ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ឱ្យ​​បាន​ខ្ពស់ ព្រោះ​រដូវ​នេះ​ ជា​រដូវ​រាំង​ស្ងួត ។ បើ​ពេល​ណា​មាន​ភ្លើង​ឆេះ ពិត​ណាស់​​គឺ​ពិបាក​ក្នុង​ការ​ពន្លត់​ឱ្យ​​ទាន់​ពេលវេលា​ ។​ ម្យ៉ាងទៀត​ លោកស្នងការ​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ មុន​ចាក​ចេញពីផ្ទះ សូ​ម្បី​ពិ​និត្យ​ឱ្យ​បាន​​គ្រប់​ជ្រុងជ្រោយ តើ​មាន​ពន្លត់ភ្លើង​ចង្ក្រាន ឬ​ទាន​ ធូប ​អស់​ឬ​នៅ ដើម្បី​បង្ការ​គ្រោះ​អ​កុសល​​ទាំង​នេះ  ។

អត្ថបទសរសេរ ដោយ