ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! អ្នក​ម្តាយ​អើយ គិត​ខុស​ដាច់​ជើង​កូន​ម្ខាង

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារក​អាយុ​១៧​ខែ​ម្នាក់​ត្រូវ​បាន​ពេទ្យ​សម្រេចចិត្ត​កាត់​ជើង​ម្ខាង​ចោល បន្ទាប់​ពី​ម្តាយ​ឪពុក​គិតស្មាន​តែ​ផ្តាសាយ​។ ឪ ពុក​ម្តាយ​របស់​ទារក​តូច​ឈ្មោះ Loki…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារក​អាយុ​១៧​ខែ​ម្នាក់​ត្រូវ​បាន​ពេទ្យ​សម្រេចចិត្ត​កាត់​ជើង​ម្ខាង​ចោល បន្ទាប់​ពី​ម្តាយ​ឪពុក​គិតស្មាន​តែ​ផ្តាសាយ​។

ពុក​ម្តាយ​របស់​ទារក​តូច​ឈ្មោះ Loki Whiteside ស្មាន​តែ​កូនប្រុស​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​។ តែ​តាម​ការ​ពិត​វា​ជា​រោគ​សញ្ញា​របស់​ស្ថានភាព​ជំងឺ​មួយ​ដែល​សាហាវ​ជាទី​បំផុត។ គេ​ហៅ​វា​ថា «​ស្ហុ​ក​ដោយសារ​តែ​មេរោគ​នៅ​ក្នុង​ឈាម​» ឬ «Septic Shock»​។

ម្តាយ​ឈ្មោះ Naomi យក​កូន​មក​មន្ទីរពេទ្យ ដោយសារ​តែ​កូន​ក្តៅខ្លួន ហើយ​គិត​ថា ឈឺ​មិន​ធ្ងន់ធ្ងរ គ្រាន់តែ​ជួប​គ្រូពេទ្យ​ភ្លាម គ្រូពេទ្យ​សម្រេច​ថា ត្រូវ​កាត់​ជើង​ចោល​ជា​បន្ទាន់ ដើម្បី​ជួយ​ជីវិត​។

ស្ថានភាព​ស្ហុ​ក​ប្រភេទ​នេះ គឺ​កើតឡើង​ដោយសារ​តែ​មេរោគ​ក្នុង​ឈាម ដែល​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ទាប​មែនទែន ហើយ​មិន​អាច​មាន​ឈាម​ដឹកនាំ​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទៅ​កាន់​សារពាង្គកាយ​។ ដោយសារ​ហេតុនេះ ទើប​សារពាង្គកាយ​មិន​អាច​ដំណើរការ​បាន​ទៅ​មុខ​ទៀត​។

នេះ​អាច​ជា​មេរៀន​មួយ​សម្រាប់​ម្តាយ​ឪពុក​ផ្សេង​ៗ​ទៀត ដែល​ជួប​ប្រទះ​នឹង​ស្ថានភាព​ស្រ​ដៀង​គ្នា​។ សូម​ប្រញាប់​យក​កូន​មក​មន្ទីរពេទ្យ ដើម្បី​ជៀសវាង​លទ្ធផល​ស្តាយ​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ