ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​កូន​សប្បាយ​កំដរ​អផ្សុក ទៅ​ខូចអនាគត​កូន​អស់

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​អាយុ​៣​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ក្រោយ​មាន​ប្រតិកម្ម​លើ​ផ្ទៃមុខ​ដោយសារ​តែ​គ្រឿង​ផាត់មុខ​ដែល​ម្តាយ​នាង​ទិញ​ឲ្យ​។ Kylie Craven…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​អាយុ​៣​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ក្រោយ​មាន​ប្រតិកម្ម​លើ​ផ្ទៃមុខ​ដោយសារ​តែ​គ្រឿង​ផាត់មុខ​ដែល​ម្តាយ​នាង​ទិញ​ឲ្យ​។

Kylie Craven មក​ពី Georgetown រដ្ឋ Illinois ទិញ​គ្រឿង​ផាត់មុខ​សម្រាប់​ក្មេង​លេង​មកពីផ្សារ​មក​ឲ្យ​កូន​របស់​នាង​ឈ្មោះ Lydia លេង​សប្បាយ​កំដរ​អផ្សុក​។ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​សោះ Lydia ក៏​ឡើង​កន្ទួល​ពងបែក​ពេញ​មុខ និង​ភ្នែក​ឡើង​ហើម​យ៉ាង​ខ្លាំង​។ ដោយ​ឃើញ​ដូចនេះ Kylie ក៏​នាំ​កូនស្រី​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។

Kylie ដែល​ចង់​ឲ្យ​កូន​ស្អាត​ខុស​របៀប បាន​ប្រាប់​ថា ត្រឹមតែ​រយៈពេល​២៤​ម៉ោង​ក្នុង​ការ​ប្រើប្រាស់​ប៉ុណ្ណោះ កូន​របស់​នាង​ដែល​ធ្លាប់តែ​ស្អាត ក្លាយទៅជា​មុខ​មើល​មិន​យល់​ទៅ​វិញ​។ នាង​ក៏​ប្រាប់​ទៀត​ថា «​សូម​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​កូន​ក្មេង​ៗ​របស់​អ្នក​មាននៅ​ខ្លួន ជា​ពិសេស​គឺ​គ្រឿង​ផាត់មុខ​។ សូមកុំ​ឲ្យ​រឿង​ដូច​កូន​ខ្ញុំ កើត​លើ​គ្រួសារ​អ្នក​»​។

អស់​រយៈពេល​មួ​យស​ប្តា​ហ៍​ក្រោយ​ពេល​ចូល​ពេទ្យ Lydia បាន​ធូរ​ច្រើន​ហើយ​។ តែ​គេ​កំពុង​តែ​រង​ចាំ​ឲ្យ​មុខ​របស់​នាង​បាត់​ស្នាក​ស្នាម​ជា​មុន​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ