ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អនុប្រធាន​បក្ស​ប្រឆាំង ៖ សំណុំរឿង​ក្តី​លោក​កឹ​ម សុខា​ជា​រឿង​នយោបាយ​សុទ្ធសាធ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោ​កអេង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សំណុំរឿង​ក្តី​លោក​កឹ​ម សុខា មេ​បក្ស​ប្រឆាំង​ដែល​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន មេ​បក្ស​របស់​ខ្លួន គឺជា​រឿង​នយោបាយ…

រាជធានី​ភ្នំពេញ ៖ លោ​កអេង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សំណុំរឿង​ក្តី​លោក​កឹ​ម សុខា មេ​បក្ស​ប្រឆាំង​ដែល​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន មេ​បក្ស​របស់​ខ្លួន គឺជា​រឿង​នយោបាយ ដែល​តុលាការ​មិន​អាច​ចាត់​បាន​នោះ​ទេ ។ ការ​លើក​ឡើង​របស់​លោក អេ​ង ឆៃ​អ៊ា​ង​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស និង​ត្រូវ​បាន​ហ៊ា​ម​ឃាត់​សិទ្ធ​ធ្វើ​នយោបាយ ក្នុង​ចំណោម​ថ្នាក់ដឹកនាំ ១១៨ រូប នៃ​អតីត​គណបក្សប្រឆាំង​រយៈពេល ៥​ឆ្នាំ បន្ទាប់​ពី​សាលាឧទ្ធរណ៍​ដំណើរការ​រឿង​ក្តី​លោក​កឹ​ម សុ ខា ពាក់ព័ន្ធ នឹង​បណ្តឹង​សាក​ទុក្ខ​នៅ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៨​នេះ ហើយ​ក្រោយមក​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ៦ ខែ​ទៀត ។

លោ​កអេង ឆៃ​អ៊ា​ង បាន​សរសេ​លើ​បណ្តាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី ២៧ មីនា ឆ្នាំ​២០១៨ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​រឿង​ក្តី​លោក​ប្រធាន កឹ​ម សុខា ជា​រឿង​នយោបាយ ។ ដូច្នេះ​រឿង​ក្តី​នេះ​មិន​អាច​ដោះស្រាយ ចេញ​តាម​រយៈ​តុលាការ​ទេ »​។ លោក​បន្ត​ថា សវនាការ​ព្រឹក​ថ្ងៃ​ទី ២៧ ខែមីនា​នេះ គ្រាន់តែ​ជា​ការ​អនុវត្ត​នីតិវិធី​គម្រប់​កិច្ច​របស់​សាលាឧទ្ធរណ៍​តែ​ប៉ុណ្ណោះ ។ ការ​មក​ចូលរួម​របស់​បងប្អូន​ជនរួមជាតិ​ឃ្លាំមើល​ដំណើរការ​ក្តី​នៅ​សាលា​ឧទ្ទ​រណ៍ គឺជា​ការ​ផ្តល់​កម្លាំងចិត្ត​ដល់​លោក​ប្រធាន កឹ​ម សុខា ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌ សំរាប់​សង្គម​កម្ពុជា​ទាំងមូល ។

សូម​បញ្ជាក់​ថា លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ​មួយ​បង្ហាញ​ថា​លោក​បាន​សារភាព អំពី​ការ​អនុវត្ត​តាម ការ​បង្គាប់បញ្ជា​របស់​បរទេស ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​យូរណាស់​មក​ហើយ ។ លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ ចោទប្រកាន់​ពី​បទល្មើស «​ក្បត់ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ ។

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ថា លោក កឹ​ម សុខា ជាប់ចោទ​ប្រកាន់​ពី​បទ “​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​« តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ តាម​ការ​កត់សម្គាល់​គេ​សង្កេត​ឃើញ​ថា ក្រោយ​ការ​ចាប់ខ្លួន លោក កឹ​ម សុខា ដាក់​ពន្ធនាគារ​ឃើញ​ថា កញ្ញា កឹ​ម មនោ​វិទ្យា កូនស្រី​ច្បង និង​ក្រុម​មន្ត្រី​ជំនិត​របស់​លោក កឹ​ម សុខា បាន​មាន​សកម្មភាព​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី​ប្រទេស​ដែល​ជា​ម្ចាស់​ជំនួយ ដើម្បី​ឲ្យ​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលបំណង​ឲ្យ​ដោះ​លែង លោក កឹ​ម សុខា ខណៈ​ក្រុ ម​លោក​ស ម រ​ង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី​ផ្ទាល់ ក៏​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង លោក កឹ​ម សុខា ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែមីនា​នេះ ខណៈ​សាលា​ឧទ្ទ​រណ៍កំ​ពុង​ដំណើរការ​ក្តី​លោក កឹ​ម សុខា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​មាន​ប្រសាសន៍​ថា សម្តេច​មិន​ជឿ​ថា សាលា​ឧទ្ទ​រណ៍​នឹង​មិន​ដោះ​លែង​មេ​ក្បត់ជាតិ​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ