ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Katie លែងលះប្តីទី៣ក្រោយពីជួបរឿងនឹកស្មានមិនដល់មួយ

6 ឆ្នាំ មុន

ជាតារាទូរទស្សន៍ស្រីល្បី ជាម៉ូដែល តារាចម្រៀងនិង អ្នកជំនួយស្រីផងនោះ នាង ខេធី ប្រាយ (Katie Price) បានពិគ្រោះយោបល់ជាមួយមេធាវីរបស់នាង…

ជាតារាទូរទស្សន៍ស្រីល្បី ជាម៉ូដែល តារាចម្រៀងនិង អ្នកជំនួយស្រីផងនោះ នាង ខេធី ប្រាយ (Katie Price) បានពិគ្រោះយោបល់ជាមួយមេធាវីរបស់នាង ហើយសម្រេចកំណត់ថានឹងលែងលះប្តីទី ៣របស់នាងគឺលោក Kieran Hayler ។

តារាស្រីដែលមានទ្រព្យសម្បតិ្តប្រមាណជាង ៤០លានផោនរូបនេះ នឹងក្លាយជានារីនៅលីវម្តងទៀតនៅរដូវក្តៅខាងមុខនេះ ។ យ៉ាងណាក៏ដោយ ក៏នាងអនុញ្ញាតិឱ្យលោក Kieran បន្តរស់នៅផ្ទះរបស់នាងដើម្បីថែរក្សាកសិដ្ឋាននិងជួយថែរក្សាកូនរបស់ពួកគេ។ មុននឹងឈានដល់ការសម្រេចលែងលះប្តីទី ៣ របស់នាង កំពូលតារាចម្រៀងនិងជាអ្នកជំនួញប្រាក់លានផោនរូបនេះបានព្យាយាមស្តារនូវទំនាក់ទំនងរបស់ពួកគេខ្លាំងណាស់ តែវាមិនអាចវិលទៅរកភាពផ្អែមល្អែមដូចមុននោះទេ។ ព្រោះទំនាក់ទំនងបានប្រេះឆាខ្លាំង បន្ទាប់ពីបុរសរូបនេះបានដេកជាមួយនឹងមិត្តស្រីរបស់នាង ហេតុដូច្នេះនាងមិនអាចលើកលែងទោសចំពោះការបោកប្រាស់របស់លោក Kieran បានទេ ។

ប្រភពជិតស្និតនឹងតារាស្រីរូបនេះបានឱ្យដឹងថា នាងពិតជាចង់ស្តារទំនាក់ទំនងប្តីប្រពន្ធណាស់ «តែនាងមិនអាចធ្វើចិត្តរស់នៅជាមួយនឹងភាពកុហកបានទេ»។ នាង Katie មានកូន ជាមួយលោក Kieran ដែលមានវ័យ ៣០ ឆ្នាំចំនួន ២ នាក់ក្នុងចំណោមកូនទាំងអស់របស់នាងចំនួន ៥ នាក់ជាមួយប្តីមុន។

នាងបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក Kieran នៅ Bahamas កាលពីខែមករា ឆ្នាំ២០១៣ បន្ទាប់ពីមានទំនាក់ទំនងបានត្រឹម ២ ខែ ។ តារាស្រីរូបនេះធ្លាប់រៀបការលើកទី១ ជាមួយ Andre, តែបានលែងលះនាឆ្នាំ ២០០៩ បន្ទាប់មកក៏មានប្តីទី ២ ជាអ្នកប្រដាល់ក្នុងទ្រុងលោក Alex Reid អាយុ ៤២ ហើយក៏បែកបាក់ ក្នុងឆ្នាំ ២០១១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ