ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ជា​ប្រតិកម្ម​ថ្នាំ?

6 ឆ្នាំ មុន

ប្រតិកម្ម​ថ្នាំ កើតឡើង​នៅ​ពេល​ដែល​អ្នកមាន​ប្រតិកម្ម​យ៉ាង​អាក្រក់​ទៅ​នឹង​ថ្នាំ​ដែល​អ្នក​បាន​ប្រើ ។ ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​របស់​អ្នកប្រឆាំង​ត្រឡប់​មក​វិញ ដែល​រៀបចំ​ឲ្យ​មាន​ប្រតិកម្ម​ជំទាស់ ។ ប្រតិកម្ម​ថ្នាំ​ភាគច្រើន​មាន​លក្ខណ​:​ស្រាល ហើយ​រោគ​សញ្ញា និង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​អ្នក​ឈប់​ប្រើ​ថ្នាំ​នោះ ។…

ប្រតិកម្ម​ថ្នាំ កើតឡើង​នៅ​ពេល​ដែល​អ្នកមាន​ប្រតិកម្ម​យ៉ាង​អាក្រក់​ទៅ​នឹង​ថ្នាំ​ដែល​អ្នក​បាន​ប្រើ ។ ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​របស់​អ្នកប្រឆាំង​ត្រឡប់​មក​វិញ ដែល​រៀបចំ​ឲ្យ​មាន​ប្រតិកម្ម​ជំទាស់ ។ ប្រតិកម្ម​ថ្នាំ​ភាគច្រើន​មាន​លក្ខណ​:​ស្រាល ហើយ​រោគ​សញ្ញា និង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​អ្នក​ឈប់​ប្រើ​ថ្នាំ​នោះ ។ ប៉ុន្ដែ​ក៏​មាន​ប្រតិកម្ម​ថ្នាំ​មួយ​ចំនួន អាច​មាន​លក្ខណ​:​ធ្ងន់​ខ្លាំង​ផង​ដែរ ។ ការ​ប្រតិកម្ម​ថ្នាំ​នឹង​បាត់​ទៅ​វិញ​ជាមួយនឹង​ពេល​វេលា ។ ប៉ុន្ដែ​បន្ទាប់​ពី​អ្នកមាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ អ្នក​ប្រហែល​នឹង​តែងតែមាន​ប្រតិ​កម្ម​ទំនាស់​ទៅ​នឹង​ថ្នាំ​នោះ ។ អ្នក​ក៏​អាច​នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​ដទៃ​ផ្សេង​ទៀត ដែល​មាន​លក្ខណ​:​ដូច​គ្នា​ជាមួយនឹង​វា ។ ប្រតិកម្ម​ថ្នាំ គឺជា​ប្រភេទ​មួយ​នៃ​ការ​មាន​ប្រតិកម្ម​ដ៏​គ្រោះថ្នាក់ និង​អាក្រក់ ។ មានការ​ប្រតិកម្ម​ថ្នាំ​ប្រភេទ ផ្សេង​ៗ​គ្នា ដូច​ច្នោះ​រោគ​សញ្ញា និង​ការ​ព្យាបាល​ក៏​ផ្សេង​គ្នា​ផង​ដែរ ។

តើ​អ្វី​ទៅ​ជា​រោគ​សញ្ញា​នៃ​ប្រតិកម្ម​ថ្នាំ?
រោគ​សញ្ញា​នៃ​ប្រតិកម្ម​ថ្នាំ​អាច​មាន​លក្ខណ​:​ពី​ស្រាល​ទៅ​ធ្ងន់ ។ ភាគច្រើន​វា​អាច​លេចឡើង ក្នុង​រយៈពេល​១​ទៅ​៧២​ម៉ោង ។ ពួក​វា​រួម​មាន​៖

•​កន្ទួល​ក្រហម ឬ​ពងបែក ។ ទាំងនេះ​គឺជា​រោគ​សញ្ញា​ជា​ទូទៅ​បំផុត​នៃ​ប្រតិកម្ម​ថ្នាំ
•​ក្អក ដកដង្ហើម​មាន​លឺ​សូរ ហៀរ​សម្បោរ និង​មានការ​ពិបាក​ដកដង្ហើម
•​គ្រុនក្តៅ

•​លក្ខ​ខណ​:​ស្បែក​ដ៏​ធ្ងន់​ដែល​ធ្វើ​ឱ្យ ស្បែក​មាន​ពងបែក ។ បញ្ហា​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​Toxic necrolysis epidermal ហើយ​វា​អាច​ស្លាប់ ប្រសិនបើ​វា​មិន​ត្រូវ​បាន​ព្យាបាល

•Anaphylaxis ដែល​ជា​ប្រតិកម្ម​ដ៏​គ្រោះថ្នាក់​បំផុត ។ វា​អាច​ធ្វើ​អោយ​ស្លាប់ ហើយ​អ្នក​នឹង​ត្រូវការ​កា​សង្គ្រោះ​បន្ទាន់ ។ រោគ​សញ្ញា​ដូច​ជា​កន្ទួល​ក្រហម និង​មានការ​ពិបាក​ដក ដង្ហើម​​ជា​ធម្មតា​វា​លេចឡើង​ក្នុង​រយៈពេល​១​ម៉ោង​បន្ទាប់​ពី​អ្នក​លេបថ្នាំ ។ បើ​គ្មាន​ការ​ថែទាំ​សង្គ្រោះ​បន្ទាន់​អ្នក​នឹង​អាច​ស្លាប់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ