ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗបែកធ្លាយថា​ លី​ន​ជី​លីង ​ត្រៀម​រៀប​ការ​នៅ​កោះ​បាលី

6 ឆ្នាំ មុន

គូស្នេហ៍​ដ៏​ស្រស់​ស្អាត​គឺ​លោក​ជឺ​រី យុាំ​ង (Jerry Yan)​ អាយុ​៤៤​ឆ្នាំ និង​នាង​លី​ន ជី​លីង (Lin Chi-ling)​ជា​តារា​បង្ហាញ​ម៉ូ​ដ និង​តារា​សម្តែង​អាយុ​៤៣​ឆ្នាំ​…

គូស្នេហ៍​ដ៏​ស្រស់​ស្អាត​គឺ​លោក​ជឺ​រី យុាំ​ង (Jerry Yan)​ អាយុ​៤៤​ឆ្នាំ និង​នាង​លី​ន ជី​លីង (Lin Chi-ling)​ជា​តារា​បង្ហាញ​ម៉ូ​ដ និង​តារា​សម្តែង​អាយុ​៤៣​ឆ្នាំ​ ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ពួក​គេ​ត្រៀម​រៀប​ការ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​សីុ ។

ចំណែក​ទីភ្នាក់ងារ​«Sin Chew Daily» របស់​ចិន​ផ្សាយ​ថា​នាង​លី​ន ជី​លីង​បាន​បង្ហាញ​ដំណឹង​ល្អ​នេះ​ក្នុង​ពេល​កំពុង​ទទួលទាន​ពេល​ល្ងាច​ដោយ​បញ្ជាក់​ថា​ខ្លួន​នឹង​រៀប​ការ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។ បច្ចុប្បន្ន​នាង​លី​ន ជី​លីង និង​ជឺ​រី​បាន​ត្រឡប់​មក​ចងសម្ព័ន្ធភាព​ស្នេហា​ជា​ថ្មី ក្រោយ​ពី​ឈប់​សែ​ប​គប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ចំពោះ​ដំណឹង​នេះ​បាន​កើតឡើង​ក្រោយ​ពី​មាន​មនុស្ស​បានឃើញ​ពួក​គេ​នៅ​ជាមួយ​គ្នា​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​សីុ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ