ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ហោះ ក៏​ឮស្នូរ​យ៉ាង​ខ្លាំង អ្នកដំណើរ​ភ័យ​បះសក់

6 ឆ្នាំ មុន

ប្រទេស​បារាំង ៖ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន HOP ! AIR FRANCE កាលពី​យប់​ថ្ងៃ​ទី​២៥ មីនា ពេល​កំពុង​ហោះហើរ…

ប្រទេស​បារាំង ៖ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន HOP ! AIR FRANCE កាលពី​យប់​ថ្ងៃ​ទី​២៥ មីនា ពេល​កំពុង​ហោះហើរ ​ស្រាប់តែ​ឮ​ស្នូរ​យ៉ាង​ខ្លាំង​មួយ ហើយ​អ្នក​បើក​យន្ត​ហោះ​​នេះ​និយាយ​ពី​ការ​បុក​ប៉ះ​ក្ងាន​មួយក្បាល ឬ​ដុំ​ទឹកកក​មួយ​នាំ​ឱ្យ​អ្នកដំណើរ​៤៨​នាក់
ជិះ​​ក្នុង​នោះ​ភ័យ​បះសក់ ។ ទោះបី​យ៉ាងណា យន្តហោះ​នេះ​អាច​ចុះ​ចត​ដោយ​គ្មាន​បញ្ហា រួច​ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បើក​ធ្វើ ។

ពេល​ចុះ​ចត គេ​ពិនិត្យ​ឃើញ​ទំហំ​ធំ​នៃ​ការ​ខូចខាត ។ យន្តហោះ​ធុន ATR 42 នេះ​ហោះ​ហើរ​​រវាង​ក្រុងប៉ារីស និង​ក្រុង AURILLAC ភាគ​កណ្តាល​បារាំង រួច​ពិតជា​សំណាង​គ្រាន់​តែ​ភ័យ​វា​អាច​ចុះ​ដោយ​គ្មាន​បញ្ហា ។ ដោយសារ​ការ​ប៉ះទង្គិច​ខ្លាំង​ពេល​កំពុង​ហោះហើរ បន្ទះ​មួយរបស់​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​ដូច​ការ​បង្ហាញក្នុង​រូបភាព​ទាំងឡាយ​បង្ហោះ​តាម​បណ្តាញសង្គម ។

ស្ត្រី​អ្នកដំណើរ​ម្នាក់​លោកស្រី LYDIE RIBES ថ្លែងប្រាប់​ទូរទស្សន៍ FRANCE-3 ថា យន្ត​ហោះ​​ហោះ​ជាមួយ​ប្រហោង​មួយ​ដែល​នាំ​ឱ្យ​យើង​ភ័យ​ត្រជាក់​ខ្នង ។ ទោះ​បែប​នេះ​ក្តី យន្ត​ហោះ​អាច​ចុះ​ចត​ធម្មតា ហើយ​ជើងហោះហើរ​ត្រឡប់​វិញ​រវាង​ក្រុង AURILLAC និង​ក្រុងប៉ារីស​ត្រូវ​លុប​ចោល​នា​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ។ កាសែត​តំបន់ LA MONTAGNE អះ​អាង​​ថា ឧប្បត្តិហេតុ​ប្រភេទ​នេះ​ពុំ​ធ្លាប់​ជួបប្រទះ​ឡើយ មក​ទល់​ពេល​នេះ ។ ក្រុមហ៊ុន
អាកាស​ចរណ៍​នេះ​យល់​ថា បន្ទះ​មួយ​របស់​យន្តហោះ​អាច​ដាច់​ធ្លាក់​ពេល​បើក​ទម្លាក់​កង់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ