ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ស្នើ​ច្បាប់​ដាក់គុក​10​ឆ្នាំ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត

6 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​២៦ មីនា បាន​ដាក់​ជូន​សភា​គម្រោង​ច្បាប់​មួយ​ដែល​ហាមឃាត់​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ទាំងឡាយ​ដែល​អាច​មានទោស​ពិន័យ​ធ្ងន់​ក ព្រមទាំង​អាច​ជាប់គុក​ដល់​១០​ឆ្នាំ ។ សភា​នីតិកាល​ទី​១៤​របស់​ម៉ា​ឡេ​ស៊ី​ត្រូវ​រួម​ប្រជុំ​នា​ខែសីហា ខណៈ​នាយក​រដ្ឋមន្ត្រី​លោក​ណា​ជីប រ៉ា​ហ្សា​ក់…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​២៦ មីនា បាន​ដាក់​ជូន​សភា​គម្រោង​ច្បាប់​មួយ​ដែល​ហាមឃាត់​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ទាំងឡាយ​ដែល​អាច​មានទោស​ពិន័យ​ធ្ងន់​ក ព្រមទាំង​អាច​ជាប់គុក​ដល់​១០​ឆ្នាំ ។

សភា​នីតិកាល​ទី​១៤​របស់​ម៉ា​ឡេ​ស៊ី​ត្រូវ​រួម​ប្រជុំ​នា​ខែសីហា ខណៈ​នាយក​រដ្ឋមន្ត្រី​លោក​ណា​ជីប រ៉ា​ហ្សា​ក់ រង​ការ​រិះគន់​ខ្លាំង​លើ​រឿង​ពុក​រលួយ​ទាក់ទិន​នឹង​មូលនិធិ​ម៉ា​ឡេ​ស៊ី 1 MALAYSIA DEVELOPMENT BERHAD (1 MDB) ។

យោង​តាម​គម្រោង​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​២០១៨ មនុស្ស​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ខុស​នឹង​ទទួល​ការ​ពិន័យ​រហូត​ដល់​ទៅ​៥០០.០០០​រីង​ហ្គី​ត (១០០.០០០​អឺ​រ៉ូ​) ឬ​អាច​ជាប់គុក​ដល់​១០​ឆ្នាំ ឬ​ជាប់​ទោស​ទាំង​២​នេះ ។

គម្រោង​ច្បាប់​នេះ​កំណត់​និយម​ន័យ​នៃ​ព័​ត៌មាន​ក្លែងក្លាយ​ដូច​ជា​បណ្តា​ព័ត៌មាន ដំណឹង​នានា បណ្តា​ទិន្នន័យ ឬ​សេចក្តីរាយការណ៍​ព័ត៌មានដែល​ខុស​ទាំងស្រុង ឬ​ខុស​មួយ​ផ្នែក​ណា ។ បណ្តាព័ត៌មាន​ផ្សាយ​តាម​វិទ្យុ ឬ​ទូរទស្សន៍​ក៏​ជាប់​ទាក់ទិន​ដែរ ក៏​ដូច​ជា​បណ្តា​ព័ត៌មាន​ផ្សាយ​តាម​អន​ឡាញ ឬ​តាម​បណ្តាញ​សង្គម ។

បណ្តា​មនុស្ស​ពុំ​មែន​សញ្ជាតិ​ម៉ា​ឡេ​ស៊ី​ក៏​អាច​មានទោស​ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​នេះ​ដែរ ។ ពួក​ប្រឆាំង​បាន​បរិហារ​ថា នេះ​ជា​ការ​ប៉ុនប៉ង​សម្លុត​បំភ័យ​ប្រជាជន ។ តាម TWITTER សមាជិក​សភា​ប្រឆាំង​លោក ONG KIAN MING ថ្លែង​ថា នេះ​ជា​ការ​វាយប្រហារ​ប្រឆាំង​សារព័ត៌មាន និង​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​បំភ័យ​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ