ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត គំរាម​អ៊ី​រ៉​ង់​ក្រោយ​ការ​បា.ញ់​មី​ស៊ី​ល​ជា​ច្រើន​

6 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​២៦ មីនា បាន​គំរាម​អ៊ី​រ៉​ង់​ពី​ការ​សងសឹក​ក្រោយ​ពី​ចោទ​ប្រទេស​នេះ​ក្នុង​រឿង​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​របស់​ពួក​ឧទ្ទាមយេ​ម៉ែ​ន​ប្រឆាំង​ដែនដី​ខ្លួន ។ នេះ​ជា​ការ​បំពុល​បរិយា​កាស​ថ្មី​រវាង​គូប្រជែង​ធំ​២​នៅ​តំបន់​មជ្ឈិមបូ​ព៌ា…

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​២៦ មីនា បាន​គំរាម​អ៊ី​រ៉​ង់​ពី​ការ​សងសឹក​ក្រោយ​ពី​ចោទ​ប្រទេស​នេះ​ក្នុង​រឿង​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​របស់​ពួក​ឧទ្ទាមយេ​ម៉ែ​ន​ប្រឆាំង​ដែនដី​ខ្លួន ។ នេះ​ជា​ការ​បំពុល​បរិយា​កាស​ថ្មី​រវាង​គូប្រជែង​ធំ​២​នៅ​តំបន់​មជ្ឈិមបូ​ព៌ា ។

ចាប់តាំងពី​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១៥ មកអា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ដឹកនាំ​ក្រុមចម្រុះ​យោធា​មួយ​របស់​បណ្តា​ប្រទេស​អា​រ៉ាប់ ស៊ុន​នី​ត ធ្វើ​អន្តរាគម​ន៍​យោធា​នៅ​យេ​ម៉ែ​ន​ជួយ​ដល់​រដ្ឋាភិបាលរបស់​ប្រធានាធិបតី លោក ABD RABBO MANSOUR HADI ប្រឈម​មុខ​នឹងពួក​ឧទ្ទាម​ហ៊ូ​ធី​ដែល​កាន់កាប់​រដ្ឋធានី​សា​ណា និង​តំបន់​យ៉ាង​ធំ​របស់​ប្រទេស ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​លោក HADI បានចោទប្រកាន់​អ៊ីរ៉​ង់​ថា​បំពាក់អាវុធ​ឱ្យ​ពួក​ហ៊ូ​ធី ។ ក្រុង​តេ​ហេ​រ៉​ង់​អះអាង​ថា ជួយ​ទ្រទ្រង់​ពួក​ឧទ្ទាម​នេះ ប៉ុន្តែ​បដិសេធ​ពី​ការ​ផ្តល់​អាវុធ​ដល់​ពួក​គេ ហើយ​ចោទ​ទីក្រុង​រី​យ៉ា​ដ​ថា ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​យេ​ម៉ែ​ន ។ មនុស្ស​ជិត​១០.០០០​នាក់​ស្លាប់​ក្នុង​ជម្លោះ​នេះ ហើយ​ការ​អត់ឃ្លាន​គំរាមកំហែង​ដល់​ប្រជាជន ។

ពុំ​មែន​ជា​លើក​ដំបូង​ទេ ដែល​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត គំរាម​អ៊ីរ៉​ង់​ក្នុង​ក្រប​ខណ្ឌ​នៃ​សង្គ្រាម​នៅ​យេ
ម៉ែ​ន ដែល​នាំ​ឱ្យ​មានការ​កើន​ខ្ពស់​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ដែល​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ។

ភាព​តានតឹង​ថ្មី​ផ្ទុះ​ឡើង ក្រោយ​ការ​បាញ់កាលពី​ថ្ងៃ​ទី​២៥ មីនា ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី
នូវ​មី​ស៊ី​ល​៧​គ្រាប់ ប្រឆាំង​ដែនដី​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត ។ មី​ស៊ី​ល​ទាំងនោះ​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​កងកម្លាំង​ការពារ​អាកាស ក៏​ប៉ុន្តែ​ពលករ​អេ​ហ្ស៊ី​បម្នាក់​ស្លាប់ ហើយ​៣​នាក់​ទៀត​រង​របួស ដោយការ​ធ្លាក់​បំណែក​លើ​ផ្ទះ​មួយ​នៅ​ទីក្រុង​រី​យ៉ា​ដ ។

លោក TURKI AL MALIKI អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រុមចម្រុះ​អា​រ៉ាប់​ប្រឆាំង​ពួក​ហ៊ូ​ធី​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បាន​ព្រមាន​ថា យើង​រក្សា​សិទ្ធិ​តបត​វិញ​ប្រឆាំង​អ៊ី​រ៉​ង់​ក្នុង​ពេល​ណាមួយ ឬ​កន្លែង​ណាមួយ ។ ក្រុមចម្រុះ​នឹង​ចាត់​រាល់​វិធានការ​ដើម្បី​ធានា​សន្តិសុខ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ