ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​រន្ធត់​ណាស់ ! ស្លា.ប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​៣​រសៀល​នេះ នៅ​លើ​ផ្លូវ​អូ​ដឹង​កប់​ស្រូវ នៅ​ភូមិ​ស្រែ​រា​ជះ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ ZOOMER…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​៣​រសៀល​នេះ នៅ​លើ​ផ្លូវ​អូ​ដឹង​កប់​ស្រូវ នៅ​ភូមិ​ស្រែ​រា​ជះ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ ZOOMER – X បាន​បើកបរ​បញ្ច្រាសទិស និង​បុក​គ្នា​បណ្តាល​ឲ្យ​យុវជន​ម្នាក់​អត់​ទាន់​ស្គាល់​អត្តសញ្ញាណ ហើយ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។

ចំណែក​រថយន្ត​បាន​បើក​រត់គេច តែ​ពេល​ដល់​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ​ត្រូវ​បាន​កម្លាំង​នគរបាល​នៅ​ទីនោះ​ឃាត់ខ្លួន​តែ​ម្តង ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​នោះ​បាន​ដឹក​ក្បឿង បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​មិនដឹង​យ៉ាងម៉េច ស្រាប់តែ​បាន​បុក​គ្នា ហើយ​អ្នក​បើក​ម៉ូតូ​ត្រូវ​បាន​រថយន្ត​នោះ​កិន បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ