ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២០ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២០ ឆ្នាំ​២០១៨ ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព…

ខេត្តមណ្ឌលគិរី ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២០ ឆ្នាំ​២០១៨ ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក គង់ ក​ន្ថា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ លោក ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី វិ​ន ស៊ី​ធួន អភិបាលរង​ខេត្តមណ្ឌលគិរី ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​មណ្ឌលគិរី ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី លោក សី ទូច បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក្រុម​អ្នក​សិក្សា​សិល្បៈ​បាន​សិក្សា​លើ​ជំនាញ​ចំនួន​១០​ជំនាញ រួម​មាន ជំនាញ​វាយ​ឃ្មោះ​ប្រាំមួយ ជំនាញ​វាយ​ប្រគំ​ឧបករណ៍​ភ្លេង​គង់​រ៉េ​ង គង់​ដប់​ពីរ ផ្លុំ​ឧបករណ៍​រង្វាត់ ត្បាញ​អំបោះ​បែប​ជនជាតិ​ដើម​ភាគតិច ត្បាញ​វត្ថុ​សិល្បៈ​អំពី​ផ្តៅ​-​ឬ​ស្សី ដំ​ដែក ជំនាញ​បែប​វោហា​កោសល្យ​ប្រពៃណី វាយ​អ​ង្គួ​ច និង​ផ្លុំ​នុង លោក​បន្ថែម​ទៀត​ថា នៅ​ឆ្នាំ​២០១៨ នេះ បាន​ចងក្រង​ប្រវត្តិ​ប្រពៃណី​ទំនៀមទំលាប់​ជនជាតិ​ដើម​ភាគតិច​ស្ទៀង​ផង​ដែរ ។

លោកស្រី វិ​ន ស៊ី​ធួន អភិបាលរង​ខេត្ត បាន​បញ្ជាក់​ទៀត​ថា វិស័យ​វប្បធម៌ ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​គ្រប់​ជាតិ​សាសន៍​នៅ​លើ​ពិភពលោក​យើង​ទាំងមូល ដោយឡែក​សម្រាប់​ខេត្តមណ្ឌលគិរី ថ្វី​ត្បិត​តែ​មិន​មាន​ប្រាង្គ​ប្រាសាទ តែ​មាន​បេតិកភណ្ឌ​វប្បធម៌ អរូបី ដែល​បងប្អូន​ជនជាតិ​ដើម​ភាគតិច​បាន​បន្សល់​ទុក សម្រាប់​ទីកន្លែង​គោរព​សក្ការៈបូជា ។ ដូច្នេះ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្ដា​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​រៀបចំ​ថែរក្សា​ប្រពៃណី និង​ចងក្រង​នូវ​ប្រវត្តិ​ឧបករណ៍​ប្រើប្រាស់ សម្រាប់​តម្កល់​ទុក ព្រោះ​ជា​ស្នាដៃ​របស់​អ្នក​ជំនាន់​មុន​ក៏​ដូ​ជា​សម័យ​បច្ចុប្បន្ន ។

លោក គង់ ក​ន្ថា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បន្ថែម​ថា ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» នេះ​ឡើង ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​មហាជន ជា​ពិសេស​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​បាន​ចូលរួម​សម្រេច​នូវ​គោលបំណង​សំខាន់​ៗ​ដូច​ជា បង្កើន​ការ​ដឹងគុណ​ចំពោះ​បុព្វការី​ជន បង្កើន​ការ​យល់​ដឹង​ពី​តម្លៃ​វប្បធម៌​ជាតិ ចេះ​ប្រើប្រាស់​សក្កា​នុ​ពល​វប្បធម៌​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ ។ ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​ជំរុញ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ទទួលខុសត្រូវ​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ ព្រមទាំង​លើក​ស្ទួយ​វប្បធម៌​ចម្រុះ​ឲ្យ​ទទួល​បាន​នូវ​វឌ្ឍនភាព ប្រកបដោយ​និរន្តរភាព និង​សន្តិភាព ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ​សាសនា និង​ពណ៌​សម្បុរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ