ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់ម្នាក់មក​កាន់​ចិន​ ជានរណាទៅ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន KYODO រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ថា មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​មួយ​រូប​សង្ស័យ​មក​កាន់​ប្រទេស​ចិន ខណៈ​ជិត​ដល់​ការ​ជួប​គ្នា​កំពូល​ជាមួយ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក…

ប្រទេស​កូរ៉េ​ខាងជើង​-​ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន KYODO រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ថា មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​មួយ​រូប​សង្ស័យ​មក​កាន់​ប្រទេស​ចិន ខណៈ​ជិត​ដល់​ការ​ជួប​គ្នា​កំពូល​ជាមួយ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក ។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បន្ត​ថា មន្ត្រីជាន់ខ្ពស់​ពុំ​បង្ហាញ​អត្តសញ្ញាណ​នេះ​មក​កាន់​ប្រទេស​ចិន ក្នុង​គោលបំណង​កែ​លម្អ​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េ​កាំ​ង​ដែល​ជួប​ភាព​ទ័លច្រក ។

KYODO នៅ​ពុំ​ទាន់​អះអាង​ថា តើ​ឥស្សរជន​នេះ​គឺជា​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ឬ​ពុំ​មែន​ឡើយ ។

ទំនាក់ទំនង​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​ប៉េ​កាំ​ង​មាន​ភាព​តានតឹង​ដោយសារ​ការ​បន្ត​របស់​កូរ៉េ​ខាងជើង​នូវ​កម្មវិធី​នុយក្លេអ៊ែរ និង​បាលីស្ទិ​ក​របស់​ខ្លួន ។ ចិន​ចូលរួម​ជាមួយ​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់ KYODO ថា រថភ្លើង​ពិសេស​មួយ​គ្រឿង​ហាក់ដូចជា​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​មួយ​រូប​ជិះ​ក្នុង​នោះ​បាន​បើក​ឆ្លងកាត់​នា​ថ្ងៃ​ទី​២៥ មីនា ទីក្រុង​ព្រំដែន​ចិន DANDONG ។

KYODO អះអាង​ទៀត​ថា រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​ការទូត​កូរ៉េ​ខាងជើង​ត្រូវ​គេ​ប្រទះ​ឃើញ​នា​ថ្ងៃ​ទី​២៦ មីនា នៅ​ឯ​មហា​វិមាន​ប្រជាជន​ក្រុង​ប៉េ​កាំ​ង​ជាមួយ​ការ​ពង្រឹង​សន្តិសុខ​យ៉ាង​ខ្លាំង ។

ដកស្រង់​ប្រភព​ព័​ត៌​​មាន​អនាមិក​៣​វ៉េបសាយ BLOOMBERG អា​មេ​រិ​ក​រាយការណ៍​ថា លោក​គី​ម ជុង​អ៊ុ​ន កំពុង​តែ​បំពេញ​ទស្សនកិច្ច​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ក្រុង​ប៉េ​កាំ​ង ដែល​នោះ​ជា​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​លើក​ដំបូង​របស់​លោក​តាំងពី​លោក​ឡើង​កាន់​អំណាច​​ពី​ឆ្នាំ​២០១១​មក ។ BLOOMBERG បន្ត​ថា ភាព​លម្អិត​ឯទៀត​ៗ​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ ព្រមទាំង​រយៈពេល​ស្នាក់​នៅ​របស់​លោក​គី​ម ជុង​អ៊ុ​ន ព្រមទាំង​ការ​ជួប​គ្នា​នានា​ដែល​គ្រោង​ធ្វើ គេ​ពុំ​បានដឹង​ឡើយ ។

ទោះបី​យ៉ាងណា លោកស្រី HUA CHUNYING អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ពុំ​មាន​ព័ត៌មាន​ណាមួយ​ពី​សភាពការណ៍​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ