ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សែន​មនោ​រម្យ​ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ផ្ការំដួល​២​ទង

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទិវា​ទីក្រុង​ស្អាត​លើក​ទី​៦ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ដើម្បី​ទាំងអស់​គ្នា​» និង​ពិធី​ប្រកាស​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១ ត្រូវ​បាន​អាជ្ញាធរ​ខេត្តមណ្ឌលគិរី រៀបចំ​ប្រារព្ធ​ពិធី​នៅ​ក្បែរ​រង្វង់​មូល​គោព្រៃ…

ខេត្តមណ្ឌលគិរី ៖ ទិវា​ទីក្រុង​ស្អាត​លើក​ទី​៦ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ដើម្បី​ទាំងអស់​គ្នា​» និង​ពិធី​ប្រកាស​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១ ត្រូវ​បាន​អាជ្ញាធរ​ខេត្តមណ្ឌលគិរី រៀបចំ​ប្រារព្ធ​ពិធី​នៅ​ក្បែរ​រង្វង់​មូល​គោព្រៃ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​សម្តែង​នូវ​ការ​អបអរសាទរ ជាមួយនឹង​ការ​ទទួល​បាន​ពាន់រង្វាន់​ផ្ការំដួល​២​ទង របស់​បេក្ខភាព​ក្រុង​សែន​មនោ​រម្យ ជាមួយនឹង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​២ ឆ្នាំ​២០១៨-២០២១ ។ លោក​បាន​គូសបញ្ជាក់​ថា ទាំងនេះ​គឺ​ការ​ការ​រួមចំណែក​ដែល​មិន​អាច​ខ្វះ​បាន​ពី​ប្រជាពលរដ្ឋ និង​អាជីវករ ព្រោះ​ការ​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ អនាម័យ តាម​រយៈ​ការ​ទុកដាក់​សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ គឺជា​ច​លករ​ដ៏​ចម្បង​នៅ​ក្នុង​ការ​ទទួល​បាន​ពាន់​នេះ រួម​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត អភិបាលខេត្ត​បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ជំនាញ ត្រូវ​ខិតខំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ស្នើ​ដល់​ពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត ត្រូវ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នឹង​ចូលរួម​ទទួលខុស​សម្អាត​អនាម័យ​តាម​គេហដ្ឋាន​រៀង​ៗ​ខ្លួន និង​តាម​ដងផ្លូវ​បន្ត​ទៀត ជា​ពិសេស​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។

អភិបាលក្រុង​សែន​មនោ​រម្យ លោក ឡុ​ង វិបុល បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ ក្រុង​សែន​មនោ​រម្យ ទទួល​បាន​ជ័យ​លា​ភី ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ផ្ការំដួល​១​ទង (២០១៥-២០១៨) របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​ឆ្នាំ​២០១៧ ទទួល​បាន​វិញ្ញាបនបត្រ​ទ​ទូល​ស្គាល់​ថា បាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​ទ​ទូល​ស្គាល​បាន​ជ័យ​លា​ភី ជា​ក្រុង​បដិសណ្ឋារកិច្ច​ល្អ ក្នុង​សេវា​សាធារណៈ របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ វាយតម្លៃ​រៀបចំ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍ ។ ដោយឡែក ក្នុង​ឆ្នាំ​២០១៨ នេះ ក្រុង​សែន​មនោ​រម្យ ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត ផ្ការំដួល​២​ទង (២០១៨-២០២១ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ