ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​កំពុង​បត់​បណ្ដាល​ឲ្យ​កិន​ស្លា.ប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ធំ​១​គ្រឿង​ជ្រុល​ទៅ​បុក​ជាមួយ​រង​យន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៤០០ មួយ​គ្រឿង​ទៀត​កំពុង​បើកបរ​បត់​ចូល​ទៅ​ក្នុង​បុរី បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ ប៉ុន្តែ​ជា​អកុសល​ខណៈ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត ដោយឡែក​អ្នក​បើ​លបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ធំ​១​គ្រឿង​ជ្រុល​ទៅ​បុក​ជាមួយ​រង​យន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៤០០ មួយ​គ្រឿង​ទៀត​កំពុង​បើកបរ​បត់​ចូល​ទៅ​ក្នុង​បុរី បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ ប៉ុន្តែ​ជា​អកុសល​ខណៈ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត ដោយឡែក​អ្នក​បើ​លបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី RX-៤០០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AT-៨៩៧៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​នេះ​បាន​បត់​ចូល​ទៅ​ក្នុង​បុរី បណ្ដាល​ឲ្យ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ធុន​ធំ​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GQ-២១២១ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចទៅ​ដល់​វាក់​គេច​ចេញ​មិន​ទាន់​ក៏​បាន​បុក​ចំ​ចំហៀង​ខ្លួន​រថយន្ត​ពេញទំហឹង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​ដួល​ហើយ​អ្នកបើកបរ​ម៉ូតូ​បាន​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ត្រូវ​បាន​រថយន្ត​កិន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ចោល​រថយន្ត ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ហើយ​ជា​អកុសល​ក៏​បាន​ស្លាប់ ។ ក្រោយមក​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ