ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បេ្ត​ជ្ញា​ទប់ស្កាត់​មិន​ឲ្យ​រថយន្ត​ធុន​យក្ស​បើក​កាត់​ផ្លូវ​ដី​នៅ​ជនបទ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នោះ​លោក គួ​ច ចំរើន អភិបាលខេត្ត​បាន​ចាត់​ឲ្យ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​យក​គ្រឿងចក្រ​ចុះ​ទៅ​ជួសជុល​ផ្លូវ​ដែល​រងការ​ខូចខាត​ដោយ​រថយន្ត​ធុន​យក្ស​បើក​ឆ្លងកាត់ ដែល​ស្ថិត​នៅ​ភូមិ​រមូល ឃុំ​រអាង បន្ត​ទៅ​កាត់​ឃុំ​ផ្សេង​ទៀត​មាន​ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ​ជាមួយ​នោះ​អ​ជ្ញា​ធរ​មូលដ្ឋាន​ក៏​ប្តេជ្ញា​ខិតខំ​ថែរក្សា​ផ្លូវ និង​ទប់ស្កាត់មិន​ឲ្យ​មាន​រថយន្ត​ធំ​បើក​ឆ្លងកាត់​នោះ​ទេ…

ខេត្តកំពង់ចាម ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នោះ​លោក គួ​ច ចំរើន អភិបាលខេត្ត​បាន​ចាត់​ឲ្យ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​យក​គ្រឿងចក្រ​ចុះ​ទៅ​ជួសជុល​ផ្លូវ​ដែល​រងការ​ខូចខាត​ដោយ​រថយន្ត​ធុន​យក្ស​បើក​ឆ្លងកាត់ ដែល​ស្ថិត​នៅ​ភូមិ​រមូល ឃុំ​រអាង បន្ត​ទៅ​កាត់​ឃុំ​ផ្សេង​ទៀត​មាន​ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ​ជាមួយ​នោះ​អ​ជ្ញា​ធរ​មូលដ្ឋាន​ក៏​ប្តេជ្ញា​ខិតខំ​ថែរក្សា​ផ្លូវ និង​ទប់ស្កាត់មិន​ឲ្យ​មាន​រថយន្ត​ធំ​បើក​ឆ្លងកាត់​នោះ​ទេ ។

លោក ឡឹ​ង បូ​រិ​ន អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​រមូល ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ថា​ផ្លូវ​ដី​នៅ​មុខ​ផ្ទះ​របស់​គាត់​នេះ​ដំបូង​មាន​ជង្ហុក​ដែល​ពិបាក​នឹង​ធ្វើ​ដំណើរ​ជា​ច្រើន​ឆ្នាំ​ហើយ​ក្រោយ​មក​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ជួសជុល និង​មាន​ភាពល្អ​ប្រសើរ​ងាយស្រួល​ជិះ​ម៉ូតូ និង​រថយន្ត​ធុន​តូច​បើកឆ្លងកាត់​ទៅ​វិញ​ទៅ​មក​ទាំង​យប់​ទាំង​ថ្ងៃ ។ កន្លង​ទៅ​ផ្លូវ​នេះ​បាន​ខូច​ត្រូវ​ចាស់​ៗ​នៅ​ក្នុងភូមិ​បាន​ចលនា​បច្ច័យ​តាម​ផ្លូវ​ពី​អ្នក​ធ្វើ​ដំណើរ​ដើម្បី​ទៅ​ទិញ​ដី​យក​មក​ចាក់​បំពេញ​ផ្លូវ​តែ​មិន​ងាយស្រួល​ប៉ុន្មាន​ទេ ។

លោក អ៊ិ​ន គឹ​ម​ហួ​ន មេឃុំ​រអាង​បញ្ជាក់​ថា ផ្លូវ​ចាក់​ដី​ដារ​ពេល​ដែល​ស្អាត​ហើយ​សូម​មេត្តា​កុំ​ប្រើប្រាស់​ល្បឿន​លឿន​ពេក ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង​តាម​ដងផ្លូវ​ហើយ​រូប​លោក​ប្តេជ្ញា​នឹង​ថែរក្សា​ប្រើប្រាស់​ផ្លូវ​នេះ​ឲ្យ​បាន​យូរអង្វែង​ដោយ​មាន​រៀបចំ​ដាក់​បង្គោល​បេតុង​សងខាង​ផ្លូវការពារ​មិន​ឲ្យ​មាន​រថយន្ត​ធុន​យក្ស​បើក​ឆ្លងកាត់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ