ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែជីវិត​អ្នកស្រី វី​រៈ តារា តួឯក​រឿង «​អន​អើយ​ស្រី​អន​» (តចប់)

6 ឆ្នាំ មុន
  • ភ្នំពេញ

(​ត​ចប់​) ស្រក់​ទឹកភ្នែក​គ្រា​ត្រឡប់​មក​ស្រុក​កំណើត​លើក​ដំបូង ក្រោយ​របប​ខ្មែរក្រហម ប្រទេស​កម្ពុជា​ខ្ទេចខ្ទាំ ប្រែប្រួល​អស់​ទៅ​ហើយ ចំពោះ​ការ​ព្រាត់ប្រាស​គ្នា​កើត​មាន​ស្ទើរ​គ្រប់​បុគ្គល គ្រប់​ក្រុម​គ្រួសារ ។ សម្រាប់​អ្នកស្រី​វី​រៈ តារា…

(​ត​ចប់​)

ស្រក់​ទឹកភ្នែក​គ្រា​ត្រឡប់​មក​ស្រុក​កំណើត​លើក​ដំបូង
ក្រោយ​របប​ខ្មែរក្រហម ប្រទេស​កម្ពុជា​ខ្ទេចខ្ទាំ ប្រែប្រួល​អស់​ទៅ​ហើយ ចំពោះ​ការ​ព្រាត់ប្រាស​គ្នា​កើត​មាន​ស្ទើរ​គ្រប់​បុគ្គល គ្រប់​ក្រុម​គ្រួសារ ។ សម្រាប់​អ្នកស្រី​វី​រៈ តារា ពេល​ត្រឡប់​មក​មាតុភូមិ​ជា​លើ​ដំបូង អ្នកស្រី​ស្លុតចិត្ត​ណាស់ ដ្បិត​គ្មាន​បងប្អូន កូនក្មួយ មិត្តភក្តិ​…​មក​ទទួល គឺ​ខុស​ពី​ពេល​មុន ។ ភាព​កណ្តោចកណ្តែង​កើតឡើង​ក្នុង​ចិត្ត​អ្នកស្រី​វី​រៈ តារា ។

ពេល​ទទួលទាន​អាហារ អ្នកស្រី​វី​រៈ តារា នឹក​ស្រណោះ​ខ្លួន​ដ្បិត​គ្មាន​ភាព​អ៊ូអរ ភាព​រីក​រាយ​ពី​ការ​ជួបជុំ​ជាមួយ​មិត្តភក្តិ បាន​ត្រឹមតែ​ស្រមៃ​ឃើញ​ស្រមោល​ពួក​គេ​មក​ទទួលទាន​ជាមួយ​គ្នា​ប៉ុណ្ណោះ ។ ដោយ​អារម្មណ៍​ស្រណោះស្រណោក​នោះ អ្នកស្រី​វី​រៈ តារា អួល​ដើម​ក ហូរ​ទឹកភ្នែក​យំ​អួលអាក់​ដោយ​ពុំ​ដឹងខ្លួន ។

បន្ទាប់​ពី​លើក​ដំបូង​នោះ អ្នកស្រី​វី​រៈ តារា មក​លេង​ស្រុក​ខ្មែរ​ច្រើន​ដង​ទៀត ។ នៅ​ភ្នំពេញ​ឃើញ​រោង​ភាពយន្ត​សល់​ពី​ជំនាន់​មុន​ធ្លាប់​ចាក់​បញ្ចាំង​ខ្សែ​រឿង​ដែល​ខ្លួន​សម្តែង​នោះ អ្នក​ស្រី​វី​រៈ តារា នឹក​ស្រណោះ​ដល់​អតីតកាល ។ អតីត​តារា​សម្តែង​រូប​នេះ​នឹក​ដល់​ជំនាន់​ខ្លួន​នៅ​ជា​តារា​សម្តែង​មាន​រោង​ភាពយន្ត​ច្រើន និង​មាន​ខ្សែភាពយន្ត​ខ្មែរ​បញ្ចាំង​ព្រោង​ព្រាត ។

យូរ​ៗ​ម្តង​ចាក់​មើល​ខ្សែភាពយន្ត ចាស់​ៗ
ដោយ​រំភើបចិត្ត​ចំពោះ​ស្នាដៃ​ភាពយន្ត​ដែល​ខ្លួន​ធ្លាប់​សម្តែង​គ្រា​នៅ​វ័យក្មេង មាន​រូប​ឆោម​ស្រស់​សោភា យូរ​ៗ​ម្តង​អ្នកស្រី​វី​រៈ តារា ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ទាំងនោះ ដូច​ជា​រឿង «​អន​អើយ​ស្រី​អន​» ជាដើម ទស្សនា​ជាមួយ ក្មេង​ៗ​។ រាល់​តែ​លើក​ទស្សនា​ខ្សែ​ភាពយន្ត​ទាំងនោះ អ្នកស្រី​វី​រៈ តារា នឹក​ស្រណោះ​អនុស្សាវរីយ៍​ពេល​ចេញ​ទៅ​ថត​ជាមួយ​តួអង្គ និង​ក្រុមការងារ ផ្សេង​ៗ ។ លើស​ពី​នេះ នឹកឃើញ​ពេល​ខ្សែភាពយន្ត​ចាក់​បញ្ចាំង​បាន​សប្បាយ​រីករាយ​ជាមួយ​គ្នា ។

វ័យ​ចំណាស់​នៅ​ប្រាថ្នា​ចូលរួម​សម្តែង
ឈាមជ័រ និស្ស័យ​ជា​អ្នក​សម្តែង​ភាពយន្ត ក្នុង​វ័យ​ចំណាស់​អ្នកស្រី​វី​រៈ តារា នៅ​តែ​មាន​ចំណង់​ចំណូលចិត្ត និង​ប្រាថ្នា​ចូលរួម​សម្តែង​ក្នុង​តំណែង​ជា​តួអង្គ​ទៅ​តាម​វ័យ​របស់​ខ្លួន។

មាន​ផលិតកម្ម​មួយ​ចំនួន​ចង់បាន​អ្នកស្រី​វី​រៈ តារា ចូលរួម​សម្តែង​ដែរ ប៉ុន្តែ​អ្នកស្រី​មិន​ទាន់​អាច​ផ្តល់​ឱកាស​ជូន​បាន ។ អ្នកស្រី​វី​រៈ តារា មានចិត្ត​ចង់​ចូលរួម​សម្តែង ប៉ុន្តែ​ពេល​វេលា​មិន​អំណោយផល ព្រោះ​អ្នកស្រី​រវល់​ពេក ។ ចូលរួម​សម្តែង​ភាពយន្ត យ៉ា​ង​ហោច​ណាស់​ចំណាយពេល​បី​ទៅ​បួន​ខែ​ដែរ ដូច្នេះ​អ្នកស្រី​វី​រៈ តារា មិន​មាន​ពេល​ទេ ។

អ្នកស្រី​វី​រៈ តារា នៅ​គុំ​ទុក​ក្នុង​ចិត្ត នឹង​ចូលរួម​សម្តែង​ភាពយន្ត​នៅ​ពេល​ណាមួយ ក្រោយ​ពី​ខកខាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

ជីវិត​ក្នុង​វ័យ​ចំណាស់
តាំង​តែ​ពី​ចាក​ចេញពី​ស្រុក​កំណើត​គេច​ពី​របប​ខ្មែរក្រហម​ទៅ​រស់នៅ​ប្រទេស​បារាំង រហូត​ដល់​ឆ្នាំ​២០១៨ អ្នកស្រី​វី​រៈ តារា នៅ​តែ​រស់នៅ​ទីនោះ​ដដែល ។

ទៅ​តាម​ពេលវេលា​អ្នកស្រី​វី​រៈ តារា ឈាន​ចូល​វ័យ​ចំណាស់ ប៉ុន្តែ​រូបឆោម​នៅ​ស្រស់​ស្អាត​បែប​វ័យ​ចំណាស់ ។

ខ្សែភាពយន្ត​រឿង «​អន​អើយ​ស្រី​អន​», «​ពុទ្ធិ​សែន​នាង​ក​ង្រី​», «​សព្វ​សិទ្ធិ​»…​តាំង​តែ​ពី​មុន​មក និង​បន្ត​ទៅ​ទៀត នៅ​តែ​រំឭក​ទស្សនិកជន​ពី​អ្នកស្រី​វី​រៈ តារា ៕

នេះ​ជា​ភាគីទី01

ខ្សែជីវិត​អ្នកស្រី​វី​រៈ តារា តួឯក​រឿង «​អន​អើយ​ស្រី​អន​»

នេះ​ជា​ភាគ​ទី​02

ខ្សែជីវិត​អ្នកស្រី​វី​រៈ តារា តួឯក​រឿង «​អន​អើយ​ស្រី​អន​»

នេះ​ជា​ភាគ​ទី​03

https://kohsantepheapdaily.com.kh/article/614657.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ