ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ស្រា​ឱ្យ​ឪពុក​ផឹក​ដើម្បី​មានឱកាស​នៅ​ជាមួយ​កូន​នេះនោះ​៤​លើក​សម្រេច​៧​ដង

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ក្រោយ​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​ក្មេង​ស្រី​ម្នាក់​ចោត​ប្រកាន់​ពី​បទ​រំលោភ ដែល​ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៨ ។ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យ​.​ខ​.​ង…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ក្រោយ​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​ក្មេង​ស្រី​ម្នាក់​ចោត​ប្រកាន់​ពី​បទ​រំលោភ ដែល​ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៨ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យ​.​ខ​.​ង អាយុ​១២​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រីឯ​ជនសង្ស័យ​ឈ្មោះ អ៊ី​ត ចាន់​ត្រា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទូល​វិហារ ឃុំ​គ ស្រុក​ត្បូងឃ្មំ ខេត្ត​ត្បូងឃ្មុំ ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ករណី​រំលោភ​ផ្លូវភេទ ស្ថិត​នៅ​អូ​សា​ប្លូ ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ លោក​អធិការ​ថា ករណី​នេះ​មិនមែន​ទើប​តែ​កើតហេតុ​ទេ ពោល​គឺ​បាន​កើត​៣​ទៅ​៤​ខែ​ទៅ​ហើយ នឹង​សង្ស័យ​ជា​ការ​ត្រូវរ៉ូវ​គ្នា​ព្រោះ​នៅ​ពេល​ភាគី​ខាង​ក្មេង​ស្រី​រង​គ្រោះ​ទាមទារ​ឲ្យ​ភាគី​ខាង​ប្រុស​ទទួលខុសត្រូវ​ហាក់​មិន​ចុះសម្រុង​នឹង​គ្នា​ទើប​គ្រួសារ​ខាង​ស្រី​សម្រេច​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។

លោក​អធិការ​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត និង​ផ្ទៀងផ្ទាត់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ករណី​ខាងលើ​នេះ គឺ​មានការ​ត្រូវរ៉ូវ​គ្នា តែ​ដោយ​ពិនិត្យ​លើ​ឯកសារ​នានា និង​អត្តសញ្ញាណ​របស់​ក្មេង​ស្រី​គឺ​នាង​ទើប​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ គឺ​ខុសច្បាប់ ទើប​នគរបាល​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

បើ​តាម​ចម្លើយ​សារភាព​របស់​សង្ស័យ​បាន​និយាយ​ថា រាល់ថ្ងៃ​ខ្លួន​បានឃើញ​ជន​រង​គ្រោះ​នៅ​តែ​ពីរ​នាក់​ឪពុក និង​កូន​ហើយ​ឪពុក​នោះ​ស្រវឹងស្រា​រាល់ថ្ងៃ​នៅ​ក្នុង​ខ្ទម​តូច​ប្រក់​តង់ ។ នៅ​ពេល​ឃើញ​ដូច្នេះ​ក៏​តែងតែ​ទិញ​ស្រា​.​ស​ទៅ​ឲ្យ​ឪពុក​ក្មេង​ស្រី​ផឹក​ដើម្បី​ខ្លួន​មានឱកាស​នៅ​ជាមួយ​ជន​រង​គ្រោះ ។ តាម​ការ​បញ្ជាក់​របស់​បុរស​ជនសង្ស័យ​ថា ខ្លួន​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ខាងលើ​សរុប​៤​លើក​សម្រេច​បាន​៧​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ