ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ បង្ហាញ​៩​ចំណុច​ដែល​លោក​សម រ​ង្ស៊ី​អួត​ថា​ឈ្នះ​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បង្ហា ញ​ចំណុច​សំខាន់​ៗ​ចំនួន​៩ ដែល​លោក​សម រ​ង្ស៊ី តែងតែ​លើក​ឡើង​ប្រាប់​ពលរដ្ឋ​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បង្ហា ញ​ចំណុច​សំខាន់​ៗ​ចំនួន​៩ ដែល​លោក​សម រ​ង្ស៊ី តែងតែ​លើក​ឡើង​ប្រាប់​ពលរដ្ឋ​ថា ខ្លួន​ឈ្នះ​ក្នុង​ជីវិត​នយោបាយ ។
លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​តាម​សារ​ទេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២៧ មីនា​ថា ជា​វប្បធម៌​របស់ សម រង្សី ចាប់តាំងពី​ចូល​ប្រឡូក​ក្នុង​នយោបាយ​មក​សម រង្សី ស្រែ​កថា ឈ្នះ រហូត គឺ​មិន​ដែល​ស្រែ​កថា ចាញ់​ម្តងណា​ទេ ។

លោក​បាន​លើក​ឡើង​ថា ការ​ឈ្នះ​របស់​សម រ​ង្ស៊ី បាន​បង្ហាញ​ច្បាស់ មាន​ចំនួន​៩​ចំណុច គឺ​ទី​១ – បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ឆ្នាំ​១៩៩៣ បាន​ឈ្នះ​ធ្លាក់ ពី​តំណែង​នា​ឆ្នាំ​១៩៩៤ ។ ទី​២ – បង្កើត​គណបក្ស​ជាតិខ្មែរ នា​ឆ្នាំ​១៩៩៥ បាន​ឈ្នះ​ដូរ ឈ្មោះ​ទៅ​ជា​គណបក្ស សម រ​ង្ស៊ី​វិញ ។ ទី​៣ – ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង នឹង​លទ្ធផល បោះ​ឆ្នោត​ឆ្នាំ​១៩៩៧ បាន​ឈ្នះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​១៤​នាក់ និង​របួស​រាប់​សិប​នាក់ ។ ទី ៤ – ចូលរួម​ការ​ប្រកួតប្រជែង​បោះ​ឆ្នោត​ចាប់ពី​ឆ្នាំ​១៩៩៨ រហូត​ដល់​២០១៣ ទោះបី​បាន​សម្លេង​ឆ្នោត​ខ្លះ​តែ​នៅ​តែ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល នេះ ហៅ​ថា ឈ្នះ​របស់​សម រង្សី ។ ទី ៥ – សម រង្សី ឈ្នះ​តាំងពី​ធ្វើ​ជា​ប្រធាន​គណបក្ស មក អស់​តួនាទី​តំណែង​រហូត​អស់​ជា​សមាជិក​បក្ស ឈ្នះ​មាន​សិទ្ធិ​ជា​ពលរដ្ឋ​ធម្មតា មក​ជា​ទណ្ឌិត ឈ្នះ​តាំងពី​នៅ​ក្នុងស្រុក​រហូត​រត់ចោលស្រុក កណ្តោចកណ្តែង​ឯនាយ​សមុទ្រ គ្មាន​កោះ​ត្រើយ ។

ទី​៦ – ឈ្នះ​តាំង​ជា​អ្នក​ប្រជាធិបតេយ្យ​ក្លាយទៅជា​អ្នក​អនាធិបតេយ្យ ធ្វើ​សកម្មភាព​ឧទ្ទាម​និយម​ក្រៅច្បាប់ ដើរ​ញុះញង់​គ្រប់កន្លែង​ប្រឆាំង​នឹង​ជាតិ​សាសន៍​ឯង គ្មាន​ស្រាកស្រាន្ត ។ ទី​៧ – ឈ្នះ​តាំងពី​នៅ​ជា​អ្នកនយោបាយ​ក្លា យ​ទៅ​ជា​ជន​ក្បត់ជាតិ ដើរ​តាម​លំ​អាន​ត្រកូល​ក្បត់ជាតិ​ខ្លួន​រហូត​ដល់​ប្រព្រឹត្ត​អំពើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស និង​ហ៊ាន​ចុះ​កិច្ចព្រមព្រៀង​កាត់​ដី​៤​ខេត្ត ឲ្យ​យួន​សេរី​កាន់កាប់​ដែល​ជា​ទោស​ក្បត់ជាតិ​ពេញទី ។ ទី​៨- បង្កើត​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ប្រឆាំង​នឹង​ប្រទេស​ខ្លួនឯង​ដែល​ជា​ទោស​ក្បត់ជាតិ​ថែម ។ និង​ទី ៩ – ឈ្នះ​តាំងពី​មាន​ដៃគូ​សន្ទនា​រហូត​ដល់​អស់ដៃ​គូសន្ទនា ដោយសារ​ខ្លួនឯង​បំផ្លាញ​វប្បធម៌​សន្ទនា​ចោល​ឥឡូវ​មុខឆ្កែ​ស្រែ ជម្រៅ​មក​រក​សុំ​ចរចា ។

លោក​បញ្ជាក់​ថា «​ទាំង​៩​ចំណុច​ខាងលើ​នេះ គឺជា​ជ័យ​ជំនះ​របស់​លោក​សម រង្សី និង​ប ក្ស​ពួក​ដែល​មួយ​ថ្ងៃ លឺ​តែ​ឈ្នះ​ៗ​រហូត​អស់​គូទ​ខោ ហៅ​លែង​លឺ​តែ​ម្តង ។ សូម​ជូនពរ​ឲ្យ​ទណ្ឌិត សម រង្សី និង​បក្សពួក​បន្ត​ឈ្នះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ