ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ នី​ឡា និង​បងប្រុស​វាយ​ប្រហារ​ប្រព័ន្ធ​ច្បាប់ ក្រោយ​ឮដំណឹង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា និង​បងប្រុស​របស់​នាង​លោក សុខ ជំនោរ បាន​​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​ច្បាប់ បន្ទាប់​ពី​ភាគី​គូ​បណ្តឹង​លោក…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា និង​បងប្រុស​របស់​នាង​លោក សុខ ជំនោរ បាន​​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​ច្បាប់ បន្ទាប់​ពី​ភាគី​គូ​បណ្តឹង​លោក គុយ សិទ្ធិ​សក្តិ ដែល​ជា​អតីត​គូស្នេហ៍​របស់​នាង​ត្រៀម​ចូល​រោងការ​នា​ពេល​ខាង​មុខ​។​ ទាំង ​វ៉ា​ន់ នីឡា និង​លោក សុខ ជំនោរ បាន​វាយប្រហារ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​យ៉ាង​ចាស់​ដៃ​បំផុត ក្នុង​ពេល​ដែល​ភាគី​ក្រុម​គ្រួសារ​របស់​លោក​នៅ​មិន​ទាន់​ទទួល​បាន​នូវ​ពន្លឺ​យុត្តិ​ធម៌​​ផង ប៉ុន្តែ​ភាគី​ចុង​ចោទ​កំពុង​មាន​សេរីភាព ​និង​ត្រៀម​ចូល​រោងការ​ទៅ​វិញ​។

ការ​ផ្ទុះ​ប្រតិកម្ម​ពី​វ៉ា​ន់ នី​ឡា នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក គុយ សិទ្ធ​សក្តិ ដែល​ត្រូវ​បាន​​​នាង​​ដាក់​ពាក្យបណ្តឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​ហឹង្សា និង​បញ្ចេញ​រូប​អាក្រាត​របស់​នាង​ជា​សា​ធារ​ណៈ​នោះ ហើយ​បាន​បង្ហោះ​រូបភាព​ Pre wedding តាម​បណ្តាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក​ដែល​បញ្ជាក់​ថា អតីត​គូស្នេហ៍​​នាង​ត្រៀម​នឹង​ចូល​រោងការ​នា​ពេល​ខាង​មុខ​។ វ៉ា​ន់ នី​ឡា ​ចាត់​ទុក​សកម្មភាព​ទាំងនេះ ​គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូប​នាង ក្នុង​ពេល​​ដែល​នាង​នៅ​មិន​ទាន់​បាន​ទទួល​នូវ​ពន្លឺយុត្តិធម៌ ក្រៅពី​សាលក្រម​សម្រេច​​ពី​តុលា​ការ​​ឲ្យ​នាង​ឈ្នះក្តី ដែល​គ្មាន​ប្រសិទ្ធភាព​សម្រាប់​ភាគី​ជនជាប់ចោទ​នោះ។

តាម​រយៈ​សំ​ណេ​រដែ​ល វ៉ា​ន់ នី​ឡា ​បង្ហោះ​នោះ​បញ្ជាក់​ថា «ហ្នឹងហើយ​បងប្អូន​ទាំងអស់​គ្នា មើលទៅ​ណា៎ ប្រ​ព័​ន្ធ​ច្បាប់​តុលាការ​ស្រុក​ខ្មែរ ខ្ញុំ​មិន​ទាន់​ទទួល​ភាព​យុត្តិធម៌​ស្អី​ទេ កុំ​យល់​ច្រ​ឡំ ភាព​យុត្តិធម៌សំរាប់​ខ្ញុំ​មាន​ត្រឹមតែ​ក្រដាស​ប្រកាស​សាលក្រម​ក្លែងក្លាយ​ដែល​គ្មាន​ប្រសិទ្ធភាព​តែ​មួយ​សន្លឹក​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​ខាង​តុលាកា​មួយ​រូប​ណា​អើពើ​នឹង​រក​ដំណោះស្រាយ​ឱ្យ​ខ្ញុំ​ចេញ​ជា​រូប​ជា​រៀង​ទៅ​តាម​សេចក្តី​ប្រកាស​សាលក្រម​នោះ​ដែរ​។  ខ្ញុំ​សូម​ជំរាប​ថា ​ខ្ញុំ​អត់​បាន​ឈឺ​ចុកចាប់​នឹង​រឿង​ដែល​អា​មនុស្ស​ពាល​នឹង​វា​រៀប​ការ​ទេ តែ​ខ្ញុំ​ឈឺ​ដែល​មនុស្ស​ត្រូវ​ជាប់​ទោស ​វា​បែ​ជា​រួចខ្លួន​សប្បាយ​រីករាយ​ក្អាកក្អាយ ​មិនតែប៉ុណ្ណោះ​ថែម​ទាំង​ប្រកាស​ក្តែ​ង​ៗ​រៀប​ការ​ទាំង​វា​មិន​ទាន់​ចេញ​មុខ​ដោះស្រាយ​រឿង​ក្តី​ចប់​សព្វ​គ្រប់»។

ដោយឡែកលោក សុខ ជំនោរ ​បងប្រុស​​នាងវិញ​ក៏​​បង្ហោះ​សារ​វាយ​ប្រហារ​មក​លើ​ប្រព័ន្ធ​តុលាការ​ផង​ដែរ​ថា «ខ្ញុំ​សូម​លាតត្រដាង​ពី​ភាព​ខ្សោយ​នៃ​ច្បាប់ និង​តុលា​ការ​ដែល​គ្មាន​សិទ្ធិ​ និង​ការ​អនុវត្តន៍​ច្បាប់​ដល់​ប្រជាជន​សាមញ្ញ​។ ពេល​នេះ​ជន​ត្រូវ​ចោទ​កំពុង​នោម​លើ​ច្បាប់​ដែល​មាន​តែ​លើ​បបូរមាត់​។ ពួក​អស់លោក​នឹង​គ្មាន​បានការ​គោរព ​និង​ជឿជាក់ ​ដោយ​បេះដូង​ពី​ប្រជាជន​ទេ​។ មេធាវី​ធ្លាប់​ពន្យល់​មក​យើងខ្ញុំ​ថា នីតិ​វិធី​ច្បា​ប់​ទាល់តែ​អ៊ីចេះ ទាល់តែ​អ៊ីចុះ ត្រូវ​រង់ចាំ​ទាល់តែ​១៥​ថ្ងៃនេះ ១៥​ថ្ងៃ​នោះ ចុងបញ្ចប់​…​សូន្យ​។ តែ​យើងខ្ញុំ​នៅ​តែ​បើកភ្នែក​មើល ច្បាប់​នៃ​សង្គម​មួយ​នេះ រហូត​»។

ចំណែក​អតីត​គូស្នេហ៍​របស់ វ៉ា​ន់ នី​ឡា ដែល​គេ​ស្គាល់​ថា ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​នៅ​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលដីកា​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​​១​ឆ្នាំ​ពី​បទ​ហឹ​ង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាព​អាសអាភាស​កាលពី​ចុងឆ្នាំ​២០១៧​។ យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​សាលក្រម​ត្រូវ​បាន​ប្រកាស​នោះ​លោក គុយ សិទ្ធិ​សក្តិ នៅ​តែ​បន្ត​នៅ​ក្រៅ​ឃុំ​នៅឡើយ ជា​ហេតុ​ធ្វើ​ឲ្យ វ៉ា​ន់ នី​ឡា ​សម្តែង​ការ​ខកចិត្ត និង​​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ