ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហិ.ង្សា​ក្នុង​បា​​តុ​កម្ម​ ​ក្រោយ​​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​

6 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ សកម្មជន​ទាមទារ​ឯករាជ្យ​តំបន់​កា​តា​ឡូញ​អេ​ស្ប៉ា​ញ​ជា​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២៥ មីនា បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​នៅ​ទីក្រុង​បា​សឺ​ឡោ​ន និង​នៅ​ទីក្រុង​ឯទៀត​ៗ ក្រោយ​ការ​ចាប់ខ្លួន​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​អតីត​ប្រធានាធិបតី​ឯករាជ្យ​និយម លោក CARLES…

ប្រទេស​អេ​ស្ប៉ា​ញ ៖ សកម្មជន​ទាមទារ​ឯករាជ្យ​តំបន់​កា​តា​ឡូញ​អេ​ស្ប៉ា​ញ​ជា​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២៥ មីនា បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​នៅ​ទីក្រុង​បា​សឺ​ឡោ​ន និង​នៅ​ទីក្រុង​ឯទៀត​ៗ ក្រោយ​ការ​ចាប់ខ្លួន​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​អតីត​ប្រធានាធិបតី​ឯករាជ្យ​និយម លោក CARLES PUIGDEMONT ដែល​ស្ថិត​ក្រោម​ដីកាចាប់ខ្លួន​អឺរ៉ុប​ចេញ​ដោយ
អេ​ស្ប៉ា​ញ​៥​ខែ ក្រោយ​លោក​រត់គេច​ចេញពី​ប្រទេស ។

តាម​ការ​អំពាវនាវ​របស់​ក្រុម​រ៉ា​ឌី​កាល់​មួយ គឺ​ក្រុម​គណៈកម្មាធិការ​ការពារ​សាធារណរដ្ឋ CDR ពួក​បាតុករ​ប៉ុនប៉ង​លើកគ្នា​មក​ក្បែរ​សាលាក្រុង​បា​សឺ​ឡោ​ន រួច​កងកម្លាំង​ប៉ូលិស​បាន​រុញច្រាន​ពួក​គេ​ដោយ​វាយ​នឹង​ដំបង ព្រមទាំង​បាញ់​ទៅ​លើ​អាកាស ។ ពួក​បាតុករ​បាន​គប់​ថង់​សំរាម​ដាក់​ប៉ូលិស ។ ប្រធាន​សភា​កា​តា​ឡូញ លោក ROGER TORRENT បាន​អំពាវនាវ​តាម​ទូរទស្សន៍​តំបន់​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ។ លោក​ថ្លែង​ថា ប្រាកដ​ណាស់​ខ្ញុំ​យល់​ថា សង្គម​កា​តា​ឡូញ​នឹង​បញ្ចេញ​ប្រតិកម្ម​ដូចដែល​ខ្លួន​ធ្លាប់​ធ្វើ​តាម​រយៈ​សកម្ម​ភាព​​អហិង្សា ។

យោង​តាម​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ថា មនុស្ស​៨៧​នាក់​រង​របួស គឺ​៧៩​នាក់​នៅ​ក្រុង​បា​សឺ​ឡោ​ន ក្នុង​នោះ​មាន​ប៉ូលិស​១៣​នាក់ ៧​នាក់​នៅ​ទីក្រុង LLEIDA និង​ម្នាក់​នៅ​ទីក្រុង TARRAGONE ។

លោក CARLES PUIGDEMONT ត្រូវ​ចាប់ខ្លួន​នៅ​ភាគ​ខាងជើង​អា​ល្លឺ​ម៉​ង់​ពេល​លោក
មក​ពី​ប្រទេស​ដា​ណឺ​ម៉ាក់​ជិតខាង ។ តាម​មេធា​វី​របស់​លោក​ថា លោក​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​បែ​ល​ហ្ស៊ិ​ក​ជា​កន្លែង​លោក​ភៀសខ្លួន​ក្រោយ​ការ​ប្រកាស​ឯករាជ្យ​តំបន់​កា​តា​ឡូញ​កាលពី​ថ្ងៃ​ទី​២៧ តុ​​លា ។

ត្រូវ​ចាប់ខ្លួន​យោង​តាម​ដីកាចាប់ខ្លួន​អឺរ៉ុប លោក PUIDEMONT នា​ថ្ងៃ​ទី​២៦ មីនា ត្រូវ​គេ​នាំ​ទៅ​បង្ហាញខ្លួន​ចំពោះ​ចៅក្រម​មួយ​រូប​ដែល​ត្រូវ​សម្រេច​ពី​ការ​ឃុំខ្លួន​លោក​ដើម្បី​ប្រគល់​ទៅ​ឱ្យ​អេ​ស្ប៉ា​ញ ។

លោក PUIGDEMONT ត្រូវ​ចាប់ខ្លួន​២​ថ្ងៃក្រោយ​ចៅក្រម​តុលាការ​កំពូល​អេ​ស្ប៉ា​ញ​​លោក PABLOLLARENA សម្រេច​ចោទប្រកាន់​លោក​ពី​បទ​ធ្វើ​ឧទ្ទាម​កម្ម​ប្រឆាំង​រូប​លោក ព្រមទាំង​មេដឹកនាំ​បំបែក​ខ្លួន​និយម​១២​រូប​ទៀត ។ សរុប​មេដឹកនាំ​ឯករាជ្យ​និយម​កា​តា​ឡូញ​២៥​នាក់​ត្រូវ​ទទួល​បទចោទប្រកាន់​កាលពី​ថ្ងៃ​ទី​២៣ មីនា ។ ចៅក្រម​រូប​នេះ​បាន​ចេញ​ដីកាចាប់ខ្លួន​អឺរ៉ុប និង​អន្តរជាតិ​ប្រឆាំង​មេដឹកនាំ​បំបែក​ខ្លួន​និយម​៥​នាក់​ដែល​កំពុង​រត់គេច​ខ្លួន​ទៅ​បរទេស​ក្នុង​នោះ​មាន​លោក PUIGDEMONT ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ