ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​​ធានា​រ៉ាប់រង ហ្វត​តេ បាន​ទិញ​ហ៊ុនក្រុមហ៊ុន​ធានា​រ៉ាប់រង Toko Assurance របស់​ឡាវ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេ (​កម្ពុជា​) ភី​អិ​ល​ស៊ី ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​​រង​ឈានមុខ​គេ​នៅ​កម្ពុជា​ បាន​បោះ​ជំហាន​ដំបូង​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​ក្នុង​តំបន់​របស់​ខ្លួន​តាម​រយៈ​ការ​ទិញ​យក​ភាគហ៊ុន​ក្រុមហ៊ុន​ធានា​រ៉ាប់រង Tokojaya Assurance…

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេ (​កម្ពុជា​) ភី​អិ​ល​ស៊ី ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​​រង​ឈានមុខ​គេ​នៅ​កម្ពុជា​ បាន​បោះ​ជំហាន​ដំបូង​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​ក្នុង​តំបន់​របស់​ខ្លួន​តាម​រយៈ​ការ​ទិញ​យក​ភាគហ៊ុន​ក្រុមហ៊ុន​ធានា​រ៉ាប់រង Tokojaya Assurance អិ​ល​ធី​ឌី ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដ៏​ធំ​មួយ​របស់​ប្រទេស​ឡាវ​ ក្នុង​គោលបំណង​បង្កើន​ទីផ្សារ​ធានា​រ៉ាប់រង​របស់​ប្រទេស​នេះ​។​

​ពិធី​ប្រកាស​ទិញ​ភាគហ៊ុន​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី៩ ខែមីនា​ ឆ្នាំ២០១៨ នៅ​រដ្ឋ​ធានី​វៀង​ច័ន្ទ នៃ​ប្រទេស​ឡាវ ដោយ​មាន​វត្តមាន​អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទាំង​ពីរ គឺ​​លោក Charles Cheo អគ្គនាយក​ក្រុមហ៊ុន ហ្វ​ត​តេ និង​លោក Kong Hock Sian ស្ថាប​និក​​ក្រុមហ៊ុន​ធានា​រ៉ាប់រង Toko Assurance​។​

​ក្នុង​ពិធី​នោះ លោក Cheo បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ពិតជា​មាន​មោទនភាព​ និង​មាន​កិត្តិយស​ក្នុង​ការ​​វិនិយោគ​លើ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Toko Assurance ដែល​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ទទួល​បានការ​គោរព​ និង​ជឿជាក់​នៅ​ក្នុង​ប្រទេស​ឡាវ និង​មាន​តួនាទី​យ៉ាង​​សំខាន់​ក្នុង​ការ​លើកកម្ពស់​វិស័យ​ធានា​រ៉ាប់រង​របស់​ប្រទេស​នេះ​។ គោលបំណង​នៃ​ការ​វិនិយោគ​នេះ​ គឺ​សាមញ្ញ​ណាស់​។ ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេ សម្លឹង​មើល​លើ​ការ​ជំរុញ​​វិស័យ​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​ឡាវ ក៏​ដូច​ជា​បង្កើន​ និង​ពង្រឹង​វត្តមាន​ក្នុង​ទីផ្សារ​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​ជោគជ័យ​ដែល​យើង​បាន ឆ្លងកាត់​នៅ​កម្ពុជា​»​។ លោក Cheo បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេ បាន​ជ្រើស​យក​ប្រទេស​ឡាវ​​ជា​ក្រុមហ៊ុន​ដំបូង​របស់​គាត់​នៅ​ក្នុង​តំបន់ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​​វប្ប​ធម៌​ស្រ​ដៀង​គ្នា និង​ស្ថិត​នៅ​ដំណាក់កាល​អភិវឌ្ឍន៍​ដូច​គ្នា​។​

​លោក Cheo ថ្លែង​បន្ត​ ៖ «​វិស័យ​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ក៏​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដូច​គ្នា​ដែរ ដែល​មាន​ទាំង​ការ​ប្រកួតប្រជែង​ និង​ឱកាស​។ ទោះ​យ៉ាងណា​យើង​មាន​ទំនុកចិត្ត​ថា​នឹង​អាច​បង្កើត​ភាព​ជោគជ័យ​ថ្មី​នៅ​ក្នុង​ប្រទេស​ឡាវ​នេះ ក៏​ដូច​ជា​បង្កើន​ការ​យល់​ដឹង​ និង​ការ​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​នេះ​»​។ នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេ បាន​រក្សា​តំណែង​របស់​ខ្លួន ១៥​ឆ្នាំ​ជាប់​ៗ​គ្នា ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​​រ៉ាប់រង​ឈានមុខ​គេ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែល​ទទួល​បាន​ពានរង្វាន់​នេះ​​បាន​ដំណើរការ​នៅ​កម្ពុជា​ឆ្នាំ​១៩៩៨ ហើយ​បច្ចុប្បន្ន​គ្រប់គ្រង​ទីផ្សារ​ធានា​រ៉ាប់រង ដល់​ទៅ​៤៦% ដោយសារ​ការ​ផ្តល់​ជូន​សេវា​ធានា​រ៉ាប់រង​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​គុណ​តម្លៃ​តាម​តម្រូវការ​អតិថិជន ជា​លក្ខណៈ​បុគ្គល​និង​លក្ខណៈ​ក្រុមហ៊ុន​។​

​លោក Cheo បាន​បន្ថែម​ទៀត​ថា​៖ «​ការ​ពង្រីក​អាជីវកម្ម​របស់​យើង​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​​មាន​សន្ទុះ ដូច​ជា​ប្រទេស​ឡាវ គឺ​ស្ថិត​នៅ​ក្នុង​យុទ្ធសាស្ត្រ​ផែនការ​យូរអង្វែង​របស់ ហ្វ​ត​តេ ក្នុង​ការ​បង្កើត ​និង​ពង្រឹង​ការ​យកចិត្ត​ទុក​​ដាក់​ក្នុង​តំបន់​របស់​យើង​»​។​

​លោក Kong Hock Sian អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង Toko Assurance បាន​និយាយ​​ថា​៖ «​ការ​ទិញ​យក​នេះ ​នឹង​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ដែល​បាន​ទទួល​ស្គាល់​ថា ​បាន​ផ្តល់​ជូន​សេវា​ធានា​រ៉ាប់រង​ដែល​មានគុណ​តម្លៃ​កំពូល​សម្រាប់​អតិថិជន និង​​មាន​ទំនាក់ទំនង​អន្តរជាតិ និង​ក្នុង​តំបន់ ព្រមទាំង​មាន​ក្រុម​អ្នកជំនាញ​ដែល​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​គាប់ប្រសើរ​។​

​លោក​ក៏​បន្ថែម​ទៀត​ថា​៖ «​ការ​ទិញ​យក​ភាគហ៊ុន​នេះ​ នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា ​ក្រុមហ៊ុន​ធានា​​រ៉ាប់រង ហ្វ​ត​តេ និង Toko Assurance រួម​បញ្ចូល​គ្នា​បង្កើត​មរតក​រួម​ជាមួយនឹង​ចក្ខុ​វិស័យ ក៏​ដូច​ជា​បទ​ពិសោធន៍ ការ​ប្តេជ្ញា​ចិត្ត ​និង​យុទ្ធសាស្ត្រ​របស់​យើង​ ដើម្បី​នាំ​មក​នូវ​ភាព​ល្អ​ប្រសើរ​ថ្មី​»​។ យើង​មាន​សុទិដ្ឋិនិយម​ថា មុខមាត់​ថ្មី​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង Toko នឹង​បន្ត​បំពេញតម្រូវការ​អតិថិជន​របស់​យើង និង​កំណត់​ជំហរ​ជា​អ្នក​ដើរតួ​សំខាន់​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​ក្នុង​តំបន់​។​

​ចូលរួម​ក្នុង​ពិធី​នោះ លោកស្រី ហោ សុ​វ​ឌ្ឍ​នា អនុប្រធាន​នាយកដ្ឋាន​ធានា​រ៉ាប់រង​ និង​សោធន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ចូលរួម​អបអរសាទរ​ដល់​ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេ ចំពោះ​សមិទ្ធផល​ថ្មី ជំហាន​ថ្មី​លើ​ទឹកដី​ប្រទេស​ឡាវ​។ ហ្វ​ត​តេ គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដំបូង​បង្អស់​នៅ​កម្ពុជា ​ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជិតខាង​របស់​យើង​។

​ឯកឧត្តម​បណ្ឌិត Sonephet Inthavong អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ក្រុម​ហ៊ុន​រដ្ឋ និង​ធានា​រ៉ាប់រង​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ឡាវ បាន​សង្ខេប​សុន្ទរកថា​របស់​លោក​ជា​មួយ​នឹង​ការ​អបអរសាទរ​ និង​ការ​ស្វាគមន៍​ក្រុមហ៊ុន ហ្វ​ត​តេ ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ឡាវ​។ ជាមួយនឹង​កំណើន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជា​ច្រើន ការ​រីក​ចម្រើន និង​ការ​អភិវ​ឌ្ឍ​ថ្មី​លើ​វិស័យ​នេះ គឺ​នៅ​ចំពោះ​មុខ​យើង​។ ប្រការ​សំខាន់​គឺ​យើង​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ទទួលយក​ការ​ផ្លាស់​ប្តូរ ដើម្បី​ជម្នះ​លើ​ឧបសគ្គ​ដែល​គំរាមកំហែង​ដល់​វិស័យ​នេះ​។​

​ក្រុមហ៊ុន​ធានា​រ៉ាប់រង Toko Assurance បាន​ចាប់ផ្តើម​អាជីវកម្ម​នៅ​ក្នុង​ខែឧសភា ឆ្នាំ ២០០៧ ក្រោម​អាជ្ញាប័ណ្ណ​ដែល​បាន​ផ្តល់​ដោយ​គណៈកម្មាធិការ​ផែនការ និង​វិនិយោគ​របស់​​ឡាវ (CPI)​។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​នេះ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ម៉ូតូ ផ្ទះ សុខភាព គ្រោះ​ថ្នាក់ និង​ទំនប់​វា​រី​អគ្គិ​ស​នី ដែល​បច្ចុប្បន្ន​មាន​បណ្តាញ​ភ្នាក់ងារ​នៅ​តាម​ខេត្ត​ទាំង ១៧ ក្នុង​ប្រទេស​ឡាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ