ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈួ​ន សុវណ្ណ​ឆៃ ខំ​ហាត់របាំ​បុរាណ​ដើម្បី​អ្វី?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ផលិតកម្ម ល្បី​ៗ ផលិត​បទ​ចម្រៀង​វ៉ុល​ចូល​ឆ្នាំ​បែប​ញ័រញាក់​តម្រូវ​តាម​យុវវ័យ តារាចម្រៀង​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ តាំង​ជំហរ​ផលិត​បទ​ថ្មី​ចេញ​លើ​ទីផ្សារ​ជា​ទម្រង់​សិល្បៈ​ខ្មែរ ។ នេះ​ជា​បទ​ចម្រៀង​ទី​២​ហើយ​ដែល​ឃើញ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ផលិតកម្ម ល្បី​ៗ ផលិត​បទ​ចម្រៀង​វ៉ុល​ចូល​ឆ្នាំ​បែប​ញ័រញាក់​តម្រូវ​តាម​យុវវ័យ តារាចម្រៀង​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ តាំង​ជំហរ​ផលិត​បទ​ថ្មី​ចេញ​លើ​ទីផ្សារ​ជា​ទម្រង់​សិល្បៈ​ខ្មែរ ។

នេះ​ជា​បទ​ចម្រៀង​ទី​២​ហើយ​ដែល​ឃើញ តារាចម្រៀង​ឈួ​ន សុវណ្ណ​ឆៃ និង​ខាត់ សុ​ឃី​ម បាន​រួម​គ្នា​អភិរក្ស​មរតក​បទ​ចម្រៀង សម័យ​ដើម​បែប​ប្រពៃណី​ជាតិ ។ បទ​«​សារា វ៉ា​ន់​ជុំ​ញាតិ​»​ជា​ទម្រង់​ភ្លេងខ្មែរ​ត្រូវ​តារាចម្រៀង ឈួ​ន សុវណ្ណ​ឆៃ ច្រៀង​ផ្ទាល់​ដើម្បី​បម្រើ​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​មិន​ថា​ទីក្រុង ឬ​ទី​ជនបទ​បាន​ជុំ​គ្នា​លើកដៃ​ឡើង​រាំ​បទ​ប្រពៃណី​ជាតិខ្មែរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​អំណរ​ថ្មី ។

ឈួ​ន សុវណ្ណ​ឆៃ និយាយ​ថា «​បើ​ទោះ​នាង​មមាញឹក​ជាមួយ​ការងារ​សិល្បៈ និង​មើលថែ​ទាំ​កូន​ក៏​នាង​បាន​ចំណាយ​ពេលវេលា និង​ប្រាក់​ផ្ទាល់ខ្លួន​ផលិត​ចម្រៀង​មួយ​បទ​«​សារា​វ៉ា​ន់​ជុំ​ញាតិ​»​ក្រោម​ការ​សហការ​ជាមួយ​គ្រូ ជំនាញ​ៗ មួយ​ចំនួន ក្នុង​ន័យ​បំពេញ​ចំណូល​ចិត្ត​​ពុក​ម៉ែ​បងប្អូន​យើង​តាម​ភូមិ​ស្រុក​បាន​រាំ​លេង​កម្សាន្ត​។ ចង្វាក់​បទ​ប្រពៃណី​ខ្មែរ​យើង​គឺ ល្អ​ណាស់ បើ​យើង​រាំ​គ្នា​គាំទ្រ ហើយ​បទ​របស់​នាង​ខ្ញុំ​គ្រោង​ចេញ​ជិត​ចូល​ឆ្នាំ​ឯណោះ តែ​ដល់​ឃើញ ប្រទេស​ជិត​ខាងគេ​ចង់​ដាក់​បទ​គេ ចង្វាក់​គេ​ជា​សម្បត្តិ​ពិភពលោក​ក៏​សម្រេច​​ចេញ​មុន​ឲ្យ ហើយ​ក្នុង​ន័យ​ឲ្យ​គេ​ដឹង ។ លើស​ពី​នាង​ខ្ញុំ​ក៏ គ្រោង​ថត​ជា​MV សម្រាប់​ពង្រីក​ទីផ្សារ​បទ ចម្រៀង​របស់​នាង​ខ្ញុំ​កាន់តែ​ផុសផុល​ឡើង »​។

ចំណែក​ការ​បង្ហាញ​វត្ត​មាននៅ​លើ​ខ្សែភាពយន្ត​វិញ អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ធ្លាប់​សម្តែង​រឿង​ភាគ​២​ទៅ​៣​រឿង ហើយ​យល់​ថា​អាជីព​សម្តែង​ភាពយន្ត​មិន​ស្រួល​នោះ​ទេ គឺ​ប្រមូល​យក​ទេព​កោសល្យ​ខ្ពស់​ណាស់ ។ នាង​នៅ​តែ​ព្យាយាម​ជា​ពិសេស​ស្នាដៃ​រឿង «​ពស់​កេង​កង​» ដឹកនាំ​ដោយ​លោក​ហ្វៃ សំអាង នាង​រំពឹង​ថា ក្រោយ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ពិតជា​មានការ​គាំទ្រ​នូវ​ស្នាដៃ​កូន​ខ្មែរ ក៏​ដូច​ជា​ស្នាដៃ​របស់​នាង​ដែល​ជា​តារា​ចម្រៀង​មក​សម្តែង​ជា​តួ​ភាពយន្ត ។ ក្នុង​នាម​អ្នកសិល្បៈ​យូរ​ឆ្នាំ​នាង​ចេះ​តែ​ប្រឹងប្រែង​រក​វិធី ប្លែក​ៗ ដូច​ជា​ក្រៅពី​សម្តែង​ជា​ទម្រង់​រឿង​ខ្មែរ​បុរាណ នាង​ឆ្លៀត​យក​ពេលទំនេរ​ហ្វឹក​ហាត់​របាំ​ជួល​គ្រូ​ចំណាយ​ប្រាក់​ហាត់រៀន​ដើម្បី​សិល្បៈ​ជា​អត្តសញ្ញាណ​ជាតិ ។ របាំ​ដែល​នាង​ហាត់​មាន​របាំ​ជូនពរ នារី​ជា​ជួរ នាង​ទេព​មច្ឆា ទាំង​អស់នេះ​ជាស​មិ​ទ្ឋ​ផល​ថ្មី​ដែល​នាង​​នឹង​យក​រាំ​តាម​ឆាក​តន្ត្រី​នានា​លើ​កញ្ចក់​ទូរទស្សន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ