ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​ស៊ី​ល​ជា​ច្រើន​គ្រាប់បា.ញ់​​ទៅ​លើ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត

6 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ ទីភ្នាក់ងារ​ព័ត៌មាន SPA រាយការណ៍​នា​ថ្ងៃ​ទី​២៥ មីនា ថា ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត…

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ ទីភ្នាក់ងារ​ព័ត៌មាន SPA រាយការណ៍​នា​ថ្ងៃ​ទី​២៥ មីនា ថា ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត អះអាង​ថា ពួក​ជីវពល​ហ៊ូ​ធី យេ​ម៉ែ​ន បាន​បាញ់​មី​ស៊ី​ល​​ច្រើន​គ្រាប់​សំដៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​មាន​សញ្ជាតិ​អេ​ហ្ស៊ី​ប​ នៅ​រាជធានី​រីយ៉ា​ដ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត អះអាង​ថា ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ​ធ្វើ​ឡើង​នា​យប់​ថ្ងៃ​ទី​២៥ មីនា ក៏​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ទៀត​សញ្ជាតិ​អេ​ហ្ស៊ី​ប​រស់នៅ​ក្នុង​ទីក្រុង​រី​យ៉ា​ដរ​ងរ​បួស​ផង​ដែរ ។ អ្នកនាំពាក្យ​វរសេនីយ៍ឯក TURKI AL MALKI បញ្ជាក់​ថា មនុស្ស​៣​នាក់​រងគ្រោះ​ដោយសារ​ការ​ធ្លាក់​បំណែក​នានា។

មុន​នេះ​បន្តិច​ទូរទស្សន៍​រដ្ឋ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រាយការណ៍​ថា កងការពារ​អាកាស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ស្ទាក់​កម្ទេច​មី​ស៊ី​ល​១​គ្រាប់​ពីលើ​ភាគ​ឦសាន​នៃ​ទីក្រុង​រី​យ៉ា​ដ ។ បណ្តា​អ្នក​កាសែត​​របស់​រ៉​យ​ទ័​រ​មាន​វត្ត​មាននៅ​ទីក្រុង​រី​យ៉ា​ដ​ស្តាប់​ឮ​ការ​ផ្ទុះ​ជា​ច្រើន ហើយ​ឃើញ​ដុំ​ផ្សែង​នានា​នៅ​លើ​អាកាស​មុន​ពាក់កណ្តាល​យប់ ។ សាក្សី​ម្នាក់​និយាយ​ថា បានឃើញ​ដុំ​ភ្លើង​យ៉ាង​វែង​មួយ​បន្ទាប់​ឮ​ស្នូរ​ផ្ទុះ ។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​យេ​ម៉ែ​ន SABA ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​រាយការណ៍​ថា មី​ស៊ី​ល​ធុន BURKAN H2 ត្រូវ​បាន​ពួក​ហ៊ូ​ធី​បាញ់​សំដៅ​ព្រ​លាន​យន្ត​ហោះ​​អន្តរជាតិ ROI KHALED នៃ​ទីក្រុង​រី​យ៉ា​ដ ។ SABA បន្ត​ថា ពួក​ហ៊ូ​ធី​បាន​បាញ់​មី​ស៊ី​ល​ប្រភេទ​ផ្សេង​ៗ​ទៀត ប្រឆាំង​ព្រ​លាន​យន្តហោះ​នៃ​ទីក្រុង​៣​នា​ភាគ​ខាងត្បូង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត គឺ​ក្រុង ABHA ក្រុង DJIZAN និង​ក្រុង NAJRAN ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជា​ប្រមុខ​ក្រុមចម្រុះ​អា​រ៉ាប់ ដែល​កំពុង​តែ​ធ្វើ​អន្តរាគមន៍​យោធា​ប្រឆាំង​ពួកហ៊ូ​ធី​ជា​ពួក​ជីវពល​ស៊ី​អ៊ី​ត​ស្និទ្ធ​អ៊ី​រ៉​ង់ ។ ពួក​ឧទ្ទាមនេះ​កាន់កាប់​ត្រួតត្រា​រដ្ឋធានី​សា​ណា និង​មួយ​ផ្នែកធំ​នៃ​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ