ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពត​គ្រោង​ថវិកា​ប្រមាណ​១០​ម៉ឺន​ដុល្លារ​សម្រាប់​សង្ក្រាន្ត​រយៈពេល​បី​ថ្ងៃ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​ខេត្តកំពត កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ក្នុង​ពិធី​ក្រុង​ពាលី​បួងសួង​សុំ​សេចក្តីសុខ…

ខេត្តកំពត ៖ បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​ខេត្តកំពត កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ក្នុង​ពិធី​ក្រុង​ពាលី​បួងសួង​សុំ​សេចក្តីសុខ អបអរសាទរ​កំពត​សង្ក្រាន្ត ដែល​ធ្វើ​ឡើង​នៅ​លើ​បរិវេណ​ឆ្នេរ​ព្រែក​កំពត បាន​ឲ្យ​ដឹង​ថា កំពត​ស​ង្ក្រា​ន​ដែល​រៀបចំ​ឡើង​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ,១៥ ,១៦ ខែមេសា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

រដ្ឋបាល​ខេត្ត​គ្រោង នឹង​ចំណាយ​ថវិកា​ប្រមាណ​១០​ម៉ឺន​ដុល្លារ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​រយៈពេល​សង្ក្រាន្ត​បី​ថ្ងៃ និង​ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន​ថែម​ទៀត​នា​ឱកាស​សង្ក្រាន្ត​បី​ថ្ងៃនេះ ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​នា​ពេល​នេះ​ផង​ដែរ​ថា រដ្ឋបាល​ខេត្ត​បាន​គ្រោង​ឲ្យ​មានការ​ប្រគុំ​តន្ត្រី​របស់​ក្រុម​សិល្បៈ​ស្ថានីយទូរទស្សន៍​បាយ័ន​បី​ថ្ងៃ​ពេញ ដែល​ក្នុង​នោះ​លោក​ជំទាវ ហ៊ុន ម៉ា​ណា អគ្គ​នាយិកា​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​បាន​ចូលរួម​បដិភាគ​មួយ​ចំនួន​ផង​ដែរ ។ លោក​អភិបាលខេត្ត​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​សង្ក្រាន្ត​នៅ​កំពត​ឆ្នាំ​នេះ មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ឲ្យ​បាន​ច្រើន លោក​សង្ឃឹមថា មន្ត្រីរាជការ កងកម្លាំង លោកយាយ លោកតា ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ចូលរួម​ទាំងអស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​សង្ក្រាន្ត​របស់​យើង ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​មាន​ផ្លែផ្កា ជា​វិជ្ជមាន​ដូច​តាម​ការ​រំពឹង​ទុក ។
លោក​បន្ត​ថា ផ្តើម​ចេញពី​របប​ពល​ពត​ដែរ​គួរ​ឲ្យ​ស​ង្វែ​ក រហូត​ដល់​សព្វ​ថ្ងៃនេះ យើង​ទាំងអស់​គ្នា​ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដោយសារ ប្រទេស​មាន​សុខ​សន្តិភាព​ពេញ​បរិបូ​ណ៍ ដូច្នេះ​យើង​ត្រូវ​តែ​ខំ​ការពារ និង​ថែរក្សា​បន្ត​ទៀត​ទាំងអស់​គ្នា ។

ជាក់ស្តែង​ដោយ​មានការ​ឯកភាព និង​រួម​គ្នា​ជា​ធ្លុង​មួយ រដ្ឋបាល​ខេត្ត​បាន​សម្រេច​រៀបចំ​កំពត​សង្ក្រាន្ត ២០១៨ នេះ​ឡើង ដោយ​គ្រោង​នឹង​ចំណាយ​ថវិការ​ប្រមាណ​១០​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​កម្មវិធី ជា​ពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​ខេត្តកំពត​កាន់តែ​ច្រើន​ឡើង ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ការ​ប្រគុំ​តន្ត្រី របស់​ក្រុម​សិល្បៈ​ទូរទស្សន៍​បាយ័ន រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី ១៤, ១៥,១៦ ខែមេសា​នោះ ក្រុម​តន្ត្រី​ត្រូវ​ចាយ​ថវិកា​មួយ​ថ្ងៃ ១​ម៉ឺន​៥​ពាន់​ដុល្លារ ប៉ុន្តែ​ក្នុង​នោះ​ក៏​មានការ​ចូលរួម ចំណែក​បដិភាគ​មួយ​ចំនួន​ផង​ដែរ ពី​លោក​ជំទាវ ហ៊ុន ម៉ា​ណា អគ្គ​នាយិកា​របស់​ស្ថានីយ៍​ទូរ​ទ័ស្ស​បាយ័ន ។ លោក​ថា ការ​ចំណាយ​នៅ​មាន​ច្រើន​ទៀត ទៅ​លើ​យុវជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​កំពត​សង្ក្រាន្ត ដោយ​រដ្ឋបាល​ខេត្ត​ជួយ​ឧបត្ថម្ភ ទាំង​ការ​ហូប​ចុក ការ​ស្នាក់​នៅ និង​ចំណាយ​ផ្សេង​ៗ​ទៀត ។

លោក​អភិបាលខេត្ត​ជឿជាក់​ថា អ្វី​ដែល​រដ្ឋបាល​ខេត្ត មន្ទីរ និង​អង្គភាព​ជុំវិញ​ខេត្ត​បាន​នឹង​កំពុង​ធ្វើ ដើម្បី​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ បង្ក​ឲ្យ​មានការ​រីក​ចម្រើន និង​អភិវឌ្ឍន៍​ខេត្តកំពត​នោះ នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​ខេត្តកំពត​នឹង​មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មានការ​ព្រួយបារម្ភ​នូវ​បញ្ហា​អ្វី​ទៀត​នោះ​ឡើយ ពោល គឺ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​កាន់តែ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ