ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ស្លា.ប់​៣​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើតឡើង​រវាង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​របុក​ជាមួយ​រថយន្ត​ម៉ាក​កា​ម៉ា​រី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើតឡើង​រវាង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​របុក​ជាមួយ​រថយន្ត​ម៉ាក​កា​ម៉ា​រី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៥៨ (​ផ្លូវ​កៅស៊ូ​ក្រវាត់​ព្រំដែន​) ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ចំណុច​ខាងកើត​ស្ពាន​អាង​ក្តិ​ប​ថ្ម ស្ថិត​ក្នុងភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី អ៊ុយ ផ​ល្លី អធិការរង ទទួល​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត Camry ឈ្មោះ ឆាយ សា​រិ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ របួសធ្ងន់ ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ បើកបរ​ម្នាក់ឯង ។ ចំណែក​រថយន្ត Highlander មាន​ដឹក​មនុស្ស​សរុប​៦​នាក់ ក្នុង​នោះ​របួសធ្ងន់​៣​នាក់ និង​ស្លាប់​៣​នាក់ (​ស្រី​២​នាក់ និង​ក្មេង​១​នាក់​) ។ អ្នក​ស្លាប់ និង​អ្នក​រង​របួស​មានឈ្មោះ ១.​ឈ្មោះ សៀង សា​រិ​ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ (​ស្លាប់​), ២.​ឈ្មោះ សៀន ដើ​ង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ (​ស្លាប់​), ៣.​ឈ្មោះ សន មក​រា​ពេជ្រ​រ៉ា​ក់ ភេទ​ប្រុស អាយុ​៧​ឆ្នាំ (​ស្លាប់​), ៤.​ឈ្មោះ សឿ​ន សា​ម៉េ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ អ្នកបើកបរ​របួសធ្ងន់​នៅ​ប៉ោយ​ប៉ែ​ត​, ៥.​ឈ្មោះ ហ៊ុយ ឈា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ របួសធ្ងន់​ស្លាប់​នៅ​មន្ទី​ពេទ្យ​ថ្មពួក​, ៦.​ឈ្មោះ សន បញ្ញា​រិ​ទ្ធ អាយុ​៣​ឆ្នាំ របួសធ្ងន់ ។ អ្នក​ស្លាប់ និង​របួស​ក្រៅពី​អ្នក​បើករថយន្ត​គឺ​មាន​ទីលំនៅ​ភូមិ​ចំការ​លួង ឃុំ​ចំការ​លួង ស្រុក​កំពុង​សិលា ខេត្ត​កំពង់សោម ។

លោក​អធិការរង​បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ​ព័ត៌មាន​ពី​អ្នក​រង​របួស បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់​មានស្រុក​កំណើត​នៅ​ភូមិ​ចំការ​លួង ឃុំ​ចំការ​លួង ស្រុក​កំពុង​សិលា ខេត្ត​កំពង់សោម នៅ​ថ្ងៃ​ជិត​ចូល​ឆ្នាំ​បាន​នាំ​ក្រុម​គ្រួសារ និង​កូនចៅ​ៗ​មក​លេង​ប្អូន​ឈ្មោះ សឿ​ន សា​ម៉េ​ត អ្នក​បើករថយន្ត នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ប្អូន​បាន​នាំ​គ្នា​ដើ​លេង​តាម​ផ្លូវ​បន្ទាត់​ព្រំដែន​ក៏​ជួប​បញ្ហា​គ្រោះថ្នាក់​នេះ​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី អ៊ុយ ផ​ល្លី បាន​បញ្ជាក់​ទៀត​ថា យោង​តាម​សម្ដី​អ្នក​បានឃើញ​ហេតុការណ៍​នោះ ប្រាប់​សមត្ថកិច្ច​ថា កត្តា​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរ​នេះ បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត Highlander បាន​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មាន​ល្បឿន​លឿន​ចំណុច​ផ្លូវ​កោង ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​រក Camry ទើប​បណ្ដាល​ឲ្យ​រថយន្ត Camry បុក​ចំពាក់​កណ្ដាល​រថយន្ត Highlander ធ្លាក់​ក្រឡាប់​ពីលើ​ផ្លូវ មាន​អ្នក​ស្លាប់ និង​របួស​តែ​ម្តង ។ ចំពោះ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំណែក​សព​ជន​រង​គ្រោះ​បាន​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រ​ណៃ​ណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ